ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​ឆ្នាំ​២០២០​នឹង​ដឹង​លទ្ធផល​ខណៈ​សហជីព​បន្ថយ​១៩៥ ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តួលេខ​ពិតប្រាកដ​សម្រាប់​ប្រាក់ខែ​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​ឆ្នាំ​២០២០​នឹង​ចេញ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ខណៈ​ភាគី​និយោជក​ដាក់​តួលេខ​១៨៦​ដុល្លារ ភាគី សហជីព​១៩៥​ដុល្លារ និង​ភាគី​តំណាង​រាជរដ្ឋាភិបាល​១៨៧ ដុល្លារ…

រាជធានី​ភ្នំពេញ ៖ តួលេខ​ពិតប្រាកដ​សម្រាប់​ប្រាក់ខែ​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​ឆ្នាំ​២០២០​នឹង​ចេញ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ខណៈ​ភាគី​និយោជក​ដាក់​តួលេខ​១៨៦​ដុល្លារ ភាគី សហជីព​១៩៥​ដុល្លារ និង​ភាគី​តំណាង​រាជរដ្ឋាភិបាល​១៨៧ ដុល្លារ ។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​លើក​ទី​៥ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ថា កិច្ចប្រជុំ​ភាគី​សហជីព និង​និយោជក​បាន​ប្រជុំ​ជា​ច្រើន​លើក​មក​ហើយ​ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​មាន​ក្រុមបច្ចេកទេស​ដោយ​បាន​ឯកភាព​គ្នា​លើ​តួលេខ​រួម​ផង​ដែរ ។ លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​ភាគី​និយោជក​បាន​តំឡើង​តួលេខ​ដោយ​តំឡើង​ពី​១៨.៥ ដល់​១៨៦​ដុល្លារ ចំណែក​ភាគី​តំណាង​កម្មករ​សហជីព​បាន​ទំលាក់​តួលេខ​ពី​១៩៧​ដុល្លារ​មក​ត្រឹម​១៩៥​ដុល្លារ ហើយ​ភាគី​រាជរដ្ឋាភិបាល​មាន​តួលេខ​រួម​មួយ គឺ​១៨៧​ដុល្លារ សម្រាប់​ប្រាក់​ឈ្នួល​អប្ប​រម​កម្មករនិយោជិត​ឆ្នាំ​២០២០​។

លោក​បញ្ជាក់​ថា ៖«​ជា​រួម​យើង​ឃើញ​ថា ភាគី​ទាំង​ពីរ​មាន​តួលេខ​ដែល​ដាក់​មក គឺ​កុងសង់ស៊ីស​ចេញពី​បញ្ហា​ផ្ទៃក្នុង​នីមួយ​ៗ បន្ទាប់​ពី​ផ្លាស់​ប្តូរ​ទម្រង់​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ ។ វា​ជា​ការ​ជោគជ័យ​ដែល​ភាគី​ឯកភាព​ផ្ទៃក្នុង​ទទួល​បាន​តួលេខ​មូល​ដែល​កន្លង​មក​ភាគី​នីមួយ​ៗ មាន​តួលេខ​ផ្សេង​គ្នា​» ។ លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា សម្រាប់​ការ​ចរាចរ​ប្រាក់​ឈ្នួល​អប្បរ​មា កម្មករ​និ​យោ​ជិ​ក​ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​មាន​តួលេខ​រួម​មួយ គឺ​១៨៧​ដុល្លារ ។

យោង​តាម​មាត្រា​១២ និង​១៣ នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បរ​មា​នៅ​ពេល​ភាគី​ប្រជុំ​ច្រើន​លើក​ច្រើន​សារ​ទទួល​បាន​ជំហរ​របស់​ខ្លួន ហើយ​ភាគី​នីមួយ​ៗ​ខុស​គ្នា​យើង និង​លើក​ទៅ​ឲ្យ​មាន​កិច្ចប្រជុំ​ទៀត​ដើម្បី​បោះ​ឆ្នោត ឬ​ពិភាក្សា​តួលេខ​ចុង​ក្រោយ​នីមួយ​ៗ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​ទុក​ពិភាក្សា និង​លើក​ទៅ​ពិភាក្សា​ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អប្បរ​មា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា​ទៀត ។ ក្នុង​ករណី​មិន​ទាន់​មានការ​ឯកភាព​គ្នា​នូវ​តួលេខ​នេះ​ទេ និង​មានការ​បោះ​ឆ្នោត ដើម្បី​កំណត់​លើក​តួលេខ​ទាំងនេះ​តែ​ម្តង ។

ចំណែក​លោក​ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ជា លើក​ទី​៥ របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​វិស័យ​កាត់ដេរ និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ លទ្ធផល​នៃ​កិច្ចប្រជុំ ៖១.​ជំហរ​ចុង​ក្រោយ​ភាគី​និយោជក ១៨៦​ដុល្លារ ២.​ជំ ហរ ចុង ក្រោយ ភាគី​សហជីព ១៩៥​ដុល្លារ និង​៣.​តួលេខ​របស់​ក្រសួង​ការងារ​១៨៧​ដុល្លារ ។ លោ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ឯកភាព​គ្នា​ក៏​សំណើរ​ចំនួន​មួយ​ចំនុច​ទៀត​ដូច​ជា ៖ ស្នើ​សុំ​ផ្តល់​អាហារ​ថ្ងៃត្រង់ ឬ ប្រាក់​ថ្លៃ​អាហារ ១​ដុល្លារ ។ ផ្តល់​ការ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ប្រកបដោយ​សុវត្ថិភាព និង​ជា​បន្ទុក​របស់​និយោជក ។

ពង្រីក​វិសាលភាព​ប្រាក់​ឈ្នួល​អប្បបរមា​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​ទេសចរណ៍ សេវាកម្ម និង​សំណង់ ។ ស្នើ​សុំ​រក្សា​ថ្ងៃ​ឈប់​សម្រាក​មួយ​ចំនួន​មក​វិញ ។ អន្តរាគមន៍​ឲ្យ​តំណាង​សហជីព ដែល​ក្រុមហ៊ុន​បញ្ឈប់​បាន​ចូល​ធ្វើការ​វិញ ។ ពិនិត្យ​ការ​ចុះបញ្ជី​ការ​សហជីព​ឡើង​វិញ (​មានការ​រាំង​ខ្ទប់​ការ​ចុះបញ្ជី​) និង​ចំនុច​មួយ​ចំនួន​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ