ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ខ្លះ​ក្នុង​ក្រុង​បាត់ដំបង​…​ជំនន់​ទឹក​ភ្លៀង​​កំពុង​វា​យ​​ប្រហារ​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ខណៈទឹក​លិច​ស្ទឹង​គ្រ​​ញូ​ង​នៅក្នុងស្រុក​​សំឡូតនោះ បាន​​ធ្លាក់​មក​ដល់​ក្រុង​បាត់ដំបង​ហើយ ដែល​ធ្វើ​ឱ្យ​​តាម​ភូមិ​មួយ​ចំនួន​ត្រូវ​​​កងកម្លាំងប្រដាប់អាវុធ​ ចុះ​ជួយ​ជម្លៀស​ឡើងមកគោក ដើម្បី​​រក​ទីទួល​មាន​​សុវត្ថិភាព​ជា​បន្តបន្ទាប់ ​គិតចាប់​​ពីម៉ោង​៧ព្រឹក​​ថ្ងៃ​ទី​១៧ កញ្ញា នេះ…

ខេត្តបាត់ដំបង ៖ ខណៈទឹក​លិច​ស្ទឹង​គ្រ​​ញូ​ង​នៅក្នុងស្រុក​​សំឡូតនោះ បាន​​ធ្លាក់​មក​ដល់​ក្រុង​បាត់ដំបង​ហើយ ដែល​ធ្វើ​ឱ្យ​​តាម​ភូមិ​មួយ​ចំនួន​ត្រូវ​​​កងកម្លាំងប្រដាប់អាវុធ​ ចុះ​ជួយ​ជម្លៀស​ឡើងមកគោក ដើម្បី​​រក​ទីទួល​មាន​​សុវត្ថិភាព​ជា​បន្តបន្ទាប់ ​គិតចាប់​​ពីម៉ោង​៧ព្រឹក​​ថ្ងៃ​ទី​១៧ កញ្ញា នេះ ។ ទឹកបាន​ឡើង​មក​ខ្លាំង​តាំងពី​យប់​មក​​ លោក​ឧត្តមសេនីយ៍ត្រី សួន សុ​ន នាយក​សាលា​ពល​ទាហាន​ទី​៥ បាន​ចាត់​កម្លាំង​ក្នុង​សាលា​ពល​ទាហាន​ចំនួន​២៥​នាក់​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ដួង តារា នាយករង​សាលា​ពល​ទាហាន​ទី​៥ ចុះ​ជួយ​សង្គ្រោះ​ប្រជាជនដែលជួប​គ្រោះ​ទឹកជំនន់ក្នុងភូមិ​បត់​សាលា​ក្នុង ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង មាន​ចំនួន​៦​គ្រួសារ ​​ត្រូវជម្លៀសជាបន្ទាន់ ដើម្បីរក​ទីទួល​មាន​សុវត្ថិភាព ហើយ​កំពុង​បន្ត​ទៅ​កន្លែង​ផ្សេង​ទៀត​ដែល​កំពុង​ជួប​ការ​លំបាក​ទឺ​ក​ជំនន់​នេះ ។

​​អង្គភាព​កងទ័ព​នៅ​តំបន់​សំឡូត បាន​រាយការណ៍​មក​ថា មាន​ពលរដ្ឋ​ជាង​២០​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញពី​លំនៅ​ឋាន ក្នុង​ឃុំ​ចំនួន​៤ ក្នុងស្រុក​សំឡូត ​ដោយសា​ជំនន់​ទឹកភ្លៀង​កំពុង​ហក់​ឡើង​ខ្លាំង ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញពី​លំនៅ​ដ្ឋា​ន ក្នុង​ឃុំ​ចំនួន​០៤ ក្នុងស្រុក​សឡូត ខ​ណះ​មួយ​ថ្ងៃ​ចុង​ក្រោយ​ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ​កញ្ញា​ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​ នៅ​ប៉ែក​ខាងលើ​ក្នុងស្រុក​សំឡូត​ត ំបន់​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ទើប​បង្ក​ជា​ទឹកជំនន់​ធ្វើ​អោយ​ឃុំ​ចំនួន​​៤​ក្នុងស្រុក​សំឡូត ​រង​ផល​ប៉ះពាល់​ខ្លាំង​រហូត​បាក់​ស្ពាន​យោល​រសាត់​តាម​ទឹក​និង​ផ្លូវ​មួយ​ចំនួន​ក៏​ត្រូវ​បាន​លិច​ធ្វើ​ដំណើរ​មិន​បាន​បង្ខំ​អោយ​ពលរដ្ឋ​ជាង​២០​គ្រួ​សារ បាន​ជម្លៀស​ខ្លួន​ចេញពី​លំនៅ​ឋាន​ទៅ​រក​ទីទួល​សុ​វត្តិភាព​មួយ​រយះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា​ឆ្នាំ​២០១៩ នេះ​កាក​បាទក្រហម​របស់​ខេត្តបាត់ដំបង បាន​ដឹកនាំ​ជំនួយ និង​កងកម្លាំង​ចុះ​ទៅ​ជួយ​ជា​បន្ត​ទៀត នៅ​ក្នុងស្រុក​សំឡូត ។

លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​ថ្លែង​ថា ក្រោយ​ពី​មាន​ជំនន់​ទឹកភ្លៀង​ខ្លាំង​យ៉ាង​គំហុក រហូត​មក​ដល់​ថ្ងៃ​ទី​១៧​​ កញ្ញា​ នេះ ​ត្រូវ​បាន​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​ បាន​សម្រេចចិត្ត​បើកទ្វារ​ទឹក​ក្នុង​អាង​ពហុ​បំណង​សេក​សក ​ដើម្បី​បង្ហូរទឹក​ចូល​ក្នុង​ស្ទឹង​សង្កែ​ ដើម្បី​បណ្តោះ​ទឹក​ទើប​ធ្វើ​ឱ្យ​ស្ថានភាព​ទឹក​ផ្នែក​ខាងលើ​នៃ​ស្រុក​សំឡូត ​បាន​ថយ​ចុះ​បន្តិច​ប៉ែក​ខាងលើ តែ​សន្ទុះ​​ទឹក​កំពុង​មក​ឡើង​នៅ​ក្រុង​បាត់​ដំបង គិត​នៅ​​ម៉ោង​១២​​ថ្ងៃ​ត្រង់នេះ ​កំពស់​ទឹកបាន​ឡើង​ដល់​កំ​​១៣,៥០​ម៉ែត្រ ដែល​សាលាក្រុង​បាន​ត្រៀម​កា​រ៉ុ​ង បាវ​ខ្សាច់​ជា​ស្រេច នៅ​ពេល​ទឹក​ឡើង​ដល់​១៣,៨០​ម៉ែត្រ​ ត្រូវ​ដឹកនាំ​កម្លាំង​ទៅ​ទប់​ទី​ទំនាប​តាម​មាត់​ផ្លូវ​ចំនួន​៣​កន្លែង មាន​ប្រវែង​ជា​២០០​ម៉ែត្រ​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដើម្បី​បញ្ចៀស​​​ទឹកធ្លាក់​ហូរ​ចូល​ទៅ​លិច​នៅ​ខាងក្រោយ​រូបសំណាក​លោកតា​ដំបងគ្រញូង ដូច​ឆ្នាំ​ទឹក​ខ្លាំង​ដូច​ពេល​មុន​ទៀត ព្រោះ​ទីនោះ​ជាទី​ទំនាប​ជាងគេ ហើយ​ក៏​ត្រៀម​ប្រកាស​អាសន្ន​នៅ​កំពស់​ទឹក​កំពស់​១៤,០០​ម៉ែត្រ ដើម្បី​ឲ្យ​បងប្អូន​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ​មានការ​ប្រុង​ប្រយ័ត្ន​ជា​មុន ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ