ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ គន្លឹះ​ក្នុង​ការ​ផ្តល់​សេវា​បម្រើ​អតិថិជន​តាម​ប្រព័ន្ធ​សង្គម

4 ឆ្នាំ មុន

ការ​ផ្តល់​សេវា​បម្រើ​អតិថិជន​ត្រូវ​បាន​ចាត់ទុកជា​កត្តា​ដែល​នាំ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ជោគជ័យ ហើយ​វា​ក៏​អាច​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​អាជីវកម្ម​មួយ​ចំនួន​ទៀត​បរាជ័យ​ដែរ ។ ប្រសិនបើ​អ្នក​ឆាប់​នឹង​ធ្វើការ​ឆ្លើយ​តប និង​មាន​ភាព​សកម្ម​ក្នុង​ការ​ជួយ​ផ្តល់​ព័ត៌មាន​ដល់​អតិថិជន​នោះ ពួក​គេ​នឹង​សប្បាយចិត្ត​និង​ជួយ​អ្នក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ផង​ដែរ ។ បច្ចុប្បន្ន​នេះ​មាន​អាជីវកម្ម​ជា​ច្រើន​ចាប់ផ្តើម​ផ្តល់​សេវា​ទាំងនេះ​តាម​រយៈ​ប្រព័ន្ធ​សង្គម​ដូច​ជា Facebook និង…

ការ​ផ្តល់​សេវា​បម្រើ​អតិថិជន​ត្រូវ​បាន​ចាត់ទុកជា​កត្តា​ដែល​នាំ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ជោគជ័យ ហើយ​វា​ក៏​អាច​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​អាជីវកម្ម​មួយ​ចំនួន​ទៀត​បរាជ័យ​ដែរ ។ ប្រសិនបើ​អ្នក​ឆាប់​នឹង​ធ្វើការ​ឆ្លើយ​តប និង​មាន​ភាព​សកម្ម​ក្នុង​ការ​ជួយ​ផ្តល់​ព័ត៌មាន​ដល់​អតិថិជន​នោះ ពួក​គេ​នឹង​សប្បាយចិត្ត​និង​ជួយ​អ្នក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ផង​ដែរ ។

បច្ចុប្បន្ន​នេះ​មាន​អាជីវកម្ម​ជា​ច្រើន​ចាប់ផ្តើម​ផ្តល់​សេវា​ទាំងនេះ​តាម​រយៈ​ប្រព័ន្ធ​សង្គម​ដូច​ជា Facebook និង Instagram ជាដើម ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ក្នុង​ការ​ផ្តល់​សេវា​បម្រើ​អតិថិជន​តាម​ប្រព័ន្ធ​សង្គម​ដែល​អ្នក​គួរតែ​អនុវត្ត​៖

១. បង្ហាញ​ភាព​ជិតដិត​តែ​រក្សា​វិជ្ជាជីវៈ ៖ ការ​ឆ្លើយ​តប​របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​ប្រ៊េ​ន​របស់​អ្នក ប៉ុន្តែ​អាជីវករ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះ​ការ​ទាក់ទង​ជាមួយ​មនុស្ស​តាម​ប្រព័ន្ធ​សង្គម​ភាគច្រើន​បង្ហាញ​ភាព​សម​ញ្ញ​ជាង​មធ្យោបាយ​ដទៃ ។
ដូច្នេះ​អ្នក​អាច​បង្ហាញ​ភាព​ជិតដិត​បាន​ពេល​ដែល​ទាក់ទង​ជាមួយនឹង​អតិថិជន​របស់​អ្នក​តាម​ប្រព័ន្ធ​សង្គម តែ​អ្នក​ត្រូវ​តែ​ធានា​ថា​មានការ​រក្សា​វិជ្ជាជីវៈ​ត្រឹមត្រូវ​ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រេ​ន​របស់​អ្នក ។

២. បង្ហាញ​ភាព​ច្នៃប្រឌិត​ពេល​ដែល​ឆ្លើយ​តប​៖ ប្រព័ន្ធ​សង្គម​ផ្តល់​ឱកាស​ជា​ច្រើន​ឲ្យ​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​អតិថិជន​ក្នុង​វិធី​ថ្មី​ៗ ដូច្នេះ​អ្នក​គួរតែ​ទាញ​អត្ថប្រយោជន៍​ពី​វា ។ អ្នក​មិន​ចាំបាច់​រង​ចាំ​រហូត​ដល់​មាន​សំណួរ​សួរ​មក​កាន់ Page អាជីវកម្ម​របស់​អ្នក​ឡើយ ។ អ្នក​អាច​ប្រើ Page ដើម្បី​ផ្តល់​ជា​យោបល់ ឬ​ចែករំលែក​ព័ត៌មាន​ពិសេស​ៗ​ទាក់ទិន​នឹង​អាជីវកម្ម​របស់​អ្នក​បាន​ដែរ ។

៣. ហាម​បដិសេធ ឬ​មិន​ឆ្លើយ​តប​ដាច់ខាត ៖ កំហុសឆ្គង​ធំ​មួយ​ដែល​អាជីវកម្ម​ប្រព្រឹត្ត​ដែល​បង្ក​ឲ្យ​ពួក​គេ​បាត់បង់​អតិថិជន គឺ​ការ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អតិថិជន​ដែល​ចាប់អារម្មណ៍​នឹង Page របស់​អ្នក ឬ​បដិសេធ​នឹង​សំណើរ​ផ្សេង​ៗ​របស់​អតិថិជន​ដោយ​មិន​ចរចា​ពិ​បា​ក្សា​គ្នា​ជា​មុន​សិន ។

ចូរ​ចង់​ចាំ​ថា គោលដៅ​នៃ​ការ​ផ្តល់​សេវា​បម្រើ​អតិថិជន គឺ​ដើម្បី​ជួយ​ដល់​អតិថិជន ហើយ​ប្រព័ន្ធ​សង្គម​បាន​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​នេះ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ជួយ​ឲ្យ​អាជីវកម្ម​ស្ថាបនា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អ្នកទិញ​ផង​ដែរ ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ