McLaren ថាគ្មានថ្ងៃផលិតរថយន្ត SUV នោះទេ
ក្រុមហ៊ុន Porsche គឺជាក្រុមហ៊ុនរថយន្តលំដាប់ខ្ពស់ដំបូងគេដែលផលិតរថយន្តប្រភេទ SUV ប្រណីត ។ រថយន្ត SUV Cayenne គឺជាជោគជ័យដ៏ធំធេងរបស់…
ក្រុមហ៊ុន Porsche គឺជាក្រុមហ៊ុនរថយន្តលំដាប់ខ្ពស់ដំបូងគេដែលផលិតរថយន្តប្រភេទ SUV ប្រណីត ។ រថយន្ត SUV Cayenne គឺជាជោគជ័យដ៏ធំធេងរបស់…
ក្រុមហ៊ុន Porsche គឺជាក្រុមហ៊ុនរថយន្តលំដាប់ខ្ពស់ដំបូងគេដែលផលិតរថយន្តប្រភេទ SUV ប្រណីត ។ រថយន្ត SUV Cayenne គឺជាជោគជ័យដ៏ធំធេងរបស់ Porsche ដែលអាចធ្វើឱ្យក្រុមហ៊ុននេះបន្តផលិតរថយន្តស្ព័រជាបន្តបន្ទាប់និងលឿនជាងមុន។ ចាប់តាំងពីពេលនោះ ក្រុមហ៊ុនល្បីៗផ្សេងៗទៀតបានងាកមកគិតគួរខាងផ្នែករថយន្ត SUV ដែរ ដែលមានដូចជា Rolls Royce និង Lamborghini។ តែសម្រាប់ McLaren បានប្រកាសថា ខ្លួនមិនមានចំណាប់អារម្មណ៍ក្នុងការផលិតរថយន្ត SUV ឡើយ។
និយាយជាមួយនឹងសារព័ត៌មាន Car Sales នាយកផ្នែករថយន្តស្ព័ររបស់ McLaren លោក Darren Goddard បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងតែមើលគូប្រជែងកំពុងតែលក់រថយន្ត SUV តែក្រុមហ៊ុនមើលឃើញថា វាគ្មានអ្វីឡូយសម្រាប់រថយន្ត SUV នោះទេ។ ដូចនេះវាគ្មានអ្វីដែលត្រូវឱ្យ McLaren ចូលទៅប្រឡូកក្នុងវិស័យនេះឡើយ។
ក្រុមហ៊ុនផ្សេងទៀតកំពុងស្វែងរកការលូតលាស់និងលំហូរសាច់ប្រាក់បន្ថែម ប៉ុន្តែជាក់ស្តែងក្រុមហ៊ុន McLaren មិនមានបំណងចង់បានដូចនេះឡើយ ហើយក៏ចង់ផលិតរថយន្តត្រឹមតែ៦០០០គ្រឿង ក្នុងមួយឆ្នាំប៉ុណ្ណោះ។
បើទោះបីជា McLaren ចង់ផលិតរថយន្ត SUV ក៏ដោយ គេនឹងត្រូវផលិតអ្វីមួយដែលថ្មីបំផុត ព្រោះថាក្រុមហ៊ុន Porsche, Bentley និង Lamborghini សុទ្ធតែស្ថិតនៅក្រោមទម្រង់តែមួយរបស់ក្រុមហ៊ុនធំ Volkswagen Group។
ខណៈពេលដែលរថយន្តម៉ាក Ferrari ដែលជាយីហោមួយផ្សេងទៀត បំភាយព័ត៌មានមកថានឹងផលិតរថយន្ត SUV ក្រុមហ៊ុន McLaren កំពុងតែតាមដានមើលលទ្ធផល។ គួរបញ្ជាក់ផងដែរថា ការលក់របស់ McLaren មានការកើនឡើង៤៣.៩% នៅឆ្នាំ២០១៨ ជាមួយនឹងរថយន្តចំនួន៤៨០៦គ្រឿង ត្រូវបានលក់៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ