ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ត្រូវ​ចោទ​រំលោ.ភ​នារី​ម្នាក់ មាន​តែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ​ដែល Ronaldo ជឿ​ទុកចិត្ត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo មាន​ជំនឿ​ទុកចិត្ត​លើ​តែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ ក្រោយ​ពី​មានការ​ចោទប្រកាន់​ពី​បទ​រំលោភ​ពី​នារី​ម្នាក់​។ កីឡាករ​ក្លិប​សេះបង្កង់…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo មាន​ជំនឿ​ទុកចិត្ត​លើ​តែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ ក្រោយ​ពី​មានការ​ចោទប្រកាន់​ពី​បទ​រំលោភ​ពី​នារី​ម្នាក់​។

កីឡាករ​ក្លិប​សេះបង្កង់ Juventus រូប​នេះ​បាន​និយាយ​ទាំង​ហូរ​ទឹកភ្នែក នៅ​ក្នុង​បទ​សម្ភាសន៍​ធ្វើ​ឡើង​ដោយ Pier Morgan ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​រំជួលចិត្ត​តាម​។ Ronaldo បាន​និយាយ​រឿងរ៉ាវ​ក្នុង​ចិត្តជា​ច្រើន ដែល​បាន​កើតឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ក្នុង​នោះ​ក៏​មានការ​លើក​ឡើង​ពី​ឪពុក​បង្កើត​របស់​គេ ដែល​បាន​ស្លាប់​នៅ​អាយុ​៥២​ឆ្នាំ កាលពី​ឆ្នាំ​២០០៥​ផង​ដែរ​។

Ronaldo បាន​លាតត្រដាង​ពី​ការ​ចោទប្រកាន់​រំលោភ​ពី​នារី​ម្នាក់​ឈ្មោះ Kathryn Mayorga ដែល​ត្រូវ​បាន​ច្រានចោល​ដោយ​ជោគជ័យ​ពី​សំណាក់ Ronaldo​។ គេ​បាន​និយាយ​ថា ពេល​មានរឿង​ហេតុនេះ​កើតឡើង គេ​បាន​បិទ​ទូរទស្សន៍​ទាំងអស់​មិន​ឱ្យ​កូន​ៗ​មើល​ឡើយ ព្រោះ​ខ្លាច​ពួក​គេ​ឃើញ​ព័ត៌មាន​មិនល្អ​។

កីឡាករ​អាយុ​៣៣​ឆ្នាំ​រូប​នេះ​បាន​ប្រាប់ Piers ថា​៖«​ខ្ញុំ​នឹង​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ព្រោះ​ខ្ញុំ​គិត​ថា​វា​មិន​យុត្តិធម៌​នោះ​ទេ​។ ខ្ញុំ​សុំ​និយាយ​ថា​មាន​មនុស្ស​៤​នាក់ ដែល​ខ្ញុំ​ជឿ​ទុកចិត្ត​១០០%​។ ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធ​និង​គ្រួសារ តែ​អ្នក​ដែល​ខ្ញុំ​ជឿជាក់​១០០% ប្រហែលជា​មាន​តែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ​។ ជីវិត​គឺ​វា​អ៊ីចឹង​ហើយ​»​។ យើង​នៅ​តែ​មិនដឹង​ថា មនុស្ស​ទាំង​៤​នាក់​នោះ​គឺជា​នរណា ព្រោះថា Ronaldo មិន​បាន​បញ្ចេញ​ឈ្មោះ​ឡើយ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ