ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់រួចផុតពីគ្រោះថ្នាក់បាក់ដីភ្នំ…តែជីវិតមនុស្ស២​ទៀត​មិនដឹងយ៉ាង​ណា​?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​ដែល​បាន​រាយការណ៍​មុន​នេះ​បន្តិច​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល​​​៣​នាក់​ត្រូវ​ដី​ភ្នំ​រអិល​បាក់​សង្កត់​លើ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ​កញ្ញា​ នេះ នៅ​ក្បែរ​ជើង​ភ្នំ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត…

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​ដែល​បាន​រាយការណ៍​មុន​នេះ​បន្តិច​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល​​​៣​នាក់​ត្រូវ​ដី​ភ្នំ​រអិល​បាក់​សង្កត់​លើ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ​កញ្ញា​ នេះ នៅ​ក្បែរ​ជើង​ភ្នំ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត តែ​មាន​ម្នាក់​បាន​រត់​ចេញ​រួច​​ពី​កន្លែង​កើតហេតុ​នោះ​ ។ សូមរំលឹកថា៖ ភ្លៀង​១​យប់​ជន់​លិច​ភូមិ និង​កាត់​ផ្តាច់​ស្ពាន​​យោល​ស្ទឹង​​គ្រញូង​ខ្ទេច​

បុរស​នោះ​ ឈ្មោះ​ព្រិ​ន កុសល អាយុ​២៥​ឆ្នាំ ជា​កសិករ​រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​ ។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បឋម​នៅ​មណ្ឌល​សុខភាព​តា​តោក ហើយ​ពេល​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តា​សាញ​ ។ បើ​តាម​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​ពេល​កើតហេតុ រូប​គាត់​និង​មនុស្ស​២​នាក់​ទៀត​ដែល​កំពុងធ្វើ​ចំការ​នៅទីនោះ ក៏​ស្រាប់តែ​មានការ​បាក់​ដី​ភ្នំ​និង​ដើមឈើ​រអិល​មក​សង្កត់​ពួក​គាត់​តែម្ដង​។

គាត់​និយាយ​ទៀត​ថា ពេល​នោះ ​គាត់​បាន​ព្យាយាម​រត់​រួច​យ៉ាង​ប្រផុតប្រផើយ តែ​ត្រូវ​ឈើ​វាយ​ឲ្យ​របួស​ពេញ​ខ្នង ​និង​បាក់ឆ្អឹង​ដងកាំបិត​ម្ខាង តែ​ចំពោះ​មនុស្ស​២​នាក់​ទៀត​មិនដឹង​យ៉ាងណា​នោះ​ទេ​។ ព្រោះ​ពេល​នោះ​ គាត់​នៅ​ឆ្ងាយ​ពី​គ្នា​ដែរ​។

គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​តា​សាញ លោក​ប្រាក់ សុខ​នាង បាន​ប្រាប់​កោះសន្តិភាព​នៅ​មុន​នេះ​បន្តិច​ថា ជន​រង​គ្រោះ​ឈ្មោះ​ព្រិ​ន កុសល ពេល​នេះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ ​។ លោក​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​បឋម ជន​រង​គ្រោះ​ស្នាម​របួស​ពេញ​ខ្លួន និងមាន​ស្នាម​ប៉ោង​ឆ្អឹងដងកាំបិត​ម្ខាង​ ។

លោក​គ្រួ​ពេទ្យ​បាន​ស្រង់​សំដី​ជន​រង​គ្រោះ​ថា នៅ​មាន​ជន​រង​គ្រោះ​២​នាក់​ទៀត​ ទំនង​អាច​ជាប់​នៅ​ក្នុង​ផ្ទាំង​ថ្ម​ឬ​គំនរ​ដី​និង​ព្រៃ​ដែល​ហូរ​បាក់​រអិល​ពីលើ​ភ្នំ ព្រោះ​ពេល​នោះ​គាត់​រត់​រួច​មក​មុន​ ។ ប៉ុន្តែ​ក្រុម​ជួយ​សង្គ្រោះ​របស់​​អាជ្ញាធរ​ស្រុក​កំពុង​ទៅ​កាន់​ទីនោះ​ហើយ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ