ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​​ឱន​រើស​កាបូបស្រាប់តែវិលមុខ​ដួល​ ៤​ថ្ងៃក្រោយ​ស្លា.ប់​លើ​ដី​ថៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ជា​​ពលករ​ម្នាក់​ខណៈឱនរើសកាបូប​លុយ​ដែលជ្រុះ ស្រាប់តែ​វិលមុខ​ដួលប្រកាច់ (សង្ស័យជនរងគ្រោះកើតជំងឺលើសឈាម) ត្រូវបានគេ​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ លុះ​៤ថ្ងៃ​ក្រោយជនរងគ្រោះ​បានស្លាប់បាត់​តែម្តង ហើយ​ត្រូវ​គេ​បញ្ជូនសព​​មក​ឱ្យ​​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តកាលពី​​រសៀល​ថ្ងៃ​ទី​១៧ ​កញ្ញា​ ឆ្នាំ​២០១៩…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ជា​​ពលករ​ម្នាក់​ខណៈឱនរើសកាបូប​លុយ​ដែលជ្រុះ ស្រាប់តែ​វិលមុខ​ដួលប្រកាច់ (សង្ស័យជនរងគ្រោះកើតជំងឺលើសឈាម) ត្រូវបានគេ​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ លុះ​៤ថ្ងៃ​ក្រោយជនរងគ្រោះ​បានស្លាប់បាត់​តែម្តង ហើយ​ត្រូវ​គេ​បញ្ជូនសព​​មក​ឱ្យ​​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តកាលពី​​រសៀល​ថ្ងៃ​ទី​១៧ ​កញ្ញា​ ឆ្នាំ​២០១៩ ​។

​ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​រឿ​ន ចុច​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​​ថៃ​នៅ​ខេត្ត​ឈុ​ន​បុរី​ និង​មាន​​ស្រុកកំណើត​នៅ​ភូមិ​កា​តុង​រ៉ុ​ង ​ឃុំ​រុងរឿង ​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​

តាម​ប្រភពពី​ឪពុក​ជនរងគ្រោះ​បាន​​ប្រាប់​​ឱ្យ​ដឹង​ថា​ កាលពី​៤​ថ្ងៃមុន​ ជនរងគ្រោះ​វិលមុខ​ដួល​ប្រកាច់​នៅ​ពេល​ឱន​រើស​កាបូប​ប្រាក់​ដែល​ជ្រុះ​ ត្រូវ​បានគេសង្ស័យថាជនរងគ្រោះ​​កើត​ជំងឺ​លើសឈាម​ ហើយ​ត្រូវ​គេ​បញ្ជូន​​មក​សង្គ្រោះនៅ​មន្ទីរពេទ្យ ​រហូត​ដល់​ថ្ងៃ​ទី​១៦ ​កញ្ញា​ ជនរងគ្រោះ​ក៏បានស្លាប់​ ។ ​ពេល​បញ្ជូនសព​​មក​ដល់​កម្ពុជា​ ត្រូវបាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​កាន់​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ