កម្លាំង​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល និង​ប្រាក់​បណ្តា​ប្រទេស​ផ្សេង​ៗ!


សម្រាប់​ថ្ងៃនេះ​សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​បណ្តា​ប្រទេស​នានា ហើយ​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ ហាងឆេង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​១​ដុល្លារ​មាន​អត្រា​ទិញ​៤.១០០​រៀល អត្រា​លក់​៤.១១៣​រៀល , ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​១០៧​យ៉េន​ជប៉ុន អត្រា​លក់ ១០៩,៧០​យ៉េន​ជប៉ុន ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​២៣.១០០​ដុ​ង​វៀតណាម អត្រា​លក់​២៣.៦០០​ដុ​ង​វៀតណាម​, ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៨.៦៧៦​គីប​ឡាវ អត្រា​លក់​១០.៣២០​គីប​ឡាវ និង​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៣០,៣២៨៧​បាត​ថៃ អត្រា​លក់​៣០,៥៧៧១​បាត​ថៃ ។

ថ្ងៃនេះ​ដែរ​សូម​បង្ហាញ​អំពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​បណ្តា​ប្រទេស​ផ្សេង​ទៀត គឺ ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤៨៥,៤០​រៀល អត្រា​លក់​៤.៥៩៤,២២​រៀល , ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៧៥៩,៣០​រៀល អត្រា​លក់​២.៨៦២,៦៥​រៀល ។

ដោយឡែក​១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៤,៣០​រៀល អត្រា​លក់​១៣៥,៤០​រៀល​,១​ដុ​ង​វៀតណាម មាន​អត្រា​ទិញ​០,១៧៣៧​រៀល អត្រា​លក់​០,១៧៨១​រៀល​, ១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៧៩​រៀល អត្រា​លក់​០,៤៧៣៣​រៀល និង​១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ​៣៧,៣៧៤៧​រៀល អត្រា​លក់​៣៨,៤៣៩៣​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ