ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ​មកពីរាប់បាត្រឃើញបុរស​ម្នាក់ស្រែក​​ឱ្យជួយ មួយសន្ទុះបាត់មាត់បាត់ក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​អ្នក​ភូមិ​មក​ពី​រាប់បាត្រ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ដើរ​លើ​ផ្លូវ​បេតុង ស្រាប់តែ​រអិល​ដួល​បោក​ក្បាល ហើយ​ជន​រង​គ្រោះ​ស្រែកហៅ​ឱ្យ​គេ​ជួយ ដោយ​ជន​រង​គ្រោះ​យកដៃ​ខ្ទប់​ក្បាល​ផង និង​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ តឹងទ្រូង រួច​និយាយ​មិន​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​តែ​ម្តង…

ខេត្តកំពង់ធំ ៖ មាន​ករណី​អ្នក​ភូមិ​មក​ពី​រាប់បាត្រ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ដើរ​លើ​ផ្លូវ​បេតុង ស្រាប់តែ​រអិល​ដួល​បោក​ក្បាល ហើយ​ជន​រង​គ្រោះ​ស្រែកហៅ​ឱ្យ​គេ​ជួយ ដោយ​ជន​រង​គ្រោះ​យកដៃ​ខ្ទប់​ក្បាល​ផង និង​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ តឹងទ្រូង រួច​និយាយ​មិន​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវ​បេតុង​ឡើង​ភ្នំ​បា​រាង ក្នុងភូមិ​បាក់​ស្រី ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។
ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មាស គុ​ជ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ទូល​ចារ ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ​។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ មេ​ត មួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទូល​ចារ ឃុំ​គោល ស្រុក​ប្រា​សាទ​សំបូរ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​និង​អ្នក​ភូមិ​បាន​ទៅ​រាប់បាត្រ​នៅ​អាស្រម​ភ្នំ​បា​រាង​ចំងាយ​ពី​ភូមិ​បាក់​ស្រី​ប្រហែល​១​គីឡូម៉ែត្រ លុះ​ពេល​រាប់បាត្រ និង​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​រួច នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពួក​គាត់​ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​គាត់​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវ​ក្រាល​បេតុង​ចុះ​ពី​ភ្នំ​បា​រាង​បាន​ប្រហែល​៨០​ម៉ែត្រ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ដើរ​រអិល​ដួល​បោក​ក្បាល ហើយ​ជន​រង​គ្រោះ​ស្រែក​ឱ្យ​គេ​ជួយ ដោយ​យកដៃ​ខ្ទប់​ក្បាល​ផង​ដែរ ។ ពេល​គាត់​ឃើញ​ដូច្នោះ ក៏​ជិះ​ម៉ូតូ​ទៅ​ហៅ​អ្នក​ភូមិ​ដែល​មក​រាប់បាត្រ​ជាមួយ​ឲ្យ​ជួយ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​មាន​អាកា​រៈដក​ដង្ហើម​ដង្ហក់ តឹងទ្រូង និង​និយាយ​មិន​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។ ពេល​នោះ គាត់​បាន​ទៅ​ហៅ​បងប្អូន​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ឱ្យមក​ទទួលយក​សព ព្រមទាំង​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​ផង​ដែរ ។

ក្រោយ​ពេល​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​ឃុំ​គោល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព រក​ឃើញ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ​មាន​ទំហំ​១៥​សង្ទីម៉ែត្រ ទើប​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​រអិល​ដួល​បោក​ក្បាល​ប្រាកដ​មែន មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ ។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ