ភ្ជុំបិណ្ឌ​មិនមែន​គ្រាន់តែ​ដើម្បី​ឧទ្ទិស​បុណ្យ​ដល់​ប្រេត​ប៉ុណ្ណោះ​ទេ


បុណ្យ​ភ្ជុំបិណ្ឌ​ដែល​មាន​រយៈពេល​១៥​ថ្ងៃ​ប្រារព្ធ​ឡើង​មិនមែន​គ្រាន់តែ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ដល់​បេ​ត​បុគ្គល​ទាំងឡាយ​មាន ឪពុក ម្តាយ បងប្អូន ញាតិសន្តាន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ​ប៉ុណ្ណោះ​ទេ គឺ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ណាស់ ពិសេស​ដើម្បី​លើក​តម្លៃ​វប្បធម៌ អរិយធម៌ ប្រពៃ​ណី​​ទំនៀមទម្លាប់​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ថ្លៃថ្លា ។

បើ​តាម​អត្ថបទ​របស់ លោក សុង ស៊ីវ បាន​បញ្ចេញ​ទស្សនៈ​យ៉ាងនេះ​ថា ការ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ មាន​អត្ថន័យ​៣​យ៉ាង​គឺ :

១-​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ចំពោះ​បេ​ត​បុគ្គល ឬ​ប្រេត​បុគ្គល ( បេ​តៈ ជា​ពាក្យ​បាលី ឯ​ប្រេត ជា​ពាក្យ​សំស្ក្រឹត​) ប្រែ​ថា​អ្នក​ស្លាប់ ។

២-​ដើម្បី​ឲ្យ​បាន​សេចក្តីសុខ​ចម្រើន សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន​ ។

៣-​ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ គឺ​ការ​ស្រុះស្រួល​គ្នា​ទាំង​ពេលវេលា កំណត់​ទាំង​ការ​ធ្វើ​នំគម នំអន្សម​ពេញ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​រដូវ​កាលដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​ល្អ​នេះ គួរ​សាធុជន​អញ្ជើញ​ទៅ​បំពេញ​បុណ្យ​ទាន​ឱ្យ​បាន​យ៉ាងតិច​មួយ​វត្ត​ឬ​ពីរ​វត្ត ឬ​ក៏​ច្រើន​ជាង​នេះ​ក៏​ជា​ការ​ប្រសើរ ព្រោះ​ក្នុង​នាម​ជា​ពុទ្ធមាមកជន ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ