ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​បាក់​ស្រុត​ផ្លូវ​ជាតិ ​ខូច និង​ដាច់​ជា​ដុំ​ៗ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បាក់​ស្រុត​ផ្លូវជាតិ​លេខ​៤៨ បណ្តាល​ឲ្យ​ខូច និង​ដាច់​ជា​ដុំ​ៗ ខណៈ​ជំនន់​ទឹក​ភ្លៀវ​ធ្លាក់​យ៉ាង​ខ្លាំង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បាក់​ស្រុត​ផ្លូវជាតិ​លេខ​៤៨ បណ្តាល​ឲ្យ​ខូច និង​ដាច់​ជា​ដុំ​ៗ ខណៈ​ជំនន់​ទឹក​ភ្លៀវ​ធ្លាក់​យ៉ាង​ខ្លាំង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​បង្គោល​គីឡូ​លេខ​៤២ ស្ថិត​ក្នុងស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

សេ​ចក​ក្តី​រាយការណ៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាងលើ គឺ​រថយន្ត​តូច​ៗ​គឺ​អាច​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨​បាន ប៉ុន្តែ​លើកលែងតែ​រថយន្ត​ធន់​ធំ​ៗ គឺ​ពុំ​អាច​ឆ្លងកាត់​បាន​នោះ​ទេ ហើយ​ខណៈ​​ពេល​នោះ មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​បាក់​ស្រុត​ផ្លូវជាតិ​នេះ​ផង​ដែរ ។

ដូច្នេះ​ហើយ រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ បាន​ជម្រាប​ជូន​ដល់ លោក លោក​ជំទាវ លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ​លេខ​៤៨ នេះ សូម​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​តែ​មានការ​បាក់​ផ្លូវ និង​ស្ពាន​ពី​ចំណុច​បឹង​មាស ស្ថិត​ក្នុងភូមិ​ប្រ​លាន ឃុំ​កណ្ដោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ធ្វើការ​បិទផ្លូវ​រយៈពេល​២​ម៉ោង​ផង​ដែរ ដើម្បី​ឲ្យ​ខាង​ជំនាញ​ធ្វើការ​ជួសជុល​ជា​បន្ទាន់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ