​អ្នក​មិន​គួរ​ធ្វេសប្រហែសឡើយ រោគ​សញ្ញា​​សាមញ្ញ​ៗ​នៃ​ជំងឺមហារីក​បំពង់ក


ភាគច្រើន អាកាៈរ​ឈឺបំពង់ក អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​មួ​យស​ប្តា​ហ៍ តាម​រយៈ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​។

ប៉ុន្តែ អ្នក​មិន​គួរ​ធ្វេសប្រហែស​នោះ​ទេ ប្រសិនបើ​អ្នក​ស្ថានភាព​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ ឬ​មាន​រយៈ​ជា​ច្រើន​ស​ប្តា​ហ៍រ​ហូត​ដល់​ខែ ពីព្រោះ​វា​អាច​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​ចំនួន រាប់​ទាំង​ជំងឺ​មហារីក​បំពង់ក​ផង​ដែរ​។ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​ព្រមាន​ដែល​អ្នក​គួរ​ប្រុង​ប្រយ័ត្ន

រោគ​សញ្ញា​នៃ​ជំងឺមហារីក​បំពង់ក អាស្រ័យ​ទៅ​លើ​ទំហំ និង​ទីតាំង​នៃ​ដុំ​សាច់​។ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺមហារីក​បំពង់ក​រួម​មាន ៖

១-សំលេង​ស្អក ឬ​មានការ​ផ្លាស់​ប្តូរ​សំឡេង​ចាប់ពី ៣ ស​ប្តា​ហ៍​ឡើង​ទៅ
២-ការ​ឈឺបំពង់ក ឬ​មាន​បញ្ហា​ក្នុង​ការ​លេប​ច្រើន​ជាង ៦ ស​ប្តា​ហ៍
៣-មាន​ដុំ​នៅ​នឹង​ក​។

រោគ​សញ្ញា​ផ្សេង​ទៀត​អាច​មាន​ដូច​ជា​ ៖
១- ការ​ដកដង្ហើម​មាន​បញ្ហា
២- ក្អក​មិន​បាត់
៣- ឈឺ​ត្រចៀក​មិន​បាត់ ។

រោគ​សញ្ញា​ទាំងនេះ​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជំងឺមហារីក​បំពង់ក ឬ​ដោយសារ​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ មនុស្ស​ដែល​មាន​រោគ​សញ្ញា​ទាំងនេះ​គួរតែ​ប្រាប់​ទៅ​គ្រូពេទ្យ​របស់​ពួក​គេ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ