ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត សម្រេចចិត្ត​ទៅ​សម្តែង​នៅ​បារាំង បន្ទាប់​ពី​ផ្អាក​ចេញ​ក្រៅ​១៩​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារាចម្រៀង​តូច​ច្រឡឹង​ពូកែ​រែង​ចង្កេះ​អ្នក​នាង ម៉ៅ ស៊ី​ណាត មិន​ទទួល​​សំណើរ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ។ អ្នក​នាង​មាន​បញ្ហា​ជា​ច្រើន​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​បញ្ហា​គ្រួសារ​ទើប​ធើ្វ​ឱ្យ​អ្នក​នាង​មិនសូវ​ចាប់អារម្មណ៍​ចេញ​ច្រៀង​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក រហូត​មាន​គេ​គិត​ថា នាង​ចង់​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​ទៀត​ផង…

ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារាចម្រៀង​តូច​ច្រឡឹង​ពូកែ​រែង​ចង្កេះ​អ្នក​នាង ម៉ៅ ស៊ី​ណាត មិន​ទទួល​​សំណើរ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ។ អ្នក​នាង​មាន​បញ្ហា​ជា​ច្រើន​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​បញ្ហា​គ្រួសារ​ទើប​ធើ្វ​ឱ្យ​អ្នក​នាង​មិនសូវ​ចាប់អារម្មណ៍​ចេញ​ច្រៀង​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក រហូត​មាន​គេ​គិត​ថា នាង​ចង់​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​ទៀត​ផង ។

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​អ្នក​នាង ម៉ៅ ស៊ី​ណាត នឹង​រៀប​បង្វិច​ហោះហើរ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង ។ អ្នក​នាង​បាន​សម្រេចចិត្ត​ទទួល​សំណើរ​មួយ​នេះ​ដោយសារ​តែ​មិន​ចង់​ឲ្យ​ពេលវេលា​អូស​បន្លាយ​ទៀត ព្រោះ​អ្នក​នាង​ចង់​ជួប​បងប្អូន​នៅ​ក្រៅប្រទេស​តាម​ការ​ស្នើ​សុំ​ដោយសារ ១៩​ឆ្នាំ ហើយ​ដែល​អ្នក​នាង​មិន​ទទួល​ចេញ​ច្រៀង​នៅ​ក្រៅប្រទេស ។

ប្រាប់​អ្នក​យក​ព័ត៌មាន ម៉ៅ ស៊ី​ណាត ឲ្យ​ដឹង​ថា បើ​គិត​ទៅ ១៩​ឆ្នាំ​គត់​នាង​មិន​បាន​ទៅ​សម្តែង​ក្រៅប្រទេស បើ​ទោះ​កន្លង​មក​មាន​គេ​ទាក់ទង​ក៏​ដោយ​តែ​នាង​មិន​ព្រម ។ នាង​បន្ត​ថា​កន្លង​ទៅ មិន​អាច​ចាកចេញ ពីព្រោះ​ជីវិត​ជួប​តែ​រឿង​មិនល្អ​ពិបាក​ប្រឈម​ស្តី​ពី​បញ្ហា​ជីវិត​ច្រើន​ពេក ទើប​ឃុំខ្លួន​មិន​ចង់​ចេញ​ទៅ​ណា ។

ក្រៅពី​នេះ​រឿង​ដែល​អ្នក​នាង​មិន​ទុកចិត្ត គឺ​ស្វាមី​ខ្លាច​លួច​មាន​ថ្មី​ទើប​មិន​ចង់​បែក​ទៅ​ណា​ឆ្ងាយ ។ ដោយសារ​តែ​ពេល​នេះ នាង​អាច​ធ្វើ​ចិត្តបាន​ហើយ​ទុកចិត្ត​ប្តី​ទើប​សម្រេចចិត្ត​ទៅ​សម្តែង​នៅ​បារាំង ។ អ្វី​ដែល​នាង​បារម្ភ គឺ​នឹក​កូនស្រី​តូច​របស់​នាង ព្រោះ​ទៅ ១​ខែ​ជាង​គិត​ថា ច្រើន​ថ្ងៃ​ដោយសារ​កូនពៅ​នាង​មិន​ដែល​បែក​ឆ្ងាយ ។

នាង​រំពឹង​ថា​បងប្អូន​នៅ​ស្រុក​បារាំង​បាន​សប្បាយ​រីករាយ​រាំ​លេង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ខាង​មុខ ព្រោះ​​តារា​ៗ​ទៅ​ជាមួយ​ក្រុម​នាង​នៅ​ថ្ងៃ​២៥ ខែកញ្ញា​ខាង​មុខ សុទ្ធតែ​ឆ្អិន​ក្នុង​បទ​ចម្រៀង​ពី​ដើម​ដូច​ជា​លោក ជុំ ជឿន កញ្ញា​រចនា (​មេម៉ាយ​មាន​យីអ៊ុន​) និង​តារា​ផ្សេង​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ