នៅក្នុងឆ្នាំ២០០៧ អ្នកស្រាវជ្រាវ Nicole Matins និង Kristen Harrisonបានធ្វើការសិក្សាទៅលើផលប៉ះពាល់របស់ការប្រកាន់ពូជសាសន៍និយម និងរឿងផ្លូវភេទនិយមនៅក្នុងវិដេអូហ្គេម ។ ពួកគេរកឃើញថា ក្មេងប្រុសស្បែកសមានការឲ្យតម្លៃលើខ្លួនឯងខ្ពស់ជាងមុនបន្ទាប់ពីលេងហ្គេមរួច ។ រីឯក្មេងស្រី និងក្មេងប្រុសដែលគ្មានស្បែកសមានអារម្មណ៍មិនល្អបន្ទាប់ពីលេងដោយសារតែការបង្ហាញបែបអវិជ្ជមានទៅលើពណ៌សំបុរនៅក្នុងហ្គេម ។ សូមរំលឹកថា៖ របៀបចិញ្ចឹមកូននៅក្នុងសម័យឌីជីថល
ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ិនធើណិតធ្វើឲ្យក្មេងជំទង់កាន់តែមាន ភាពស្មុគ្រស្មាញ
តើអ្នកធ្លាប់សុបិន្តអាក្រក់ថាត្រូវអាក្រាធកាយនៅក្នុងសាលានៅពេលដែលអ្នកនៅក្មេងដែររឺទេ ? ប្រព័ន្ធសង្គមអាចធ្វើឲ្យសុបិន្តអាក្រក់ទាំងនេះក្លាយទៅជាការពិត ។
ក្មេងស្រីអាយុ១១ឆ្នាំបីនាក់ដែលញ៉ាំអាហារថ្ងៃត្រង់ជាមួយក្មេងប្រុសអាយុប្រហែលគ្នា៣នាក់ផ្សេងទៀត ហើយក្មេងម្នាក់ក្នុងចំនោមនោះថតរូបរបស់ក្មេងស្រីទាំងបីនោះ ក្មេងស្រីនោះមិន ប្រកាន់ទេនៅពេលនោះ តែក្មេងប្រុសនោះបានកែរូបដោយកាត់ក្បាលរបស់ក្មេងស្រី ទាំងនោះដាក់លើរូបស្រីស្រាតហើយផ្សព្វផ្សាយចេញទៅ រូបភាពនោះត្រូវបានចែកចាយនៅពាសពេញសាលាដែលធ្វើឲ្យប៉ះពាល់ដល់ក្មេងស្រីទាំងនោះជាខ្លាំង ។
អ៊ីនធើណិតធ្វើឲ្យបញ្ហាផ្លូវភេទកាន់តែស្មុគ្រស្មាញសម្រាប់ក្មេងពេញវ័យ និងជិតពេញវ័យ។ផ្អែកលើការស្ទង់មតិ Pew Internet ធ្វើនៅឆ្នាំ២០១២បានបង្ហាញថា យុវវ័យក្មេងៗតែងលេងនូវ វីដេអូហ្គេមដែលមិនសមនឹងអាយុរបស់ពួកគេតាមអនឡាញ ។ ជាងពាក់កណ្តាលនៃក្មេងប្រុស និង១៤%នៃក្មេងស្រីបានចាត់ទុកហ្គេមសម្រាប់តែមនុស្សធំ រឺមនុស្សពេញវ័យលេងជាហ្គេមដែលពួកគេចូលចិត្តលេង ។ ក្មេងៗដែលបានឃើញនូវរូបភាពអាសអាភាស នៅពេលដែលពួកគេមិនទាន់គ្រប់អាយុនឹងអាចធ្វើឲ្យពួកគេជឿថាការអនុវត្តទាំងអស់នេះដូចជាអំពើហិង្សាឬវាជារឿងធម្មតា ។
អ៊ិនធើណិតធ្វើឲ្យបញ្ហាផ្លូវភេទកាន់តែស្មុគស្មាញ ឧទាហរណ៍ក្មេងអាយុ១៣ឆ្នាំម្នាក់ឈ្មោះ Alexa ដែលខលទៅលេងដើម្បីជជែកជាមួយមិត្តម្នាក់របស់គេ បន្ទាប់ពីនេះ Alexa ក៏ចាប់ផ្តើមទទួលបាននូវសារទាក់ទងនឹងផ្លូវភេទដោយសារមិត្តនាងបានផុសលេខទូរស័ព្ទរបស់នាងទៅក្នុង Craigslist ចុងក្រោយ Alexa ត្រូវបង្ខំចិត្តប្តូរលេខទូរស័ព្ទ ។ បញ្ហាវាមិនបញ្ចប់ត្រឹមនេះទេពេលដែល ក្មេងឈានជិតដល់ពេលពេញវ័យ រឺក៏ចូលដល់ពេលពេញវ័យ អ៊ិនធើណិតរឹតតែបង្វែរគំនិតពួកគេទៅរករឿងផ្លូវភេទ ។
បច្ចេកវិទ្យាទំនើបធ្វើឲ្យយុវវ័យពិបាកក្នុងការបង្កើតទំនាក់ទំនងល្អមួយ
ពេលដែលអ្នកពេញវ័យ តើអ្នកដែលធ្លាប់និយាយកុហកពីបទពិសោធន៍ផ្លូវភេទរបស់អ្នកដែររឺទេ ? បណ្តាញសង្គមអាចឲ្យមនុស្សមានឱកាសលាក់នូវអត្តសញ្ញាណពិតរបស់ពួកគេ ហើយធ្វើ ឲ្យមានភាពងាយស្រួលក្នុងការបង្កើតអត្តសញ្ញាណថ្មីសម្រាប់អនឡាញ ដែលវាបង្កគ្រោះថ្នាក់ដល់យុវវ័យក្មេងៗ ។
ករណីរឿងរបស់សិស្សវិទ្យាល័យបីនាក់ដែលទំនាក់ទំនងជិតស្និទ្ឋតាមអនឡាញម្នាក់ក្នុងនោះឈ្មោះថា jill ច្រើនផ្ញើរសារជាអក្សរពេលដែលនិយាយ ពិភាក្សាពីរឿងផ្ទាល់ខ្លួន ។ Jill ប្រាប់ថាមានទំនាក់ទំនងស្នេហាជាមួយក្មេងប្រុសម្នាក់នៅពេលបោះតង់រដូវក្តៅ ហើយតែងសុំនូវយោបល់ពីមិត្តស្រី២នាក់ទៀតរបស់នាង ។ នៅពេលដែល Jill បង្ហោះរូបភាពមិត្តប្រុសនៅលើ Facebookធ្វើឲ្យមិត្តទាំងពីររបស់នាងរកឃើញថា Jill មិនមានមិត្តប្រុសទេ អ្វីគ្រប់យ៉ាងគឺនាងប្រឌិតឡើងដើម្បីកុហក ។
ការកុហកបានធ្វើឲ្យ Jill បាត់បង់មិត្តរបស់នាងទាំងពីរ ព្រោះពួកគេមិនចង់រាប់អាននាងទៀតទេបន្ទាប់ពីដឹងថានាងកុហកគេបានយ៉ាងយូរ ។ ការផ្ញើរសារ រឺឆាតធ្វើឲ្យមានការពិបាកសម្រាប់ទំនាក់ទំនងយុវវ័យ យើងដឹងហើយថាទំនាក់ទំនងតាមអនឡាញគឺខ្វះនូវការស្វែងយល់ពីគ្នា ។
Nora ជាក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ដែលឆ្លងកាត់នូវបទពិសោធន៍នេះពេលដែលនាងចាប់អារម្មណ៍នឹងមិត្តរួមថ្នាក់របស់នាងម្នាក់ឈ្មោះថា Mike Mikeបានផ្ញើរសារមកនាង ដើម្បីសុំនាងធ្វើជាមិត្តស្រីហើយសុំ
ឲ្យនាងមករួមភេទតាមមាត់ជាមួយខ្លួន ។ សារទាំងនេះបានប៉ះពាល់ដល់ការបង្កើតមានទំនាក់ទំនងល្អក្នុងចំណោមយុវវ័យ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលបានធ្វើឲ្យយុវវ័យប្រឈមមុខទៅនឹងទំនាក់ទំនងដែលខ្វះការស្វែងយល់ពីគ្នាកាន់តែខ្លាំង ។
ឪពុកម្តាយដែលកូនទុកចិត្ត កូនអាចនឹងប្រាប់ពួកគេអំពីបញ្ហាប្រព័ន្ធផ្សព្វផ្សាយដែលបានជួបប្រទះ
តើអ្នកចាំពីអ្វីដែលគួរឲ្យខ្មាស់គេដែលឪពុកម្តាយបានធ្វើនៅពេលដែលអ្នកនៅជាយុវវ័យដែររឺទេ ? គាត់ប្រហែលជាធ្លាប់ទៅរករឿងគ្រូរបស់អ្នក រឺក៏ព្យាយាមទៅស្និទ្ឋស្នាលជាមួយមនុស្ស ដែលអ្នកស្រលាញ់ ។ ដោយសារហេតុផលទាំងអស់នេះទើបកូនព្យាយាមលាក់នូវការសំងាត់មិនប្រាប់ដល់ឪពុកម្តាយរបស់គេ ។
វាចាំបាច់ណាស់សម្រាប់ឪពុកម្តាយក្នុងការធ្វើឲ្យកូនមានទំនុកចិត្តព្រោះវាជាគន្លឹះដែលអាចការពារកូនពីគ្រោះថ្នាក់អនឡាញផ្សេងៗ ។ ក្មេងនឹងប្រាប់បញ្ហាអនឡាញដែលពួកគេបានជួបប្រទះទៅឪពុកម្តាយបើសិនឪពុកម្តាយរបស់ពួកគេធ្វើឲ្យពួកគេមានអារម្មណ៍ថាទុកចិត្ត ។ (នៅមានត) (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ