ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងាញ់​ណាស់​របស់​រដ្ឋ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នក​សង្កេតការណ៍​ទូទៅ​…​បាន​កត់​សម្គាល់ថា ការ​លក់​ទីតាំង​របស់​រដ្ឋ​…​ដោយ​ប្រើ​ពាក្យ «​ដោះ​ដូរ​» មក​ជំនួស​…​វា​ជា​បញ្ហា «​រសើប​» យូរ​មក​ហើយ​…​និង​នៅ​តែ «​រសើប​ដដែល​» ។ បើ​ប្រើ​ពាក្យ​ថា «​លក់​»…

ក្រុម​អ្នក​សង្កេតការណ៍​ទូទៅ​…​បាន​កត់​សម្គាល់ថា ការ​លក់​ទីតាំង​របស់​រដ្ឋ​…​ដោយ​ប្រើ​ពាក្យ «​ដោះ​ដូរ​» មក​ជំនួស​…​វា​ជា​បញ្ហា «​រសើប​» យូរ​មក​ហើយ​…​និង​នៅ​តែ «​រសើប​ដដែល​» ។

បើ​ប្រើ​ពាក្យ​ថា «​លក់​» ដែល​បាន «​លុយដុំ​» វា​ធ្ងន់ធ្ងរ​ពេក​…​ម្ល៉ោះហើយដើម្បី​កាត់​បន្ថយ «​រសើប​»…​គេ​បាន​យកពាក្យ «​ដោះ​ដូរ​» មក​ជំនួស​…​ដែលមន្ត្រី​បំរើ​ការងារ​ជា​ម្ចាស់​ទីតាំង «​ជ្រួល​ជាងគេ​»…​ដឹង​មារ​យាទ «​មេ​» អស់​…ទោះបី​មេ «​ស្ពិ​ក​មុខ​» ក៏​ដោយ ។ គេ​នាំ​គ្នាផឹក​លែង​ស្រវឹង​ទៅ​ហើយ​…​ដើម្បី​ឱ្យ​មុខ​កាន់តែ «​ក្រហម​» ។

ជាក់ស្តែង​…​ការ​លក់ ឬ​ដោះ​ដូរ «​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​» ដែល​មាន​៣​អង្គភាព​នៅ​សង្កាត់​បឹង​សាឡា​ង​…​គឺជា​រឿង «​លក់​លើក​ទី​២»…​រឿង​អី​មិន​ក្រហម​មុខ ?

ក្រុម​អ្នក​សង្កេតការណ៍​បាន​កត់​សម្គាល់ថា​…​កំណើត​ទំ​តាំង​នៃ​ការិយាល័យ​នេះ​ដំបូង​…​ស្ថិត​នៅ​ជាប់​ភ្លើងស្តុប​ផ្លូវបំបែក​ជា​៤​ផ្សារ​ដេប៉ូ ។ ដោយសារ «​ទីតាំង​ត្រូវប៉ាន់​» គេ​លក់ «​ទីតាំង​ឆ្នាំង​មាស​» នេះ​យ៉ាង​ផុយ​ស្រួយ​…​ទៅ​សាងសង់​ថ្មី​ឱ្យ​នៅ​ក្នុង​តំបន់​បឹង​សាឡា​ង​…​តំបន់​ប្រឡាយ​ទឹក​សំអុយ​ហូរ​កាត់ ។

មក​ដល់​សម័យកាល​អភិវឌ្ឍ​បោះពួយ​យ៉ាង​លឿន​…​តំបន់​ទីតាំង​ថ្មី​នេះ​…​ក្លាយជា «​ឆ្នាំង​មាស​» ដ៏​គួរ​ឱ្យ​ពេញចិត្ត…​ស្រាប់តែ «​លក់​ជា​លើក​ទី​២»…​ដេញឱ្យទៅ​នៅ​ប្រមូលផ្តុំ​ក្នុង​ស្នងការដ្ឋាន​…​មូល​ដូច​បាល់​…​តើ​មុខមាត់​ឈ្មួញ​មួយ​ណា​ក៏​តាម​ជាន់កែង​ម្ល៉េះ​ហ្ន៎ ? ឈ្មួញ​មួយ​ណា​ក៏ «​ឆ្ងាញ់​» តែ​របស់​រដ្ឋ ?​…«​ឆ្ងាញ់​ណាស់​» របស់​រដ្ឋ ?

ប្រភព​ពី​ឈ្មួញ​អចលនទ្រព្យ​បាន​វាយតម្លៃ​ថា​…​ទីតាំង​នគរបាល​ប្រឆាំង​បទល្មើស​នេះ​…​មាន​តម្លៃ​ដី​លើស​ពី​ដប់លាន​ដុល្លារ​…​ដឹង​គេ​លក់​បាន​ប៉ុណ្ណឹង​ដែរ​ឬ​អត់​ទេ​…​ព្រោះ​មន្ត្រី​ម្នាក់​ៗ​បិទ​មាត់​ជិតឈឹង​…​សុំ​តែ​សេចក្តីសុខ​…​ខ្លាច​របូត​ខោ​…​ទោះបី​មុខ​ក្រហម​ក៏​ដោយ ។

មាន មន្ត្រី​ច្រើន​នាក់​ស្និទ្ធ​កោះ​សន្តិភាព​…​បាន​ខ្សិ​ប​ដោយ​ផ្តាំ​ថា​…​បើ​មេ «​បានស៊ី​បាន​ចុក​បុក​ទំពារ​» មេត្តា​ជួយ «​បោះ​សាច់បោះ​ឆ្អឹងខ្ចី​» ឱ្យ​កូនចៅ​បាន «​កំដរ​ក្រពះ​» ខ្លះផង​…​កុំ​ទទេ​ស្អាត​អីចឹង​…​ស្រក់ទឹកមាត់​ណាស់​ម្ចាស់​ថ្លៃ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ