ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​សំណល់​ប្លា​ស្ទិក​​៨៣​កុងតឺន័រ​បញ្ជូន​​ទៅប្រទេស​ដើម​វិញ​​ហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាក​សំណល់​ប្លា​ស្ទិកចំនួន​៨៣​កុងតឺន័រ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​រួចរាល់​អស់ហើយ បន្ទាប់​ពី​មាន​វិធានការ​រដ្ឋបាល និង​ច្បាប់​របស់​ប្រទេស​កម្ពុជា​យ៉ា​ង​តឹង​​រឹង​នោះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច…

​រាជធានី​ភ្នំពេញ ​៖ ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាក​សំណល់​ប្លា​ស្ទិកចំនួន​៨៣​កុងតឺន័រ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​រួចរាល់​អស់ហើយ បន្ទាប់​ពី​មាន​វិធានការ​រដ្ឋបាល និង​ច្បាប់​របស់​ប្រទេស​កម្ពុជា​យ៉ា​ង​តឹង​​រឹង​នោះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្​ញវត្ថុ នៅ​ថ្ងៃ​ទី​១៧​ កញ្ញា ឆ្នាំ​២០១៩​ នេះ បាន​បញ្ជាក់​ឲ្យ​សាធារណៈជន និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ជ្រាប​ពី​វឌ្ឍនៈភាព​នៃ​ការ​ដឹក​ជញ្ជូន​កាក​សំណល់​ប្លា​ស្ដិ​ក​ចំនួន​៨៣​កុងតឺន័រ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ដែល​ត្រូវ​បាន​លួច​នាំ​ចូល​ដោយ ខុសច្បាប់​មក​កម្ពុជា ដោយ​ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD ។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន សម្រេច​ដាក់បន្ទុក លើ ក្រុមហ៊ុន​ដែល​ប្រព្រឹត្ត​ល្មើស​រួម​មានការ​បង់​ពិន័យ​ជា​ប្រាក់​ចូល​ថវិកាជាតិ និង​តម្រូវ​ឲ្យ​នាំ​ចេញ នូវ កាក​សំណល់​ប្លា​ស្លឹក​ទាំងនេះ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ហើយ​ទន្ទឹម​នេះ​សាមី ក្រុមហ៊ុន​ក៏ បាន បំពេញ​នូវ​កាតព្វកិច្ច​ដូច​ដោយ​បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រប់​ចំនួន ព្រមទាំង​បាន​ដឹក ជ​ញ្ចូ​ន កាក​សំណល់​ប្លា​ស្ដិច​ចេញពី​កម្ពុជា​ចំនួន​១៤​កុងតឺន័រ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ និង​បាន បន្ត​ដឹក​ចេញពី​កម្ពុជា​នូវ​កាក​សំណល់​ប្លា​ស្ដិច​ចំនួន​៦៩​កុងតឺន័រ ដែល​នៅ​សល់​កាល​ថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩​។

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក្រុមហ៊ុន​ដែល​លូច​នាំ​ចូល​កាក​សំណល់​ហាម​នេះ បាន​បំពេញ តាម​លក្ខខណ្ឌ​ទាំងអស់​ដែល​បាន​សម្រេច​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចប់​សព្វគ្រប់​។កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចុះ​គាស់​ទូរ​កុង​ទឺ​ន័​រទាំង​នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅ​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពី​មានការ សង្ស័យ​លើ​ទំនិញ​ដែល​មាននៅ​ក្នុង​ទូរ​កុង​ទឺ​ន័​រ​នោះ​។

ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា សំណល់​ប្លា​ស្ទិ​ច​ទាំង​៨៣​កុង​ទឺ​ន័​រ​នោះ មាន​ទម្ងន់​ប្រមាណ​១៦០០​តោន ដែល​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា​។​ការ​លួច​នាំ​ចូល​កាក​សំណល់​ហាម​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ពិន័យ​រដ្ឋបាល​ដល់ ក្រុមហ៊ុន​គិត​ជា ប្រាក់​ជាង​១.០៣៧ លាន រៀល​៕​(សម្រួលដោយ៖ ស្រីណា​)