ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mercedes បញ្ចេញ​ម៉ូ​ដ​រថយន្ត​ដែល​អាច​សាក​ថ្ម​ម្តង​បើក​បាន​៧០០​គីឡូម៉ែត្រ

4 ឆ្នាំ មុន

នៅ​ក្នុង​ស​ប្តា​ហ៍​តែ​មួយ​ដែល​ឧស្សាហកម្ម​រថយន្ត​បាន​រក​ឃើញ​ថា រថយន្ត Tesla ម៉ូ​ឌែ​ល ៣ គឺជា​រថយន្ត​មាន​ប្រជាប្រិយភាព​បំផុត​ទី​បី​របស់​ចក្រភព​អង់គ្លេស ក្រុមហ៊ុន Mercedes-Benz បាន​ដាក់​បង្ហាញ​រថយន្ត​ទំនើប​អគ្គិសនី នៅ​ឯ​ពិព័រណ៍​រថយន្ត…

នៅ​ក្នុង​ស​ប្តា​ហ៍​តែ​មួយ​ដែល​ឧស្សាហកម្ម​រថយន្ត​បាន​រក​ឃើញ​ថា រថយន្ត Tesla ម៉ូ​ឌែ​ល ៣ គឺជា​រថយន្ត​មាន​ប្រជាប្រិយភាព​បំផុត​ទី​បី​របស់​ចក្រភព​អង់គ្លេស ក្រុមហ៊ុន Mercedes-Benz បាន​ដាក់​បង្ហាញ​រថយន្ត​ទំនើប​អគ្គិសនី នៅ​ឯ​ពិព័រណ៍​រថយន្ត Frankfurt ដែល​មាន​សមត្ថភាព​ខ្ពស់​មិន​សរសើរ​មិន​បាន​។

រថយន្ត Vision EQS គឺជា​រថយន្ត​អគ្គិសនី​ប្រណិត ដែល​មាន​ភ្លើង​ខាង​មុខ​មើលទៅ​កាច​យ៉ាង​ខ្លាំង បើ​ទោះបីជា​វា​គឺជា​រថយន្ត​អគ្គិសនី​។ ក្រោយ​បាន​ធ្វើតេស្ត​ជា​ច្រើន​ដង​មក គេ​រក​ឃើញ​ថា រថយន្ត​នេះ​អាច​បើកបរ​បាន​ចម្ងាយ​ដល់​ទៅ​៧០០​គីឡូម៉ែត្រ រាល់​ការ​សាក​ថ្ម​ពេញ​ម្តង​ៗ​។

នេះ​ធ្វើ​ឱ្យ​វា​ឈានមុខ​គេ​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ប្រណិត​ផ្សេង​ៗ​ទៀត ព្រោះតែ​សមត្ថភាព​អា​គុយ​របស់​វា​។ ជា​ឧទាហរណ៍​ស្រាប់ រថយន្ត​របស់​ក្រុមហ៊ុន Tesla សេ​រ៊ី Model X និង Model S អាច​បើក​បាន​ត្រឹមតែ ៥៩៥​គីឡូម៉ែត្រ រាល់​ការ​សាក​ថ្ម​ពេញ​ម្តង តែ​ប៉ុណ្ណោះ​។ បើ​ប្រៀប​នឹង​រថយន្ត​អគ្គិសនី​ប្រណិត​របស់​ក្រុមហ៊ុន Porsche មានឈ្មោះ​ថា Taycan ឆ្នាំ​២០២០ វិញ Vision EQS អាច​បើក​បាន​ឆ្ងាយ​ជាង​ដល់​ទៅ​២៥០​គីឡូម៉ែត្រ​។

ក្រុមហ៊ុន Mercedes-Benz បាន​បង្ហើប​ថា Vision EQS ប្រើប្រាស់​អា​គុយ​ទំហំ​១០០​គីឡូវ៉ាត់ម៉ោង ដែល​ដាក់​នៅ​បាត​របស់​រថយន្ត​។ វា​បាន​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​កម្លាំង ៣៥០​គីឡូវ៉ាត់ម៉ោង ដែល​អាច​សាក​ពី ០% ទៅ ៨០% ដោយ​ចំណាយពេល​ត្រឹមតែ​២០​នាទី​។ ការ​ជាន់​ពី​០​ដល់​៦០mph គឺ​ចំណាយពេល​តិច​ជាង ៤.៥​វិនាទី ។

គួរ​បញ្ជាក​ផង​ដែរ​ថា រួម​បញ្ចូល​គ្នា​ជាមួយនឹង​ប្រព័ន្ធ​ចាប់​ម៉ូ​ទ័​រ​រ៉ា​ដា​និង​កាមេរ៉ា​ឌី​ជី​ថ​ល (​ក្រុមហ៊ុន Mercedes និយាយ​ថា Vision EQS គឺ​ពាក់កណ្តាល​ស្វយ័ត​) ៕

ប្រភព ៖ theregister , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ