ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ​​​​ឆេះ​៣​ករណី​​ហើយ​…សរុបទាំងឆេះ​មានក្មេង​​ស្លា.ប់​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កត់សម្គាល់ថា នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២​កន្លង​មក គឺ​កើត​មាន​អគ្គិភ័យ​ឆេះ​ធំ​ចំនួន​២​លើក​មក​​ហើយ គិត​ទាំង​លើក​នេះ​៣​លើក ដែល​លើក​ទី​១នៅ​ឆ្នាំ​២០០៩ ប្រមាណ​ជាង​៣០០​ខ្នង​ផ្ទះ ,​លើក​ទី​២ នៅ​ឆ្នាំ​២០១១…

​រាជធានីភ្នំពេញ ៖ កត់សម្គាល់ថា នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២​កន្លង​មក គឺ​កើត​មាន​អគ្គិភ័យ​ឆេះ​ធំ​ចំនួន​២​លើក​មក​​ហើយ គិត​ទាំង​លើក​នេះ​៣​លើក ដែល​លើក​ទី​១នៅ​ឆ្នាំ​២០០៩ ប្រមាណ​ជាង​៣០០​ខ្នង​ផ្ទះ ,​លើក​ទី​២ នៅ​ឆ្នាំ​២០១១ និង​លើក​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ផ្ទះ​នៅ​តំបន់​នោះ​សង់​ជាប់​ៗ​គ្នា​រដឹក ស្ទើរតែ​គ្មាន​ចន្លោះ។ សូមរំលឹកថា៖ ទឹក​ចិត្ត​ឪពុក! រត់​ចូល​ភ្លើង​​​ម្តង​ហើយ​ម្តង​ទៀតសង្គ្រោះ​កូន តែ​មិន​អាច​ជួយ​​បាន (វីដេអូ)

សូមរំលឹកថា លំនៅ​ឋាន​របស់​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ច្រាំង​ចំរេះ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោ​សន្ធៅ បណ្តាល​ឱ្យ​លំនៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ បណ្តាល​អោយ​កូនប្រុស​ម្ចាស់ផ្ទះ​ជាដើម​ភ្លើង អាយុ​១១​ឆ្នាំ បាន​ជាប់​ក្នុងផ្ទះ ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​អណ្ដាតភ្លើង និង​រង​របួស​ឪពុក​និង​ម្តាយ ។ អគ្គិ ភ័យ​​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ប្រមាណ​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ កញ្ញា នៅ​ចំណុច​វិហារ​គីឡូ​មែ​៉​ត្រ​លេខ​៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

ក្មេង​ប្រុស​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជី​វីត​នេះ​ឈ្មោះ ឡឹប សៃ​ពុល​ឡោះ អាយុ​១១​ឆ្នាំ ជា​ក្មេង​មាន​សតិ​មិន​គ្រប់ ។ ចំណែក​អ្នក​រង​របួស​ឈ្មោះ លី ឡឹប អាយុ​៦៩​ឆ្នាំ ជា​ឪពុក និង​ឈ្មោះ ហ៊ី​ម រ៉​ហ្វី​ម៉ាស់ អាយុ​៥២​ឆ្នាំ ជា​ម្ដាយ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ជន​រង​គ្រោះ​មាន​លំនៅ​ផ្ទះ​លេខ​១៥៥៦ ដែល​ជា​ផ្ទះ​ដើម​ភ្លើង ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ គេ​ពុំ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​លេខ​១៥៥៦ ព្រមទាំង​ឆេះ​រាលដាល​យ៉ាង​រហ័ស ទៅ​លំនៅ​ឋាន​ផ្សេង​ៗ​ទៀត ដែល​ស្ថិត​នៅ​ជាប់​ៗ​គ្នា ។ ភ្លាម​ៗ​នោះ ឪពុក​និង​ម្តាយ ក៍បាន​រត់​ចូល​ទៅ​ក្នុង​ភ្លើង ប៉ុនប៉ង​ជួយ​សង្គ្រោះ​កូនប្រុស​តែ​មិន​អាច​ជួយ​បាន បណ្តាល​អោយ​ខ្លួនឯង​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​មែ​ត ។

កូនស្រី​ឈ្មោះ ហ៊ី​ម ហា​គី​ម៉ាស់ អាយុ​២៤​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ ក៍បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ នាង​មិន​បាន​នៅផ្ទះ​នោះ​ទេ តែបើ​តាម​ម្តាយ​បាន​និយាយ​ប្រាប់​ថា មុន​ពេល​ភ្លើង​ឆេះ​ប្អូនប្រុស​កំពុង​ដេក​នៅ​ជាន់​លើ ហើយ​ម្តាយ និង​ឪពុក​នាង​នៅ​ខាងក្រោម ។ ពេល​ភ្លើង​ឆេះ ម្តាយ​និង​ឪពុក​ក៍បាន​រត់ឡើង​ទៅ​យក​ប្អូន ក៍​ត្រូវ​រង​របួស​តែ​ម្តង និង​មិន​អាច​សង្គ្រោះ​បាន​ឡើយ​។

នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៦​គ្រឿង និង​កប៉ាល់ទឹក​២​គ្រឿង បាន​ទៅ​អន្តរា​គមន៍ ព្រោះ​នៅ​ប្រប​មាត់ទន្លេ ហើយ​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ជិត​១​រសៀល ។ ទោះបីជា​យ៉ាងនេះ​ក្ដី ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ច្រើន​ខ្នង​ត្រូវ​ក្លាយជា​ចំណី​ភ្លើង ។

តាម​ការ​ស្រង់​សម្ដី​របស់​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ បាន​បំផ្លាញ​ផ្ទះ​ពល​រដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​អស់​១៣​ខ្នង ក្នុង​នោះ​៦​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​៧​ខ្នង​ទៀត​បាន​ឆេះ​អស់​ដំបូល​និង​ជញ្ជាំង ។ ប្រជាពលរដ្ឋ​រង​គ្រោះ ដែល​ស្នាក់​នៅ​ប្រឈម​មុខ​អត់​ទីជម្រក​ស្មើនឹង​៣៣​គ្រួសារ ដែល​មាន​សមាជិក​១៤៥​នាក់ ក្នុង​នោះ​មាន​ស្រី​១០៤​នាក់ ។ ជុំវិញ​ការ​កើត​មាន​អគ្គិភ័យ អាជ្ញាធរ​និង​សមត្ថកិច្ច ពុំ​បានដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ខណៈ​កំពុង​តែ​ស្រាវជ្រាវ ។

នៅ​រសៀល​នេះ​ដែរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ក៍​ដូច​ជា​សមត្ថកិច្ច ក៍បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ