លោក ហ៊ុន ម៉ា​ណែ​ត ៖ ប្តេជ្ញា​រក្សា​សន្តិភាព​ឲ្យ​ខាន​តែ​បាន


រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខមេរ​ភូមិន្ទ​បាន​ប្តេជ្ញា​រក្សា​សន្តិភាព​ឲ្យ​ខាន​តែ​បាន ។ កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៧ កញ្ញា​ថា រសជាតិ​នៃ​សង្គ្រាម និង​ការ​បែកបាក់​ជាតិ​ដែល​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​បាន​ឆ្លងកាត់​ផ្ទាល់ និង​នៅ​ចង​ចាំ​ច្បាស់​មួយ​ចំនួន​កើត​មិន​ទាន់ និង​មួយ​ចំនួន​ទៀត​បាន​ហែល​ផ្ទាល់​ដែរ ប៉ុន្តែ​ហាក់ដូចជា បាន​ភ្លេច​ទៅ​ហើយ ។

លោក​បញ្ជាក់​ថា​«​ទោះជា​យ៉ាងណា សូមកុំ​អោយ​រូបភាព​បែប​នេះ​កើត​មាននៅ​លើ​ទឹកដី​អង្គរ និង​ចំពោះ​ប្រជាជន​ខ្មែរ​យើង​ជា​ថ្មី​ម្តងទៀត​ឲ្យ​សោះ ។ សន្តិភាព និង​ការ​រួម​រួម​គ្នា​ត្រូវ​រក្សា​អោយ​បានជា​ដាច់ខាត​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​អគ្គមេបញ្ជាការ​រង ខណៈ​ដែល​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ញុះញង់​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​រាជរដ្ឋាភិបាល​ដែល​ជា​ទ​ង្វើ​អាក្រក់ ។ លោក សម រ​ង្ស៊ី ក៏​បាន​ប្រមាថ​ព្រះមហាក្សត្រ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ