​អនិច្ចាណាស់! មួយប៉ប្រិចភ្នែកឆក់យកជីវិតឪពុក​និងកូនក្នុងភ្នក់ភ្លើង ផ្អើលច្រាំងចំរេះ២ (មានវីដេអូ)


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យបានឆាបឆេះ​ផ្ទះប្រជា​ពលរដ្ឋ​​ខ្មែរអ៊ិស្លាម​ជា​ច្រើន​ខ្នង និង​បណ្តាល​ឱ្យ​ស្លាប់ទាំង​ឪពុក​និងកូនកូន​ប្រុស​ម្នាក់ ​។ ខណៈអគ្គិភ័យ​កំពុងឆាបឆេះផ្ទះប្រជា​ពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅនេះ ត្រូវបាន​រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង​កំពុងចុះ​មកជួយអន្តរា​គមន៍​​បាញ់ទឹកពន្លត់​ផងដែរ ។

ហេតុការណ៍​ខាងលើ​​នេះបានកើតឡើង​​​កាលពីវេលាម៉ោង​​​១២​និង​​២០នាទីថ្ងៃត្រង់ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៩ នៅ​​ម្តុំ​​វិហារអ៊ិស្លាម គីឡូម៉ែត្រលេខ​៨ តាមបណ្តោយផ្លូវជាតិលេខ​​​៥ ក្នុងភូមិឃ សង្កាត់ច្រាំង​ចំរេះទី​២ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះទាំង​២នាក់​ឪពុកនិង​កូន​ខាង​លើ ​រួមមាន​​ឪពុក​ឈ្មោះលី ឡោះ ​បាន​រង​របួសធ្ងន់ ក្រោយមក​ក៏បានស្លាប់ ​ចំណែក​កូនប្រុសឈ្មោះសៃ ហ៊ូឡោះ អាយុ​​​១១​ឆ្នាំ ត្រូវបានគេអះអាង​ថា មានសតិមិនគ្រប់ ត្រូវភ្លើងឆេះខ្លោច បណ្តាល​ឱ្យ​ស្លាប់ផងដែរ​ ។ ​

តាមសេចក្តីរាយការណ៍​បានបន្ត​ទៀត​ថា គិតមកត្រឹម​វេលាម៉ោង​​​១​និង​រសៀលថ្ងៃដដែល អគ្គិភ័យ​បាន​រលត់ទៅវិញ បណ្តាល​ឱ្យ​រង​ការខូចខាត​ផ្ទះ​ចំនួន​១១​ខ្នង ក្នុងនោះ​ផ្ទះ​ចំនួន​៦ខ្នងត្រូវភ្លើងឆេះទាំងស្រុង ចំណែក​​​ផ្ទះ​ចំនួន​៥ខ្នងទៀត ដោយ​ផ្ទះ​ខ្លះ​ត្រូវភ្លើងឆេះអស់មួយ​ចំហៀង និងផ្ទះខ្លះត្រូវភ្លើងឆេះអស់ដំបូល ហើ​យ​រថយន្តពន្លត់អគ្គិភ័យ​ដែល​ចុះមកជួយ​អន្តរាគមន៍​​​ក្នុងហេតុការណ៍ខាងលើ​មាន​ចំនួនសរុប​​២៦គ្រឿង ​។ ទោះបីយ៉ាង​ណា គេមិនទាន់​ដឹងពីមូលហេតុ​នៅឡើយទេ ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ