ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោរសក់​ប្រឆាំង​ការ​តែងតាំង​រដ្ឋមន្ត្រី​មួយ​រូប

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ មេដឹកនាំ​ប្រឆាំង​កូរ៉េ​ខាងត្បូង​សំខាន់​១​រូប កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​បាន​កោរសក់​ដើម្បី​តវ៉ា​ប្រឆាំង​ការ​តែងតាំង​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្មី​មួយ​រូប ​ទោះបីជា​គេ​មានរឿង​អាស្រូវ​បក្សពួក​និយម​ដែល​ភរិយា​របស់​គេ​ជាប់​ការ​ពាក់ព័ន្ធ​ក៏​ដោយ​។ នោះ​ជា​កាយវិការ​តវ៉ា​ដែល​ធ្វើ​ជា​សាធារណៈ​ហើយ​មាន​ចេញផ្សាយ​វី​ដេ​អូ​មួយទៀត​ផង​។ លោក​CHO KUK​សាស្ត្រាចារ្យ​ខាង​ច្បាប់​កូរ៉េ​ខាងត្បូង បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​កាលពី​ថ្ងៃ​ទី​៩​កញ្ញា ខណៈ​លោក​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ មេដឹកនាំ​ប្រឆាំង​កូរ៉េ​ខាងត្បូង​សំខាន់​១​រូប កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​បាន​កោរសក់​ដើម្បី​តវ៉ា​ប្រឆាំង​ការ​តែងតាំង​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្មី​មួយ​រូប ​ទោះបីជា​គេ​មានរឿង​អាស្រូវ​បក្សពួក​និយម​ដែល​ភរិយា​របស់​គេ​ជាប់​ការ​ពាក់ព័ន្ធ​ក៏​ដោយ​។ នោះ​ជា​កាយវិការ​តវ៉ា​ដែល​ធ្វើ​ជា​សាធារណៈ​ហើយ​មាន​ចេញផ្សាយ​វី​ដេ​អូ​មួយទៀត​ផង​។

លោក​CHO KUK​សាស្ត្រាចារ្យ​ខាង​ច្បាប់​កូរ៉េ​ខាងត្បូង បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​កាលពី​ថ្ងៃ​ទី​៩​កញ្ញា ខណៈ​លោក​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ លើ​រឿងអាស្រូវ​បក្សពួក​និយម​ជួយ​ដល់​កូនស្រី​លោក​និង​លើ​ការ​វិនិយោគ​ជាប់​មន្ទិល​សង្ស័យ​របស់​បណ្ដា​សមាជិកគ្រួសារ​លោក​ពិសេស​ភរិយា​លោក​។

ការ​តែងតាំង​រដ្ឋមន្ត្រី​យុ​ត្តិ្ត​ធម៌​ថ្មី ដែល​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ម្នាក់ អាច​ឡើង​បន្តវេន​ពី​ប្រធានា​ធិបតី​លោក​MOON JAE IN នាំ​ឲ្យ​ពួក​ប្រឆាំង​ក្នុង​សភា​មានការ​ក្ដៅក្រហាយ ។ លោក​HWANG KYO AHN​មេដឹកនាំ​សំខាន់​មួយ​រូប នៃ​គណបក្ស​សេរីភាព​កូរ៉េ​អះអាង​នា​ថ្ងៃ​ទី​១៦​កញ្ញា​ថា លោក​កោរសក់​ដើម្បី​ទាមទារ​ឲ្យ​លោក​CHO KUK​ជា​ជនឧក្រិដ្ឋ​លាលែង​ចេញពី​តំណែង។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​សមាជិកា​សភា​២​រូប បាន​ធ្វើ​សកម្មភាព​កោរសក់​បែប​នេះ​មុន​លោក ដើម្បី​តវ៉ា​ប្រឆាំង​ការ​តែងតាំង​លោក CHO KUK​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ