ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​បោក​អ៊ុត​មិន​អនុញ្ញាត​ឲ្យ​មានការ​ហាល​សម្លៀក​បំពាក់​តាម​ដងផ្លូវ​ទៀត​ទេ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អភិបាលក្រុង​សិរី​សោភ័ណ​នឹង​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​បោក​អ៊ុត ដែល​មាននៅ​ក្នុង​ក្រុង​ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ហាល​សម្លៀក​បំពាក់​តាម​ដងផ្លូវ​ទៀត​ទេ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ក្រុង​ក៏​ដូច​ជា សោ​ភ័​ណ្ឌ​ភាព​ក្រុង​ទាំងមូល​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហ៊ឹ​ល រ៉ា​យ៉ា…

បន្ទាយ​មាន​ជ័យ ៖ អភិបាលក្រុង​សិរី​សោភ័ណ​នឹង​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​បោក​អ៊ុត ដែល​មាននៅ​ក្នុង​ក្រុង​ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ហាល​សម្លៀក​បំពាក់​តាម​ដងផ្លូវ​ទៀត​ទេ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ក្រុង​ក៏​ដូច​ជា សោ​ភ័​ណ្ឌ​ភាព​ក្រុង​ទាំងមូល​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ​នៅ​កិច្ចប្រជុំ​គណ​បញ្ជា​ឯកភាព​រដ្ឋបាល​ក្រុង​ដែល​មានការ​ចូលរួម​ពី​សំណាក់​គណៈ​អភិបាលរង​ក្រុង​លោក​អធិការ​ក្រុង​សិរី​សោភ័ណ​អ្នក​ពាក់ព័ន្ធ​បាន​ចូលរួម​នៅ​សាល​ប្រជុំ​សាលាក្រុង​សិរី​សោភ័ណ នា​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​អនុវត្តន៍​ឲ្យ​បាន​ក្នុង​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​បោក​អ៊ុត​ឲ្យ​បញ្ឈប់​ការ​ហាល​សម្លៀក​បំពាក់​នៅ​តាម​មុខ​ផ្ទះ​តាម​ដងផ្លូវ​ជាតិ ដើម្បី​ចូលរួម​លើកកម្ពស់​សោ​ភ័​ណ្ឌ​ក្រុង​របស់​យើង ។ ពិសេស​វា​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដែល​ឆ្លងកាត់​ចូល​មក​ក្នុង​ក្រុង​របស់​យើង​ដែល​ចំនុច​នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​យើង​ត្រូវធ្វើ​ឲ្យ​បាន បើ​ណែនាំ​ហើយ​នៅ​តែ​មិន​ស្តាប់​អាជ្ញាធរ​ក្រុង​នឹង​មាន​វិធានការ​ហៅ​ម្ចាស់​ទីតាំង​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ហាល​តាម​មុខ​ផ្ទះ​តាម​ដងផ្លូវ ហើយ​បើ​នៅ​តែ​មិន​ស្តាប់​នឹង​មាន​វិធានការ​តឹង​រឹង​មិន​លើកលែង​ឡើយ ។

ជាមួយ​គ្នា​នោះ​លោក​អភិបាលក្រុង​សិរី​សោភ័ណ​ក៏​បាន​ជម្រុញ​ដល់​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ ពិសេស​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ ម្យ៉ាងវិញទៀត​ត្រូវ​ត្រៀម​ឲ្យ​បាន​រួច​ជា​ស្រេច​នូវ​ឧបករណ៍​ជួយ​សង្គ្រោះ​ថ្នាំសង្កូវ​រក​ទីទួល​សុវត្ថិភាព ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​បងប្អូន​ប្រជា​ពល​ដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ដែល​នឹង​កើត​មាន​ឡើង ។ លោក​បាន​ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​ស្ថានភាព​ទឹក​ឲ្យ​បានជា​ប្រចាំ​ពី​កម្ពស់​ទឹក​តាម​ដងស្ទឹង ដើម្បី​យើង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ