ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បន្ត​ប្រុង​ប្រយ័ត្ន​! កម្ពុជា​នៅ​តែ​បន្ត​រង​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ កញ្ញានេះ កម្ពុជាបន្តរងសម្ពាធទាបធ្វើឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣…

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ កញ្ញានេះ កម្ពុជាបន្តរងសម្ពាធទាបធ្វើឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ កញ្ញានេះកម្ពុជាបន្តរងសម្ពាធទាបធ្វើឲ្យបណ្តាខេត្តមួយចំនួនរងជំនន់ទឹកភ្លៀង ។

យោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១៧ កញ្ញានេះថា យោងតាមការវិវត្តនៃស្ថានភាពធាតុអាកាស បង្ហាញឲ្យឃើញថា ប្រព័ន្ធសម្ពាធទាប (ITCZ) បាននឹងបន្តអូសបន្លាយលាតសន្ធឹងពីលើប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នធ្វើឲ្យបណ្ដាខេត្តមួយចំនួនបាននឹងកំពុងរងការយាយីពីជំនន់ទឹកភ្លៀង ។

ក្រសួងបន្តថា អាស្រ័យដោយប្រព័ន្ធសម្ពាធទាបកាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជានោះក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការជូនដំណឹងបន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋនៅបណ្តាខេត្តនានាបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលបង្កដោយភ្លៀងច្រើនលើសលុប ។

ជាពិសេសខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៨ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ