ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​មនុស្ស​យើង​សំខាន់​ណាស់

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ស៊ូ​ក្ស័យ​ប្រាណ​ក៏​មិន​លះបង់​សម្តី​ពិត​ត្រង់​ឡើយ ព្រោះ​លោក​យល់​ថា សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិត​ត្រង់​នឹង​បានជា​ប្រយោជន៍ ដល់​អ្នក​ស្តាប់ តែបើ​និយាយ​បែប​ភូត​កុហក បោកប្រាស់​គេ​គឺ​បាន​តែ​ម្តង​ប៉ុណ្ណោះ នៅ​ពេល​គេ​ដឹង​ពុតត្បុត ស្គាល់​មារយាទ ថ្ងៃក្រោយ​ទោះជា​និយាយ​ការ​ពិត​យ៉ាងណា​ក៏​គេ​លែង​ជឿ​ទៀត​ហើយ…

អ្នកប្រាជ្ញ​ស៊ូ​ក្ស័យ​ប្រាណ​ក៏​មិន​លះបង់​សម្តី​ពិត​ត្រង់​ឡើយ ព្រោះ​លោក​យល់​ថា សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិត​ត្រង់​នឹង​បានជា​ប្រយោជន៍ ដល់​អ្នក​ស្តាប់ តែបើ​និយាយ​បែប​ភូត​កុហក បោកប្រាស់​គេ​គឺ​បាន​តែ​ម្តង​ប៉ុណ្ណោះ នៅ​ពេល​គេ​ដឹង​ពុតត្បុត ស្គាល់​មារយាទ ថ្ងៃក្រោយ​ទោះជា​និយាយ​ការ​ពិត​យ៉ាងណា​ក៏​គេ​លែង​ជឿ​ទៀត​ហើយ សម្តី​បុគ្គល​នោះ​សាប​ដូច​ទឹក​គឺ​ស៊យ​មួយ​ជីវិត ។

ហេតុ​នោះ​ហើយ​ទើប​ចាស់​បុរាណ​លោក​ពោល​ថា មនុស្ស​គេ​យកសម្តី​បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ។ ពាក្យ​សម្តី​ដែល​និយាយ​ចេញ​ទៅ​ប្រកបដោយ​លក្ខណៈ​ល្អ​៤​យ៉ាង​នឹង​បាន​ប្រយោជន៍​ច្រើន​ដល់​អ្នក​ស្តាប់​គឺៈ ១- មិន​និយាយ​កុហក ២-​មិន​និយាយ​ញុះញង់ ៣-​មិន​និយាយ​ទ្រគោះបោះបោក និង​៤-​មិន​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១ ។

សម្តី​ទាំង​៤​យ៉ាងនេះ​លោក​ចាត់​ថា​ជាស​ម្តី​ត្រូវ ឬ​ការ​និយាយ​ត្រូវ ឬ​ក៏​ហៅ​ថា​សម្មាវាចា​ដូច្នេះ​វិញ​ក៏​បាន ។ ដូច​​ដែល​ព្រះ​ភគវា​ទ្រង់​សម្តែង​ទុក​នៅ​ក្នុង​គម្ពីរ​មជ្ឈិមនិកាយ​ត្រង់​មហា​ច​ត្តា​រី​សក​សូត្រ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ត​ថា​គត​សម្តែង​នូវ​សម្មាវាចា​នេះ​ជា​ចំណែក​ពីរ ម្នាល​ភិក្ខុ​ទាំងឡាយ សម្មាវាចា​ប្រកបដោយ​អាសវៈ​ជា​ចំណែក​នៃ​បុណ្យ​ឱ្យ​ផល​ទាន់​ភ្នែក​ក្នុង​លោក​នេះ​ក៏​មាន និង​សម្មាវាចា​ដ៏​ប្រសើរ​ឱ្យ​ផល​ទៅ​ក្នុង​ជាតិ​ខាង​មុខ​ក៏​មាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ