Ronaldo ស្វែងរក​អតីត​បុគ្គលិក McDonalds ៣​នាក់​ដែល​ធ្លាប់​ដាក់​ទាន​បឺ​ហ្គឺ​ឱ្យ​ខ្លួន


តាម​ប្រភព​ព័ត៌មាន Legit បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​បង្ហើប​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយនឹង​លោក Piers Morgan កាលពី​យប់​ថ្ងៃ​អង្គា​រថា ចង់​ជួប​ជាមួយនឹង​អតីត​បុគ្គលិក​ហាង McDonalds ឈ្មោះ​ថា Edna និង មនុស្ស​២​នាក់​ទៀត ដែល​ធ្លាប់​ជួយ​ដាក់​ទាន​បឺ​ហ្គឺ​ឱ្យ Ronaldo ពេល​ក្រខ្សត់​នៅ​ព័រ​ទុ​យ​ហ្កា​ល់ ។

កីឡាករ​អាយុ​៣៤​ឆ្នាំ បាន​និយាយ​រឿង​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ដែល​ក្នុង​នោះ​មានរឿង​អតីត​ពេល​កំពុង​ក្រខ្សត់​នៅ Madeira ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ ។ Ronaldo បាន​និយាយ​តាម​ត្រង់​ថា ធ្លាប់​ដើរ​សុំទាន​បឺ​ហ្គឺ​ពី​ហាង McDonalds ដែល​ស្ថិត​នៅ​លើ​កោះ Madeira ដោយសារ​តែ​ឃ្លាន​ខ្លាំង​ពេក ។

Ronaldo ប្រាប់​ថា​៖«​ពួក​យើង​កាលនោះ​ឃ្លាន​ខ្លាំង​ពេក ។ ពួក​យើង​មាន​ហាង McDonalds នៅ​ជិត​ស្តា​ត ដែល​យើង​បាន​ទៅ​គោះ​ទ្វារ​សុំ​បឺ​ហ្គឺ​សម្រាប់​បំពេញ​ក្រពះ ។ ពេល​នោះ​គឺ​តែងតែមាន Edna និង មនុស្ស​ស្រី​២​នាក់​ទៀត​ដាក់​ទាន​ឱ្យ​យើង ។ ខ្ញុំ​មិន​ដែល​បាន​ជួប​ពួក​គេ​ទៀត​ទេ​នា​ពេល​នេះ​»​។

ជើង​ខ្លាំង​រូប​នេះ​បាន​បន្ត​ថា​៖«​ខ្ញុំ​សួរ​អ្នក​នៅ​ព័រ​ទុ​យ​ហ្កា​ល់ ។ គេ​ថា McDonalds នោះ​បាន​បិទទ្វារ​ហើយ ។ ប្រសិនបើ​បទ​សម្ភាសន៍​នេះ​អាច​ជួយ​រក​ពួក​គេ​បាន ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ។ ខ្ញុំ​ចង់​អញ្ជើញ​ពួក​គេ​មក Turin ឬ Lisbon ដើម្បី​មក​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ខ្ញុំ ព្រោះតែ​ខ្ញុំ​ចង់​តបស្នង​ដល់​ពួក​គេ​វិញ​»៕

ប្រភព ៖ legit , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ