ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ជា​និង​ចេញ​កម្លាំង​២៥​នាក់​បន្ថែម តាម​ស្វែងរក​មនុស្ស​កំពុង​បាត់​ខ្លួន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោងតាមនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថា នៅ​ថ្ងៃ​ទី​១៨ ​កញ្ញា​ នេះ​ថា ​​​​​មានកា​រដឹក​នាំ​កម្លាំង​ចម្រុះចំនួន​​២៥​នាក់…

ខេត្តបាត់ដំបង ៖ យោងតាមនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថា នៅ​ថ្ងៃ​ទី​១៨ ​កញ្ញា​ នេះ​ថា ​​​​​មានកា​រដឹក​នាំ​កម្លាំង​ចម្រុះចំនួន​​២៥​នាក់ ​ក្នុងនោះ​​មាន​អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាននិងកំពុង​​បន្ត​ចុះ​រុករក​មនុស្ស​២​នាក់​ដែលកំពុង​​បាត់​ខ្លួន ស្ថិត​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ​។ ​ ប្រតិបត្តិការ​នេះ​ គឺមានការ​យកចិត្តទុកដាក់ និង​​មាន​បញ្ជា​ផ្ទាល់​ពី​លោក​គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយផងដែរ ​។

​​​​​​សូមរំលឹកថា កាលពី​ថ្ងៃទី១៦ កញ្ញា កន្លងមក មានប្រជា​​ពលរដ្ឋ​ចំនួន​៧​នាក់បាន​ចូល​ទៅ​ក្នុង​ព្រៃ ស្ថិត​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោកខាងលើ ។ នៅពេលនោះ ​ក៏​មាន​​ជំនន់​ទឹកភ្លៀងបាន​​​វាយ​ប្រហារខ្លាំង​បណ្តាល​ឱ្យ​ដី​ភ្នំ​បាក់​សង្កត់ ហើយ​ក្នុង​នោះ​មាន​ពលរដ្ឋ​៤​នាក់​បាន​រត់​រួចខ្លួន ឯម្នាក់​រង​របួសធ្ងន់ និង​ចំនួន​២​នាក់​បាត់​ខ្លួន​មកទល់នៅថ្ងៃទី​១៨ កញ្ញា នេះ ដែល​កម្លាំង​ រួមទាំង​​ក្រុមគ្រួសារ​បាន​ចេញ​តាមរក​នៅមិនទាន់ឃើញ​ពួកគេ ។

សូមរំលឹកថា៖ រកមនុស្ស​អត់​ទាន់​ឃើញ​…​បែរ​​ប្រទះ​​ស្បែកជើង មួក និង​កំណាត់​ពោះ​វៀន​​

អត្ថបទសរសេរ ដោយ