កម្មវិធី Starbucks® Rewards បន្តភាពភ្ញាក់ផ្អើលរហូតសម្រាប់សមាជិករបស់ខ្លួន
- ភ្នំពេញ
ប្រសិនបើអ្នកមិនទាន់មានកាតសមាជិក Starbucks® Rewards ទេនោះ អ្នកល្មមទៅបើកកាតមួយហើយ ព្រោះថា ឥឡូវនេះ កម្មវិធី Starbucks® Rewards…
ប្រសិនបើអ្នកមិនទាន់មានកាតសមាជិក Starbucks® Rewards ទេនោះ អ្នកល្មមទៅបើកកាតមួយហើយ ព្រោះថា ឥឡូវនេះ កម្មវិធី Starbucks® Rewards…
ប្រសិនបើអ្នកមិនទាន់មានកាតសមាជិក Starbucks® Rewards ទេនោះ អ្នកល្មមទៅបើកកាតមួយហើយ ព្រោះថា ឥឡូវនេះ កម្មវិធី Starbucks® Rewards នៅតែបន្តមានការផ្ដល់ជូនជាច្រើនសម្រាប់សមាជិកទាំងអស់របស់ខ្លួន ។ ប្រសិនបើអ្នកក្លាយជាសមាជិកហើយនោះ អ្វីដែលអ្នកទទួលបានដំបូងគេបង្អស់ គឺកាដូភេសជ្ជៈខួបកំណើត ១ កែវពីហាង Starbucks ដែលនៅជិតខ្លួនបំផុតក្នុងប្រទេសកម្ពុជា ក្នុងខែកំណើតរបស់អ្នក ។
បន្ទាប់មកចាំត្រៀមខ្លួនសន្សំផ្កាយយ៉ាងងាយស្រួលដូចជា ការទទួលបានផ្កាយ 5 បន្ថែមរៀងរាល់ពេលអ្នកទិញភេសជ្ជៈផ្តល់ជូនមានកំណត់ក្នុងសប្ដាហ៍ដំបូង ដែលបានដាក់លក់ ឬទទួលបានការផ្តល់ជូនពិសេសផ្សេងៗថែមទៀតជារឿយៗ ដែលមានសម្រាប់តែសមាជិកប៉ុណ្ណោះ ។ សន្សំផ្កាយបានកាន់តែច្រើន លោកអ្នកនឹងទទួលបានរង្វាន់កាន់តែច្រើន។
សន្សំផ្កាយរឹតតែស្រួលជាមួយមុខងារទំនើបៗ
មុខងារ «ក្រឡុកគិតលុយ» (Shake to Pay) ក្នុងកម្មវិធី Starbucks® Cambodia App នឹងជួយសម្រួលដល់ការបង់ប្រាក់លើភេសជ្ជៈ ម្ហូបអាហារ និងផលិតផល Starbucks ដទៃទៀតរបស់អ្នកដោយមិនចាំបាច់ប្រើកាតសមាជិកឡើយ ដោយគ្រាន់តែក្រឡុកទូរស័ព្ទរបស់លោកអ្នកដើម្បីស្កេនបង់ប្រាក់ជាការស្រេច។ ចំណែកឯមុខងារ «គ្រប់គ្រងកាត» (Manage Card) អ្នកអាចផ្ទេរទឹកប្រាក់ពីកាតមួយទៅកាតមួយទៀតនៅក្នុងគណនីតែមួយបានយ៉ាងងាយស្រួល។
តាមរយៈកម្មវិធីនេះ លោកអ្នកអាចតាមដានអំពីរង្វាន់ដែលមាន ពិនិត្យមើលពិន្ទុផ្កាយដែលសន្សំបាន ស្វែងរកសាខា Starbucks ដែលនៅជិតខ្លួនបំផុត ហើយព្រមទាំងអាចរាយការណ៍កាតដែលបាត់បង់ថែមទៀតផងដែរ ។
បើចង់ដឹងថាកម្មវិធី Starbucks® Rewards នៅមានអ្វីផ្សេងទៀតសម្រាប់លោកអ្នកនោះ សូមចូលទៅកាន់វេបសាយ card.starbucks.com.kh សម្រាប់ព័ត៌មានបន្ថែម។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ