រាជធានីភ្នំពេញ៖ លោកប៉ែន ចំរ៉ុង ខណៈកំពុងមានសេចក្តីសុខជាមួយគូស្នេហ៍ថ្មី ស្រាប់តែត្រូវគេបើកកកាយឡើងវិញរឿងស្នេហ៍ចាស់ដែលអាប់អួសម្រាប់លោក ។ លោកចំរ៉ុង ត្រូវគេដៀលរឿងចោលគូស្នេហ៍ចាស់ដែលមានកូនជាមួយគ្នាថែមទៀតនោះ ។
ដើមហេតុគឺកាលពីពេល ថ្មីៗកន្លងមក មនុស្សមួយចំនួនចូលរួមរិះគន់រឿងបុគ្គលដែលប្រើពាក្យដៀលខ្មែរ ។ ក្នុងនោះក៏មានអ្នកសិល្បៈច្រើននាក់បានបញ្ចេញប្រតិកម្មជុំវិញក្រុមដែលជេរប្រមាថអ្នករាំក្នុងអាកាសយានដ្ឋាន ព្រោះតែអ្នក Live នោះបានប្រើសម្ដីប្រមាថតារាខ្មែរទាំងមូល ។ លោកប៉ែន ចំរ៉ុង បានបញ្ចេញប្រតិកម្មដែរ ដូច្នេះហើយក៏រងការវាយបកលើសពីបញ្ហាដើមទៅទៀត គឺគេគាស់រំលើងពីរឿងអាស្រូវរបស់លោកជាមួយគូស្នេហ៍ចាស់ដែលរំលងទៅយូរហើយនោះ ។
ជាក់ស្ដែងហ្វេសប៑ុកឈ្មោះប៊ុន ហឿនសាញ បានវាយប្រហារលោកប៉ែន ចំរ៉ុង ក្រោយពីលោកបញ្ចេញមតិរិះគន់ ក្នុងចំណោមអ្នកប្រតិកម្មជាច្រើន ដែលត្រូវក្រុមនោះវាយបកថា «នេះហើយ តារាៗស្រុករំដួល អសីលធម៌លែងនិយាយ ហើយជាអ្នកសម្តែងរឿងសិល្បៈឲ្យ ក្មេងៗមើល តើ ក្មេងៗវាទទួលរឿងអសីលធម៌ខ្វះភាពជាគំរូពីពួកវាប៉ុនណាទៅ ?
ជាតារានៅស្រុកគេសំខាន់ណាស់រឿងភាពជាគំរូ ព្រោះអ្នកឯងឡើងឆាកឲ្យគេមើលរាប់ម៉ឺន លាននាក់ បើអ្នកឯងថោកទាបដូចអាសើយសារ៉ុងនេះទេ តើសង្គមនឹងទៅជាយ៉ាងណា ? ហើយភាពគ្មានសីលធម៌ ស៊ីចុកគេបានកូនមួយ ហើយអាចដោះដៃបាន គេដឹងពេញសាធារណៈនេះ តើគេមើលងាយដល់ពូជសមទេ ? ដែលវាថោកទាបអ៊ីចឹងហើយ នៅមានអ្នកគាំទ្រ ?»។
ការវាយប្រហាររបស់អ្នកកាន់ជើងទៅលើក្រុមដែលមានជម្លោះជាមួយក្រុមអ្នកសិល្បៈនេះ មិនមែនវាយប្រហារតែលើលោកប៉ែន ចំរ៉ុង ទេ តែក៏បានឆ្កឹះរឿងរសើបរបស់តារាជាច្រើនទៀត ដែលបានលូកមាត់បញ្ចេញមតិផងដែរ ដូចជាបានឆ្កឹះរឿងអាស្រូវដែលកប់បាត់យូររបស់អ្នកនាងឆ័យលី ដាឡែន និងរបស់លោក តាន់គីមសួរ ជាដើម ដោយគ្រាន់តែក្នុងចំណោមការគាស់កកាយទាំងអស់ រឿងអាស្រូវរបស់លោក ប៉ែន ចំរ៉ុង ហាក់រសើបជាងគេ ដោយសារតែរឿងរ៉ាវនោះធ្លាប់ធ្វើឲ្យលោក ល្វីងមុខខ្លាំង ៕ (កែសម្រួលដោយ ៖ បុប្ផា)
សហរដ្ឋអាមេរិក ៖ សាស្ត្រាចារ្យច្បាប់៣រូបវាយតម្លៃកាលពីថ្ងៃទី៤វិច្ឆិកាថា ការស៊ើបអង្កេតលើការដកតំណែងប្រឆាំងលោកដូណាល់ត្រាំ ជារឿងត្រឹមត្រូវហើយចាំបាច់ទៀតផង...
រាជធានីភ្នំពេញ៖ ក្នុងរយៈពេលជិតពេញមួយឆ្នាំ២០១៩នេះផលិតផលកសិកម្មរបស់កម្ពុជាធ្លាប់បាននាំចេញនិងបន្តធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន បើតាមកោះសន្តិភាព...
ប្រទេសអាល្លឺម៉ង់-រុស្ស៊ី ៖ កាលពីថ្ងៃទី៤ធ្នូប្រទេសអាល្លឺម៉ង់ បានបណ្ដេញអ្នកការទូត២នាក់នៃស្ថានទូតរុស្ស៊ី ដែលអនុវត្តភ្លាមៗដោយចោទប្រកាន់ក្រុងមួស្គូថា...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីថ្ងៃទី៤ធ្នូប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែងថា ការចរចាពាណិជ្ជកម្មជាមួយចិនប្រព្រឹត្តទៅយ៉ាងល្អបំផុត។ លោកត្រាំហាក់ប្រកាន់...
ពេលខ្លះអ្នកប្រហែលជាច្រណែននឹងមនុស្សមួយចំនួនដែលឆ្លងកាត់រដូវរងារដោយមិនជួយប្រទះបញ្ហាសុខភាពអ្វីបន្តិចសោះសូម្បីតែផ្ដាសាយ។ នោះក៏ព្រោះតែពួកគេមានប្រព័ន្ធ...
ហាង Stefano Ricci ជាហាងលក់សម្លៀកបំពាក់បុរសមួយដែលមានទីតាំងនៅ Beverly Hills នៃរដ្ឋ California ក្នុងសហរដ្ឋអាមេរិក និងជាហាងសម្រាប់បុរសៗដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក ។...
ទោះជាប្រព័ន្ធសង្គមបានជួយផ្តល់ភាពងាយស្រួលដល់មនុស្សម្នាក់ៗក្នុងការប្រាស្រ័យទាក់ទងគ្នាពិតមែនក្តី ភាពឯកកោនៅតែជាបញ្ហាមួយដែលមនុស្សពេញវ័យភាគច្រើនតែងជួប...
យោងតាមដំបូន្មានរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះបន្ទូលអំពីទម្លាប់ដែលគួរធ្វើ និងមិនគួរធ្វើ ឬហៅថាទម្លាប់ប្រក្រតីប្រចាំថ្ងៃ ដែលជាទម្លាប់ពិបាកនឹងកែ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩៖ ថ្មីៗនេះ បន្ទាប់ពីស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ យើងសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជា ថ្មីនេះត្រូវ...
រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា «ការសិក្សាគ្មានដែនកំណត់ គ្មានទីបញ្ចប់ គឺជាការសិក្សាមួយជីវិត» ដូច្នេះអាយុគ្រាន់តែជាតួលេខដែលមិនអាចបញ្ឈប់ដូនជីមួយរូបវ័យដល់...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកលេងតុងទីនប្រមាណជាង១០០នាក់ ដែលអះអាងថា បានចាញ់បោកមេតុងទីនរបស់ខ្លួនក្នុងម្នាក់ៗអស់ប្រាក់រាប់សិបលានរៀល បានលើកគ្នាមកដល់ខាងមុខ...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរស៣នាក់ត្រូវជនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយកាំបិតបានសម្រុកទៅកាប់ បណ្ដាលឲ្យរងរបួសធ្ងន់ពេលកំពុងនាំគ្នា...
រាជធានីភ្នំពេញ ៖ សមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំងហៅកាត់ AIMF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យហើយ ដោយបានប្រកាសគាំទ្រដល់សមាជិក...
មុននេះកំពូលគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃសុក្រ ទី៦ ធ្នូនេះ លោកអ្នក ដែលកើតឆ្នាំទាំង៥ ខាល រោង មមី វក ច មានសំណាងធំ មានលាភ មានលុយ មាសប្រាក់ ទ្រព្យសម្បត្តិ ឡើងឋានៈ...
ខេត្តកំពង់ចាម ៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុបានចុះត្រជាក់រហូតដល់អ្នកខ្លះត្រូវក្រោកពីងងឹត ដើម្បីអាំងភ្នក់ភ្លើងឱ្យមានភាពកក់ក្តៅ ។ ជាមួយគ្នានោះដែរ...
ខេត្តមណ្ឌលគិរី ៖ ម៉ូតូកែច្នៃចំនួន១០គ្រឿងដែលក្រុមជួញដូរឈើខុសច្បាប់ប្រើសម្រាប់ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប...
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បន្ទាយមានជ័យ បានឃាត់រថយន្ត១...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Luka Modric ដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ នៅពេលដែលទាំងកីឡាករ Cristiano Ronaldo និង Lionel Messi មិនបានចូលរួមកម្មវិធីបានធ្វើឱ្យពួកគេចុកឈាម តែ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង២និង២៧នាទីរសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងជាន់ទី១...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលឯកសារទាំងពីរនេះបានជំរុញឱ្យ...