ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រមាទ​ក្នុង​បុណ្យ​កុសល

4 ឆ្នាំ មុន

រដូវ​កាន់បិណ្ឌ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដ៏​ឱឡារិក និង​បាន​ជាទី​ជ្រះថ្លា​ដល់​ពុទ្ធបរិស័ទ​ទូ​ទាំង​ប្រទេស​តែង​ឆ្លៀត​ពេលវេលា​ទៅ​កាន់​វត្ត​អារាម​ដើម្បី​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​កុសលផល​បុណ្យ​ញាតិ​មិត្ត​សាច់សាលោ​ហិត​ដែល​បាន​ចែក​ឋាន​ទៅ​ដោយ​ក្តី​មិន​ប្រមាទ​ឡើយ ។ ក្នុង​ឱកាស​នេះ​នរ​ជន​ណា​ដែល​បរិបូណ៌​ដោយ​គុណសម្បត្តិ​នៃ​សេចក្តី​មិន​ប្រមាទ ជន​នោះ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​សេចក្តីសុខ​ចម្រើន និង​ផលប្រយោជន៍​ត្រឡ​ប់​មក​វិញ​ដោយ​ប្រពៃ​។ សម​ដូច​ពុទ្ធ​សុភាសិត​លើក​ឡើង​ថា សេចក្តី​មិន​ប្រមាទ​ក្នុង​កិច្ច​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ការ​មិន​ប្រមាទ​គឺ​មិន​ធ្វេសប្រហែស​ក្នុង​កិច្ចការ…

រដូវ​កាន់បិណ្ឌ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដ៏​ឱឡារិក និង​បាន​ជាទី​ជ្រះថ្លា​ដល់​ពុទ្ធបរិស័ទ​ទូ​ទាំង​ប្រទេស​តែង​ឆ្លៀត​ពេលវេលា​ទៅ​កាន់​វត្ត​អារាម​ដើម្បី​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​កុសលផល​បុណ្យ​ញាតិ​មិត្ត​សាច់សាលោ​ហិត​ដែល​បាន​ចែក​ឋាន​ទៅ​ដោយ​ក្តី​មិន​ប្រមាទ​ឡើយ ។ ក្នុង​ឱកាស​នេះ​នរ​ជន​ណា​ដែល​បរិបូណ៌​ដោយ​គុណសម្បត្តិ​នៃ​សេចក្តី​មិន​ប្រមាទ ជន​នោះ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​សេចក្តីសុខ​ចម្រើន និង​ផលប្រយោជន៍​ត្រឡ​ប់​មក​វិញ​ដោយ​ប្រពៃ​។ សម​ដូច​ពុទ្ធ​សុភាសិត​លើក​ឡើង​ថា សេចក្តី​មិន​ប្រមាទ​ក្នុង​កិច្ច​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

ការ​មិន​ប្រមាទ​គឺ​មិន​ធ្វេសប្រហែស​ក្នុង​កិច្ចការ និង​កង​ការ​កុសល ហើយ​សេចក្តី​មិន​ប្រមាទ​នេះ​ជា​ឧបាយ​នាំ​ខ្លួន​ទៅ​កាន់​សេចក្តីសុខ​ជា​អង្វែង​។ អ្នក​ដែល​មិន​ប្រមាទ គឺ​អ្នក​ដែល​មិន​ស្លាប់​ស្មារតី ស្មារតី​នៅ​រស់​រវើក​ជា​និច្ច ទាំង​យប់​ទាំង​ថ្ងៃ​ឥត​រលត់​ឡើយ ។ រមែង​មាន​សតិ​ដាស់តឿន​ចិត្ត​ឱ្យ​រឭក​ដល់​ការងារ និង​អំពើ​ល្អជា​កុស​ល ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​ក្តី និង​កំពុង​ធ្វើ​ក្នុង​រដូវ​កាន់​បិ​ណ្ដ​នេះ​ក្តី​។ ភារកិច្ច ឬ​កុសល​ឯណា​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ សតិ​នឹង​ដាស់តឿន​ចិត្ត​ឱ្យ​ប្រញាប់ប្រញាល់​ធ្វើ​ឡើង កុំ​បង្អែបង្អង់​ទុក​ថា ចាំ​ថ្ងៃនេះ ថ្ងៃ​នោះ ខែ​នេះ ខែ​នោះ ឆ្នាំ​នេះ ឆ្នាំ​នោះ​ទើប​ធ្វើ ព្រោះ​នៅ​ក្រ ឬ​នៅ​ក្មេង​ជាដើម ទាំង​អស់នេះ​ហៅ​ថា មិន​ប្រមាទ ។

បុគ្គល​ដែល​ត្រេកអរ​ពេញចិត្ត​ស៊ប់​ក្នុង​សេចក្តី​មិន​ប្រមាទ មិន​ឱ្យ​ពេលវេលា​កន្លង​ហួស​ទៅ​ទទេ​ៗ ដោយ​សេចក្តី​ប្រមាទ​ធ្វេសប្រហែស ឬថា​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ បុគ្គល​នោះ​នឹង​ដល់ត្រើយ​នៃ​សុភមង្គល ។

ចំណែក​ផល​នៃ​សេចក្តី​ប្រមាទ​ជា​មូលហេតុ​នាំ​សត្វ​ឱ្យទៅ​កើត​ក្នុង​អបាយភូមិ​ទាំងឡាយ​មាន​នរក​ជាដើម ឯ​បុ​គ្គល​មិន​ប្រមាទ​មាន​គតិ​ទៅ​កាន់​សុគតិភព​ជាទី​អស់​ទៅ​នៃ​សេចក្តី​ទុក្ខ​ទាំងពួង​ដោយ​សេចក្តី​មិន​ប្រមាទ​នេះ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ