យក​ចង្ហាន់​ទៅ​វត្ត​បើ​មិន​បាន​ប្រគេន​លោក​តើ​បាន​ផល​ទេ?


អ្នក​ធ្វើបុណ្យ​ខ្លះ​មិនសូវ​យល់​ពី​របៀប​ធ្វើ​ទាន​ទេ ខ្លះ​ធ្វើ​តាម​ទម្លាប់ ខ្លះ​មិន​បាន​ខ្វល់ខ្វាយ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ផ្ទាល់​ដៃ​ទេ ខ្លះ​ឃើញ​គេ​ធ្វើ​ក៏​ធ្វើ​តាម​គេ​ដែរ កួ​ប​ផ្សំ​នឹង​ព្រះសង្ឃ​ជា​អ្នក​ទទួលទាន និង​អាចារ្យ​ដឹកនាំ​ពិធី​មិន​បាន​ណែនាំ​ផង​ក៏​ទៅ​តាម​ធម្មតា​អ៊ីចឹង​ទៅ ។ ការ​ធ្វើ​ទាន​បែប​នេះ​មិនសូវ​បាន​ផល​ទេ ព្រោះ​ការ​ធ្វើបុណ្យ​ទាន គឺ​ត្រូវ​ប្រកបដោយ​បញ្ញា និង​ត្រឹមត្រូវ​ទៅ​តាម​ពុទ្ធឱវាទ ។

ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​អ្នក​ធ្វើបុណ្យ​ទាន​ត្រូវ​តែ​ចាំ​ជាក់​៖

១-​ម្ចាស់​ទាន​ត្រូវ​ចូល​ទៅ​ប្រគេន​ចង្ហាន់ និង​គ្រឿង​បរិក្ខារ​របស់​ខ្លួន​ឱ្យ​កៀក​នឹង​ព្រះសង្ឃ ដោយ​ប៉ាន់​ប្រមាណ​មើល​ចម្ងាយ​ចន្លោះ​ពី​ក្បាលជង្គង់​ព្រះសង្ឃ​និង​ក្បាលជង្គង់​របស់​ខ្លួន​ឃ្លាត​ពី​គ្នា​ត្រឹមតែ​២​ហត្ថ​មួយ​ចម្អាម ។

២-​ជាមួយនឹង​ការ​ប្រគេន​នោះ​ដែរ ម្ចាស់​ទាន​ត្រូវ​ឧទ្ទិស​កុសលផល​បុណ្យ​នេះ​ទៅ​អ្នក​ស្លាប់​ជា​ញាតិ​របស់​ខ្លួន​ដោយ​ហៅ​ឱ្យ​ចំ​ៗ​ឈ្មោះ តែបើ​មិន​ស្គាល់ឈ្មោះ​អ្នក​ស្លាប់​ទេ ត្រូវ​សរុប​ដោយ​ហៅ​ពាក្យ​ថា ញាតកា​តែ​ម្តង​ទៅ​ក៏​បាន ។

៣-​ជា​រឿង​របស់​អ្នក​ស្លាប់ វិញ​ម្តង បើ​អ្នក​ស្លាប់​ទាំងនោះ​គេ​ត្រេកអរ​នឹង​ផល​ទាន​របស់​យើង​ដែល​បាន​ឧទ្ទិស​ទៅ​នោះ ក៏​បាន​ទទួលផល និង​បាន​រួច​ចាក​ពី​អបាយភូមិ​ភ្លាម តែបើ​អ្នក​ស្លាប់​ទាំងនោះ​មិន​ត្រេកអរ​ទេ ក៏​ផល​ទាន​នេះ​ទៅ​មិន​ដល់​ដែរ ។

ចុះបើ​អ្នក​ស្លាប់​គេ​មិន​ត្រេកអរ មិន​ទទួលយក ផល​ទាន​នោះ​នឹង​អសារ​ឥត​ការ​ទៅ​ហើយ​ឬ?
មិន​បាត់​ទៅ​ណា​ទេ ផល​ទាន​នោះ​នឹង​វិល​ត្រឡប់​មក​រក​ម្ចាស់​ដើម​វិញ​តែ​ដដែល​ហ្នឹង ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ