ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​ថា ​គ្រឿង​សព្វាវុធវាយ​ប្រហារ​​២ទីតាំង​ប្រេង​​ធំ​២​កន្លែង គឺ​មក​ពី​អី​ុ​រ៉​ង់​

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​-​អ៊ី​រ៉​ង់ ៖ តើ​នរណា​នៅ​ពី​ក្រាយ​ការ​វាយប្រហារ ទីតាំង​ប្រេង​ធំ​២​របស់​អា​រ៉ា​ប៊ី​សា​អូឌីត? អា​រ៉ា​ប៊ី​សា​អូឌីត​ជឿជាក់​ច្បាស់​ថា ​គ្រឿង​សព្វាវុធ​ដែល​ប្រើប្រាស់ ក្នុង​ការ​វាយប្រហារ​២​ដោយ​ដ្រូ​ន​ប្រឆាំង​ទីតាំង​ប្រេង​ធំ​២​កន្លែង របស់​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​ខ្លួន​ARAMCO កាល​ពី​យប់​ថ្ងៃ​ទី​១៣​ទៅ​១៤​កញ្ញា គឺ​មក​ពី​អ៊ី​រ៉​ង់​។…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​-​អ៊ី​រ៉​ង់ ៖ តើ​នរណា​នៅ​ពី​ក្រាយ​ការ​វាយប្រហារ ទីតាំង​ប្រេង​ធំ​២​របស់​អា​រ៉ា​ប៊ី​សា​អូឌីត?

អា​រ៉ា​ប៊ី​សា​អូឌីត​ជឿជាក់​ច្បាស់​ថា ​គ្រឿង​សព្វាវុធ​ដែល​ប្រើប្រាស់ ក្នុង​ការ​វាយប្រហារ​២​ដោយ​ដ្រូ​ន​ប្រឆាំង​ទីតាំង​ប្រេង​ធំ​២​កន្លែង របស់​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​ខ្លួន​ARAMCO កាល​ពី​យប់​ថ្ងៃ​ទី​១៣​ទៅ​១៤​កញ្ញា គឺ​មក​ពី​អ៊ី​រ៉​ង់​។ ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​ជា​អ្នក​ប្រកាស​ទទួល​ខុសត្រូវ ចំពោះ​ការ​វាយប្រហារ​ទាំងនោះ​។ ប៉ុន្តែ​ពេល​នេះ​ភ្នែក​ត្រូវ​បាន​បាញ់​ទៅ​លើ​អ៊ីរ៉​ង់ ព្រម​ទាំង​​អ៊ី​រ៉ា​ក់​ផង​ដែរ​ពិសេស​លើ​ពួក​ជីវពល​ស៊ីអ៊ីត​ស្និទ្ធ​អ៊ី​រ៉​ង់​។

គេ​គិត​ថា​បណ្ដា​មី​ស៊ីល​ដែល​ប្រើ​សម្រាប់​វាយប្រហារ​មក​ពី​អ៊ី​រ៉​ង់​។ ជាមួយ​តំបន់​សមុទ្រ​នៅ​ចន្លោះ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អ៊ី​រ៉​ង ការ​ហោះហើរ​ទាប​ៗ​អាច​ធ្វើ​បាន តែ​នៅ​តំបន់​នោះ​អា​មេ​រិ​ក​ក៏​មាន​ប្រព័ន្ធ​តាម​ចាប់​ច្រើន​ដែរ​។ ទោះបី​យ៉ាងណា​គេ​យល់​ថា​ការ​វាយប្រហារ​ចេញពី​អ៊ី​រ៉​ង់​ហាក់ដូចជា​ពិបាក បើ​គិត​ពី​តំបន់​ត្រូវ​ឆ្លងកាត់​។

ចំពោះ​ការ​វាយប្រហារ​បណ្ដា​ទីតាំង​ប្រេង​របស់​អា​រ៉ា​ប៊ូ​សា​អូឌីត​ទាំងនោះ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​បាន​រៀបចំ​ការ​តបត ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​និង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​ជាមួយ​អ៊ី​រ៉​៉​ង់ ដែល​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​រី​យ៉ា​ដ​ចោទប្រកាន់​ដោយ​ផ្ទាល់​។ តើ​អា​មេ​រិ​ក​នឹង​បញ្ជា​ឲ្យ​វាយប្រហារ​អ៊ី​រ៉​ង់​ឬ?

លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​បាន​រួម​ប្រជុំ​ក្រុម​របស់​លោក ដើម្បី​ធ្វើការ​វាយតម្លៃ​លើ​សភាពការណ៍​។ នៅ​មុខ​សារព័ត៌មាន​លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​អាច​និយាយ​ថា​នោះ​ជា​ការ​វាយប្រហារ​ដ៏​ធំ​បំផុត​មួយ ហើយ​ប្រទេស​យើង​អាច​ឆ្លើយ​តប​វិញ​ដោយ​ស្រួល​បំផុត តាម​រយៈ​ការ​វាយប្រហារ​ធំ​ជាង​នោះ​ច្រើន​។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER​អះអាង​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ធ្វើ​ការ​ជាមួយ​បណ្ដា​ដៃគូរ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ និង​ការពារ​របៀបរបប​អន្តរជាតិ​ដែល​ត្រូវ​អ៊ីរ៉​ង់​បំផ្លាញ​។

ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នា​ពេល​មុន​នេះ ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត នៅ​អា​រ៉ា​ប៊ី​សា​អូឌីត នាំ​ឲ្យ​មានការ​កាត់​បន្ថយ​អស់​ពាក់កណ្ដាល ផលិតកម្ម​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​នាំ​ឲ្យ​តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ ។

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ដែល​ប្រឈម​មុខ​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ ជាមួយ​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​​ការ​វាយប្រហារ​ទាំងនោះ ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​របស់​ក្រុមហ៊ុន​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ARAMCO​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO បាន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​ថា ពុំ​មាន​ភស្ដុ​តាង​ដែល​ថា​ការ​វាយប្រហារ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ ប្រឆាំង​ការ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក ធ្វើ​ចេញ​មក​ពី​យេ​ម៉ែ​ន​ឡើយ ដោយ​លោក​ចោទប្រកាន់​អ៊ីរ៉​ង់​ថា ជា​ប្រភព​នៃ​ការ​វាយប្រហារ​រួច​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​ចាត់​បណ្ដា​វិធានការ ដើម្បី​ធានា​ដល់​ការ​ផ្គត់់ផ្គង់​ប្រេង​លើ​ទីផ្សារ​។

អ៊ី​រ៉​ង់​ចាត់​ទុក​ការ​ចោទប្រកាន់​ទាំងនោះ​ថា​ពុំ​មាន​ន័យ​និង​មិន​អាច​យល់​បាន​ដោយ​ថា ការ​ចោទ​ប្រកាន់​ទាំងនេះ​ក្នុង​គោលបំណង​យក​ធ្វើ​ជា​លេស សម្រាប់​បណ្ដា​សកម្មភាព​នា​ពេល​ខាង​មុខ​ប្រឆាំង​អ៊ី​រ៉​ង់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ