មក​ដឹង​សមិទ្ធផល​បី​ធំ​ៗ​ក្នុង​ខែកញ្ញា​នេះ របស់​ក្រុមហ៊ុន​ដ៏​ជោគជ័យ​មួយ​នៅ​កម្ពុជា


ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ក្រុមហ៊ុន កែ​ច្នៃ និង​ចែក​ចាយ ផលិតផល​ដែក​ឈានមុខ​គេ និង​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​បាន​ឈរជើង​យ៉ាង​រឹង​មាំ​លើ​ទីផ្សារ​អស់​ជាង ២​ទសវត្សរ៍​មក​ហើយ​នោះ បាន​សម្រេច​នូវ​សមិទ្ធផល​បី​ធំ​ៗ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។​

ដោយ​សមិទ្ធផល​ទី​១ គឺ​ក្រុមហ៊ុន​បាន​ទទួល​នូវ​វិញ្ញាបនបត្រ​អន្តរជាតិ ISO 9001: 2015 ទៅ​លើ​ប្រព័ន្ធ គ្រប់គ្រង​គុណភាព​កម្រិតស្តង់ដា​អន្តរជាតិ និង​សមិទ្ធផល​ទី ២ គឺ​កា​រវិ​វ​ឌ្ឍ​ថ្មី​ផលិតផល​ស្តង់ដា​ពិភពលោក ដែក​ទីប​-​ស អាយ​.​អេស​.​អាយ ដែល​បាន​វិ​វ​ឌ្ឍ​បន្ថែម​ទៀត​ជាមួយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប គុណភាព​កាន់តែ​ខ្ពស់​ជាង​មុន ជាមួយ​ស្តង់ដា​អន្តរជាតិ ISO 9001: 2015 និង​សមិទ្ធផល​ទី ៣ គឺ​ក្រុមហ៊ុន​បាន​បើក​នូវ​សាខា​ទី ១៩ របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

នៅ​ក្នុង​កម្មវិធី​ជួបជុំ​មហា​គ្រួសារ អាយ អេស អាយ ប្រចាំឆ្នាំ​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក កាំ​ង ឡេ​ង អគ្គនាយក ក្រុមហ៊ុន អាយ អេស អាយ គ្រុប បាន​មាន​ប្រសាសន៍​ថា «​យើង​អាច​មាន​សមិទ្ធផល​ដូច​បច្ចុប្បន្ន​នេះ ក៏​ព្រោះតែ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន ក៏​ដូច​ជា​បុគ្គលិក​ដែល​មានការ​លះបង់ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់ ជា​ពិសេស​គឺ​យើង​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​សំខាន់​ទៅ​លើ​គុណភាព​នៃ​ផលិតផល​តាំងពី​វត្ថុធាតុដើម រហូត​ដល់​ផលិតផល​សម្រេច ដូច្នេះ​ហើយ​ទើប​គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន អាយ អេស អាយ គ្រុប តែងតែ​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​សំណាក​អតិថិជន​» ។ លោក​បាន​បន្ត​ទៀត​ថា «​ខ្ញុំបាទ​មាន​ជំនឿ​ជាក់​ថា ការ​ប្រកាន់​យក​នូវ គោល​ការណ៍​គុណភាព​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន របស់​យើងខ្ញុំ​អាច​បន្តដំណើរ​យូរអង្វែង​តទៅ​មុខ​ទៀត» ។

សូម​ជម្រាប​ផង​ដែរ​ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានក​កើតឡើង​នៅ​ឆ្នាំ ១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយទៅជា​ក្រុមហ៊ុន​កែ​ច្នៃ និង​ចែកចាយ​ផលិតផល​ដែក​ធំ​ជាងគេ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត​ជា​ច្រើន​ពាន់​តោន​ក្នុង​មួយ​ខែ ហើយ​គ្រប់​ផលិតផល អាយ​. អេស​. អាយ ស្ទៀល (ISI STEEL) ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់ ជឿ​ជាក់ និង​ទុកចិត្ត​ពី​សំណាក​អតិថិជន​ដោយសារ​ផលិតផល​មានគុណ​ភាព​ខ្ពស់ ដែល​ទាំងនេះ​ស្តែង​ចេញពី ភាព​ឧស្សាហ៍​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ។

ព័ត៌មាន​បន្ថែម ទំនាក់ទំនង ៖

  • តាម​រយៈ​ទូរ​សព្ទ​លេខ 023-880-098
  • ឬ​ចូល​ទៅ​កាន់​គេហទំព័រ http://www.isisteel.com.kh/ ឬ​ទំព័រ​ហ្វេ​ក​ប៊ុ​ក ISI STEEL ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)
Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ