ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន​ហ្មង​! យក​ស្រា​បៀរ​ទៅ​ប្រគេ​ន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ឱ្យ​ប្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​មួយ​ ដែល​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​ស្រាប់តែ​មាន​ស្ត្រី​មួយ​រូប​ បាន​យក​ស្រា​បៀរ​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧ​ទ្ទិស​​ដល់​ស្វាមី​របស់​ខ្លួន​ដែល​បាន​លាចាក​លោក​ទៅ ។ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​តេជគុណ​មួយ​អង្គ​ព្រះ​នាម ជ័យ ភា​និ​ត ដែល​បាន​បង្ហោះ​រូបភាព​ស្រា​បៀរ​ដែល​ប្រគេន​ព្រះសង្ឃ​កាលពី​ថ្ងៃ​ទី១៩​…

វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​មួយ​ ដែល​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​ស្រាប់តែ​មាន​ស្ត្រី​មួយ​រូប​ បាន​យក​ស្រា​បៀរ​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧ​ទ្ទិស​​ដល់​ស្វាមី​របស់​ខ្លួន​ដែល​បាន​លាចាក​លោក​ទៅ ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​តេជគុណ​មួយ​អង្គ​ព្រះ​នាម ជ័យ ភា​និ​ត ដែល​បាន​បង្ហោះ​រូបភាព​ស្រា​បៀរ​ដែល​ប្រគេន​ព្រះសង្ឃ​កាលពី​ថ្ងៃ​ទី១៩​ កញ្ញា​ នេះ​ ជាមួយនឹង​សារបាន​ឲ្យ​ដឹង​ថា ញោម​រដូវ​បុណ្យ​ទាន​គាត់​យក​ស្រា​បៀរ​មក​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មគ្គផលទៅ​ឲ្យ​ប្តី​ដែល​ស្លាប់ គាត់​គិត​ថា មាន​តែ​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ​ទេ ទើប​ស្រា​បៀរ​នេះ បាន​ដល់​ប្តី​គាត់ ញោម​ៗ​លេងសើច​ជាមួយ​អាត្មា​ទេ​ដឹង​ឲ្យ​គ្រឿង​ស្រវឹង មិន​បាន​បុណ្យ​ទេ​ញោម ។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​ស​សេរ​បង្ហោះ​នោះ​ព្រះសង្ឃ​ខាងលើ ​ក៏​បាន​បញ្ជាក់​ប្រាប់​ញាតិ​ញោម​ដែល​សួរ​ដេញ​ដោល​អំពី​រឿង​នេះ​ថា ជា​រឿង​ពិត គាត់​ស្តាប់​ព្រះសង្ឃ​ទេសនា​អត់​ចប់ គាត់​ស្តាប់​ត្រឹមតែ​ព្រះសង្ឃ​ទេសនា​ធ្វើបុណ្យ​ជាមួយ​នាក់​មាន​សីល ទើប​អាច​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​បាន តែ​គាត់​អត់​បាន​ស្តាប់​គ្រឿង​ស្រវឹង​​មិន​អាច​ឧទ្ទិស​កុសល​ដល់​អ្នក​បាន កន្លែង​នឹង​អត់​នៅ​ស្តាប់ គាត់​ប្រញាប់​ទៅ​ផ្ទះ​។

យ៉ាងណា​រឿងរ៉ាវ​មួយ​នេះ ​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍ និង​ផ្ទុះសំណើច​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ពេល​មានការ​ចែករំលែក​ត​ៗ​គ្នា ។ ជា​ការ​កត់សម្គាល់ ការ​សេព​គ្រឿង​ស្រវឹង​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ខាង​ផ្នែក​សាសនាព្រះពុទ្ធ​ពន្យល់​ថា ការ​សេព​គ្រឿង​ស្រវឹង ជា​រឿង​ធ្វើ​ផ្ទុយ​ពី​សាសនាព្រះពុទ្ធ និង​ផ្ទុយ​ពី​អ្វី​ដែល​ព្រះពុទ្ធ​ជំរុញ​ឲ្យ​មនុស្ស​ដើរ​ផ្លូវត្រូវ និង​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ និង​សុខ​សន្តិភាព ។

សុរា​ជា​សិក្ខាបទ​ទី ៥​នៃ​ពុទ្ធសាសនា​ក្នុង​ចំណោម​សីល​ទាំង ៥ ។ តាម​ច្បាប់​វិន័យ​សង្ឃ បើ​ទោះជា​ការ​ឆាន់​ស្រា​ជា​ទោស​មិន​ដល់​ថ្នាក់​បារាជិក​ក្តី ក៏​គួរ​អ្នកបួស​វៀរ​ចេញ​ឲ្យ​ឆ្ងាយ ដើម្បី​សេចក្តី​ថ្លៃថ្នូរ និង​ដើម្បី​ចម្លង​សាសនា ដាក់​ឲ្យ​ដល់​ដែន​កំណត់​ផង តែបើ​នៅ​តែ​ជាប់ចិត្ត​ជំពាក់​អារម្មណ៍​ក្នុង​គ្រឿង​ស្រវឹង ចេះ​តែ​ចង់​សាកល្បង គួរ​លះ​ភេទ​ជា​អ្នកបួស​ជា​មុន​សិន ៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ