ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​ប្រមាណ​ជា​១០​នាក់ ក្រោយ​អំពើ​ហិ.ង្សា​លើ​ជនបរទេស​

4 ឆ្នាំ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ អំពើ​ហិង្សា​លើ​ជនបរទេស​នៅ​អាហ្វ្រិក​ខាងត្បូង តាម​តុល្យការ​ផ្លូវការ​ថា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១០​នាក់​។ ការ​វាយប្រហារ​លើ​ពួក​ជនបរទេស​នៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំ​២០០៨ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​នាក់​។ យោង​តាម​អាជ្ញាធរ​ថា អំពើ​ហិង្សា​លើ​ពួក​ជនបរទេស រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុ​​ង​ក្រោយ​នេះ…

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ អំពើ​ហិង្សា​លើ​ជនបរទេស​នៅ​អាហ្វ្រិក​ខាងត្បូង តាម​តុល្យការ​ផ្លូវការ​ថា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១០​នាក់​។ ការ​វាយប្រហារ​លើ​ពួក​ជនបរទេស​នៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំ​២០០៨ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​នាក់​។

យោង​តាម​អាជ្ញាធរ​ថា អំពើ​ហិង្សា​លើ​ពួក​ជនបរទេស រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុ​​ង​ក្រោយ​នេះ នាំ​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១០​នាក់​។ ចំណែក​អង្គការ​ការពារ​សិ​ទិ្ធ​មនុស្ស HUMAN RIGHTS WATCH​ថា មនុស្ស​ដល់​ជាង​២០០​នាក់​ភាគច្រើន​ជា​អ្នក​បើករថយន្ត​ជា​ជនបរទេស​បាន​ត្រូវ​សម្លាប់​នៅ​អាហ្វ្រិក​ខាងត្បូង ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៨​មក​។

អង្គការក្រៅរដ្ឋាភិបាល​AFRICAN DIASPORA FORUM បង្កើត​ឡើង​ក្រោយ​ការ​វាយប្រហារ​សម្លាប់​ជនបរទេស កាលពី​ឆ្នាំ​២០០៨ បាន​គណនា​ថា​គិត​ជា​មធ្យម​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ជនអន្តោប្រវេសន៍​ប្រមាណ​ជា​៣០០​នាក់​ត្រូវ​សម្លាប់​ក្នុង​១​ឆ្នាំ​ៗ​នៅ​អាហ្វ្រិក​ខាងត្បូង​។ អង្គការ​នោះ​ថា​គ្មាន​នរណា​ម្នាក់​និយាយ​ពី​រឿង​នោះ​ទេ​តែ​វា​ជា​ការ​ពិត​។

នៅ​អាហ្វ្រិក​ខាងត្បូង​ពួក​ជនអន្តោប្រវេសន៍​ពុំ​មានច្បាប់​អ្វី​ការពារ​ឡើយ​។ ពួក​គេ​គ្មាន​លិខិត​ស្នាម ហើយ​ពុំ​អាច​ទាំង​ដាក់​កូន​ៗ​ពួក​គេ​ចូល​ក្នុង​សាលារៀន​ទៀត​ផង​។ ពួក​គេ​ពុំ​មាន​គណនី​ធនាគារ ហើយ​ពុំ​អាច​មាន​លទ្ធភាព​បើក​ធ្វើ​ពាណិជ្ជកម្ម​។ ពួក​គេ​ភាគច្រើនរ​កស៊ីជា​អ្នក​បើករថយន្ត​តាក់​ស៊ី តែង​រង​ការ​ធ្វើទុក្ខបុកម្នេញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ