ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចិត្ត​ឪពុក! រត់​ចូល​ភ្លើង​​​ម្តង​ហើយ​ម្តង​ទៀតសង្គ្រោះ​កូន តែ​មិន​អាច​ជួយ​​បាន (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា បើ​គិត​រហូត​មក​ដល់​ថ្ងៃ​នេះ​ ​គឺ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​ឆេះ​ផ្ទះ​​កាល​ពី​ម្សិល​ម៉ិញ​នេះ គឺ​ឪពុក​ម្តាយ​ទាំង​២​នាក់​កំពុង​ស្ថិត​ក្នុង​​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​នៅ​ឡើយ​នោះ​ទេ ដោយ​ឪពុក​ក្មេង​រង​គ្រោះ​គឺ​សភាព​ធ្ងន់​ធ្ងរ​…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា បើ​គិត​រហូត​មក​ដល់​ថ្ងៃ​នេះ​ ​គឺ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​ឆេះ​ផ្ទះ​​កាល​ពី​ម្សិល​ម៉ិញ​នេះ គឺ​ឪពុក​ម្តាយ​ទាំង​២​នាក់​កំពុង​ស្ថិត​ក្នុង​​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​នៅ​ឡើយ​នោះ​ទេ ដោយ​ឪពុក​ក្មេង​រង​គ្រោះ​គឺ​សភាព​ធ្ងន់​ធ្ងរ​ ជាង​ប្រពន្ធ​ ។

គួរ​បញ្ជាក់ថា ឪពុក​ក្មេង​ប្រុស​រងគ្រោះ គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ ហើយ​គាត់​រង​របួស​ធ្ងន់​ដោយ​​សារតែ​​​គាត់​ព្យា​យាម​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​តែ​ឆាបឆេះ​នោះ ដើម្បី​សង្គ្រោះ​កូន​ប្រុស​របស់​គាត់ ប៉ុន្តែ​មិន​អាច​យក​បាន ដោយ​ខ្លួន​គាត់​រង​របួស​ធ្ងន់​រួច​ក៏​លោត​ចុះ​ទៅ​ទឹក បន្ទាប់​មក​ក៏​គាត់​ស្ទុះ​ឡើងពី​មក​វិញ រួច​រត់​ចូល​ទៅ​ក្នុង​ភ្លើង​ម្តង​ទៀតដើម្បី​សង្គ្រោះ​កូន​ប្រុស​ខ្លួន ប៉ុន្តែ​នៅ​តែ​មិន​អាច​សង្គ្រោះ​កូន​ប្រុស​បាន​ដដែល ។

គួរ​រំលឹកថា នៅ​ថ្ងៃ​កើតហេតុ ខណៈ​ពេល​បញ្ជូន​ឪពុក​ក្មេង​​ប្រុស​រងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ គឺ​ឪពុក​ក្មេង​ប្រុស​រងគ្រោះ​គាំង​បេះ ធ្វើ​ឱ្យ​ម្នាក់ៗ​ស្មាន​តែ​ស្លាប់​ហើយ ។ ហើយ​អ្នក​ស្រុក​ និង​ប្រជា​ពល​រដ្ឋ​នៅ​វត្ត​ក៏​នាំ​គ្នា​ជីក​រណ្តៅ​ចំនួន​២ ដើម្បី​ត្រៀម​កប់​សព​ជនរងគ្រោះឪពុក និង​កូន ប៉ុន្តែ​​ក្រោយ​មក​ឪពុក​របស់​ក្មេង​ប្រុស​រងគ្រោះ​ក៏ដឹង​ខ្លួន​​មកវិញ ។

សេចក្តី​រាយ​ការណ៍​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា​នេះ គណៈ​កម្ម​ការ​វិហារ​អ៊ិស្លាមគីឡូ​ម៉ែត្រ​លេខ​៨ ក៏​បាន​ដាក់​តុ​ខាង​មុខ​វិហារធ្វើ​ការ​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ដើម្បី​ ឱ្យ​ចូល​រួម​បានជា​​មូល​និធិ​​ជួយ​ដល់​ជនរងគ្រោះ​ដែល​រង​គ្រោះ​ដោយ​សារ​អគ្គិ​ភ័យ​ផងដែរ ។

គួរ​រំលឹកថា មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ច្រើន​ខ្នង និង​បណ្តាល​ឱ្យ​ស្លាប់​​កូនប្រុស​ម្នាក់ ។ ខណៈ​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​កំពុង​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៩ នៅ​ម្តុំ​វិហារ​អ៊ិ​ស្លា​ម គីឡូម៉ែត្រ​លេខ​៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។

គួររំលឹក​ទៀតថា អនិច្ចា​ណាស់​! មួយប៉ប្រិចភ្នែក​ឆក់​យក​ជីវិត​ឪពុក​និង​កូន​ក្នុង​ភ្នក់ភ្លើង ផ្អើល​ច្រាំង​ចំរេះ​២ (​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ