សហគមន៍​អឺ​រ៉ុ​ប​នឹង​អនុវត្ត​ផែនការ​ពន្ធ​តាម​អុី​ន​ធើរ​ណេ​ត ទោះ​គ្មាន​ការ​យល់​ព្រម​​ជាស​កល​


សហភាព​អឺរ៉ុប ៖ សហភាព​អឺរ៉ុប​គ្រោង​នឹង​ណែនាំ​ពន្ធ​ថ្មី​មួយ​គឺ​ការ​យកពន្ធ​លើ​សេវាកម្ម​ឌី​ជី​ថ​ល (Tax on digital Services) បើ​ទោះជា​មិន​មាន​កិច្ចព្រមព្រៀង​ជាស​កល​ស្តី​ពី​អ្វី​ដែល​ហៅ​ថា «​ពន្ធ​លើ​គេហទំព័រ​» នេះ​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក Paolo Gentiloni អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​តា​លី បាន​ប្រាប់​ទៅ​ភ្នាក់ងារ La Stampa នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា «​កិច្ចការ​ដំបូង​របស់ខ្ញុំ​គឺ​ត្រូវ​មើល​ថា​តើ​អាច​ដាក់​ពន្ធ​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅ​កម្រិត OECD/G20 បាន​ដែរ​ឬទេ ដែល​នេះ​គឺជា​អ្វី​ដែល​ត្រូវ​គិតគូរ​នៅ​កម្រិត​សកល ពីព្រោះ​នោះ​គឺជា​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​»​។

លោក​បាន​បន្ថែម​ថា «​គណៈ​ក​ម្មា​ការ​នឹង​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​ប្រសិនបើ​មិន​អាច​ទៅ​រួច នោះ​បេសកកម្ម​របស់ខ្ញុំ​នឹង​ស្នើ​ពន្ធ​បណ្តាញ​អ៊ឺ​រ៉ុ​ប​…​យើង​នឹង​មិន​ត្រៀម​នូវ​ការ​រង់ចាំ​ណាមួយ​ទេ​” ។

សូម​បញ្ជាក់​ថា​អតីត​នាយក​រដ្ឋមន្ត្រី Paolo Gentiloni រូប​នេះ​ត្រូវ​បាន​តែងតាំង​សម្រាប់​តំណែង​ជា​ស្នងការ​សេដ្ឋកិច្ច​ក្នុង​គណៈកម្មការ​អឺរ៉ុប ក៏​បាន​បញ្ជាក់​អះអាង​ថា​សហភាព​អឺរ៉ុប​ត្រូវការ​គោល​នយោបាយ​សេដ្ឋកិច្ច​និង​សារពើពន្ធ​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច​។ លោក Gentiloni បាន​និយាយ​ថា​លោក​ក៏​នឹង​ត្រួតពិនិត្យ​នូវ​កិច្ច​ប្រឹងប្រែង​របស់​អឺរ៉ុប​ដើម្បី​ធ្វើ​ឱ្យ​ពន្ធ​សាជីវកម្ម​នៅ​ទូ​ទាំង​រដ្ឋ​ជា​សមាជិក និង​ពិនិត្យ​មើល​បទ​ប្បញ្ញត្តិ​បច្ចុប្បន្ន​របស់​ប្លុក​នេះ​លើ​ពន្ធ​ថាមពល​ផង​ដែរ ។

ទោះ​យ៉ាងណា​ក៏​ដោយ លោក​បាន​កោតសរសើរ​ចំពោះ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនា​គារ​កណ្តាល​អឺរ៉ុប​បន្ថែម​ថា វា​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​អឺរ៉ុប​នោះ ។ លោក​បាន​ថ្លែង​បញ្ជាក់​ថា «​យើង​ក៏​ត្រូវការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ថវិកា​ដែល​ជំរុញ​​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ