សុំគោលការណ៍ចុះឆែកឆេរឃាត់បាន​ប្រុស២នាក់​ និង​ស្រីម្នាក់​ក្នុងផ្ទះជួល​


ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​ជួញដូរ​សារធាតុ​ញៀន​ខុស​ច្បាស់​មួយ​ករណី និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​ព្រមទាំង​វត្ថុ​តាង​ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​តាម​ច្បាប់ ។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ រួម​មាន​១-​ឈ្មោះ ធឿ​ន ប៉ក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ ម៉ុ​ន ចាន់​ទ្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​៣-​ឈ្មោះ ឃុ​យ នី​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង ៣​នាក់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័​ត៌មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​ចុះ​ធ្វើ​បង្ក្រាប​ករណី​ខាងលើ គឺ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើការ​ឆ្លង​យោបល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​គោល​ការ​ពី​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​ទីតាំង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​បានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​ហើយ លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​ខាងលើ និង​ឆែក​ឆែរ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១​កញ្ចប់​តូច​, ឧបករណ៍​ប្រើប្រាស់ រួម​ជាមួយ​ថង់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​, បំពង់​ទីប​១ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ និង​កសាង​សំណុំរឿង​ដើម្បី​
ប​ញ្ចូ​ន​ទៅ​តុលាការ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ