ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jurgen Klopp អាច​នឹង​ឈប់​ពី Liverpool ព្រោះ​វេទនា​ទ្រាំ​នឹង​រឿង​១​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Liverpool អាច​នឹង​ត្រូវ​បាត់បង់​គ្រូបង្វឹក Jurgen Klopp ក្រោយ​ពី​ភ្នាក់ងារ​របស់​គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Liverpool អាច​នឹង​ត្រូវ​បាត់បង់​គ្រូបង្វឹក Jurgen Klopp ក្រោយ​ពី​ភ្នាក់ងារ​របស់​គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​ថា លោក​ប្រហែលជា​មិន​ចុះ​កុងត្រា​ថ្មី​នៅ​បន្ត​ទៀត​ទេ ព្រោះតែ​មិន​ពេញចិត្ត​នឹង​អាកាសធាតុ​របស់​ប្រទេស​អង់គ្លេស​ ។

គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ កន្លង​មក​តែងតែ​រអ៊ូ​ពី​បញ្ហា​ខ្យល់ និង​ភ្លៀង​នៅ​អង់គ្លេស​កាលពី​រដូវ​កាល​មុន ។ នៅ​ក្នុង​កុងត្រា​ថ្មី​នោះ​ក្លិប​ហង្ស​ក្រហម​ថា នឹង​ផ្តល់​ជូន​ប្រាក់​១០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ដល់​លោក Klopp តែ​ភ្នាក់ងារ​របស់​លោក​ថា​ប្រហែលជា​មិន​ចុះ​កុងត្រា​បន្ត​ទេ ។

លោក Marc Kosicke ដែល​ជា​ភ្នាក់ងារ​របស់​លោក Klopp បាន​ប្រាប់​សារព័ត៌មាន Spox ថា​៖«​កុងត្រា​របស់ លោក Klopp នៅ​មាន​ប្រសិទ្ធភាព​ដល់​ឆ្នាំ​២០២២ ហើយ​វា​អាច​នឹង​បន្ត​នៅ​ពេល​ខាង​មុខ ។ ពួក​យើង​ពេញចិត្ត​នឹង​ការ​ផ្តល់​ពេល​ឱ្យ​គិត​មុន​ពេល​ចុះ​កុងត្រា​ថ្មី ព្រោះតែ​យើង​ត្រូវ​តែ​ចាំ​មើល​អាកាសធាតុ​ជា​មុន​សិន​ថា​មាន​តែ​នៅ​អង់គ្លេស​ឬ​អា​ល្លឺ​ម៉​ង់​»​។

លោក Kosicke បន្ត​ថា​៖«​លោក Klopp និង ប្រពន្ធ ក្រោក​ពី​ព្រលឹម ហើយ​មេឃ​គឺ​ងងឹត​ជ្រុល ។ ដល់​ពេល​ល្ងាច មេឃ​ក៏​ងងឹត​ជ្រុល ឬ​ក៏​មាន​ខ្យល់ ។ គ្រូបង្វឹក​នៅ​អង់គ្លេស​ពេល​ខ្លះ ត្រូវ​រៀបចំ​ការ​ប្រកួត​ដល់​ទៅ​១៣​ប្រកួត​ក្នុង​មួយ​ថ្ងៃ ។ វា​ពិតជា​ពិបាក​ណាស់ ហើយ​ហត់​មែនទែន​»៕

ប្រភព ៖ thesun, កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ