ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ត្រី​ដូ​ហ្វី​ន​ទម្ងន់​ប្រហែល​២០០​គីឡូ​ក្រាម​ងាប់​ក្បែរ​ចុង​ឆ្នេរ​អូរ​ឈើទាល

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ត្រី​ដូ​ហ្វី​ន​ធំ​មួយ​ក្បាល​ ត្រូវ​បានគេ​ប្រទះ​ឃើញ​ងាប់​នៅ​ក្បែរ​ចុង​ឆ្នេរ​អូរ​ឈើទាល កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៦ កញ្ញា ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះ​​សីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ត្រី​ដូ​ហ្វី​ន​ធំ​មួយ​ក្បាល​ ត្រូវ​បានគេ​ប្រទះ​ឃើញ​ងាប់
​នៅ​ក្បែរ​ចុង​ឆ្នេរ​អូរ​ឈើទាល កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៦ កញ្ញា ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​
ព្រះ​​សីហនុ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ ។

សេចក្តីរាយការណ៍​បន្ត​ថា ខ្មោច​ត្រី​ដូ​ហ្វី​នខាងលើនោះ គឺ​មាន​ទម្ងន់​ប្រហែល​​​២០០​គីឡូក្រាម ដោយ​​​គេ​មិន​ដឹង​​ថា វាបានងាប់ពីទី​​កន្លែង​ណា​នោះ​ទេ តែ​​បាន​​អណ្តែត​មក​ទើរ​នៅក្បែរ​​ឆ្នេរខាងលើ ក៏ត្រូវពលរដ្ឋប្រទះ​ឃើញ​​តែម្តង ។ ​ភ្លាមៗ ពលរដ្ឋ​បាន​ទៅ​រាយការណ៍​ជូន​​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍​ផង​ដែរ ។ (សម្រួល​ដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ