ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​មក​តាម​មាត់ ! ថា​គាស់​ភេសជ្ជៈ​​ប៉ូវ​កម្លាំង WURKZ យក​ហេង មានអី​ឈ្នះ​រង្វាន់ ៤០​លាន​រៀល​ទាំង​ព្រលឹម

4 ឆ្នាំ មុន
  • ភ្នំពេញ

លោកស្រី ឈឿ​យ ឡាយ ជា​អ្នកលក់​ចាប់ហួយ​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មាន​សំណាង​​ត្រូវ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ចំនួន ៤០ លាន​រៀល​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង​មុន​បើក​លក់​កៅឆាយ​ទៅ​ទៀត…

លោកស្រី ឈឿ​យ ឡាយ ជា​អ្នកលក់​ចាប់ហួយ​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មាន​សំណាង​​ត្រូវ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ចំនួន ៤០ លាន​រៀល​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង​មុន​បើក​លក់​កៅឆាយ​ទៅ​ទៀត ។

លោកស្រី​រៀបរាប់​ថា​៖ «​ប្តី​ខ្ញុំ​តែងតែ​ញ៉ាំ វើក (WURKZ) រាល់ថ្ងៃ ស្រាប់តែ​ថ្ងៃមួយ​គាត់​គាស់​ញ៉ាំ​​ទាំង​ព្រឹក​មុន​ភ្ញៀវ​កៅឆាយ​ទៀត ខ្ញុំ​ក៏​សួរ​ថា ម៉េច​បាន​ញ៉ាំ​ទាំង​ព្រឹក​អ៊ីចឹង គាត់​ថា​គាស់​មុន​យក​ហេង អ្នក​ណា​ទៅ​ស្មាន​ដល់ គាស់​ភ្លាម​គាត់​ស្រែ​កថា ត្រូវ​ហើយ​ៗ ត្រូវ​រង្វាន់​ធំ ខ្ញុំ​សឹង​មិន​ចង់​ជឿ​ថា​សំណាង​មក​តាម​មាត់​អ៊ីចឹង​សោះ​» ។

លោកស្រី​បន្ត​ថា​៖ «​លុយ ៤០ លាន​រៀល​នេះ មក​ចំ​ពេល​ល្អ​ដែល​ខ្ញុំ​កំពុង​ត្រូវការ​លុយ​ចាំបាច់​យក​មក​ធ្វើ​ផ្ទះ​តៀម​ថ្មី​របស់ខ្ញុំ ព្រោះ​គ្រឿង​ធ្វើ​ផ្ទះ​ខ្ញុំ​ទិញ​ជិត​រួច​អស់ហើយ​ខ្វះ​តែ​លុយ​ថែម​បន្តិច​ទៀត ឥឡូវនេះ​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ផ្ទះ​ហើយ និង​បាន​ពង្រីក​មុខរបរ​លក់ដូរ​របស់ខ្ញុំ​ទៀត​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ