ច្បាស់លាស់ហើយ ! Ronaldo គ្រោងនឹងរៀបការជាមួយនឹងមិត្តស្រី
4 ឆ្នាំ មុន
តាមប្រភពព័ត៌មាន Standard Media បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo បានបើកចំហនូវគម្រោងរៀបការជាមួយនឹងមិត្តស្រីតារាបង្ហាញម៉ូដ Georgina Rodriguez។…
តាមប្រភពព័ត៌មាន Standard Media បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo បានបើកចំហនូវគម្រោងរៀបការជាមួយនឹងមិត្តស្រីតារាបង្ហាញម៉ូដ Georgina Rodriguez។
កីឡាករអាយុ៣៤ឆ្នាំរូបនេះបានស្ថិតនៅក្នុងទំនាក់ទំនងស្នេហាបើកចំហជាមួយនឹងតារាម៉ូដែល អាយុ២៥ឆ្នាំ តាំងពីឆ្នាំ២០១៦ ។ ពួកគេបានកូនស្រីម្នាក់ជាមួយគ្នា ខណៈដែលចិញ្ចឹមកូន៣នាក់ផ្សេងទៀតរបស់ Ronaldo បើទោះបីជាពួកគេមិនទាន់រៀបការក៏ដោយ។
Ronaldo ពេលនេះបានប្រកាសពីគម្រោងរៀបការរបស់ខ្លួនតែមិនបានប្រាប់ពីពេលវេលាឱ្យច្បាស់លាស់នោះទេ ។ កាលពីថ្ងៃអង្គារ Ronaldo បាននិយាយថា ៖ «ពួកយើងនឹងរៀបការនៅថ្ងៃណាមួយយ៉ាងប្រាកដ ។ នេះ គឺជាក្តីបំណងរបស់ម្តាយខ្ញុំ ។ ដូចនេះថ្ងៃណាមួយយើងនឹងរៀបការ។»
មិត្តស្រីរបស់ Ronaldo នាង Rodriguez បានប្រាប់ The Sun ពេលដែលជួបគ្នាដំបូងគ្រាស្នេហ៍ដំបូងថា៖ «វា គឺជាស្នេហាឃើញភ្លាមស្រឡាញ់ភ្លេត ។ ពួកយើងបានជួបគ្នាដំបូងនៅ Gucci ពេលដែលខ្ញុំធ្វើការជាជំនួយការអ្នកលក់ ។ ប៉ុន្មានថ្ងៃបន្ទាប់ពួកយើងបានជួបគ្នាម្តងទៀតនៅក្នុងកម្មវិធីមួយ ។ វាជាពេលដែលពួកយើងបាននិយាយគ្នាជិតស្និទ្ធក្រៅពីការងារ។»
ចែករំលែកព័តមាននេះ