តួ​ក​គី​ទទួល​ប្រព័ន្ធ​មី​ស៊ីល​ S-400​ គម្រប់​​២​ហើយ


ប្រទេស​តួ​ក​គី ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី INTERFAX​ថា ថ្ងៃ​ទី​១៥​ កញ្ញា រ​ស្ស៊ី​បាន​បង្ហើយការ​ផ្ដល់​ដល់​តួ​ក​គី ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល ​S-400 TRIOMPHE​គម្រប់​២ ក្រោយ​ពី​បណ្ដា​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុន​ធំ​ហោះ​ចុះឡើង​ជាង​២០​ជើង ចាប់ពី​ថ្ងៃ​ទី​២៧​សីហា​មក ដើម្បី​ដឹក​គ្រឿង​ឧបករណ៍​ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនោះ​មក​។

នេះ​ជា​ដំណាក់កាល​ទី​២​នៃ​ការ​ផ្ដល់​គ្រឿង​សព្វាវុធ​ដ៏​សុ​ក្រិត​បំផុត​ទាំងនេះ ដែល​បញ្ជូន​តាំងពី​ខែកក្កដា​មក​កាន់​មូល​ដ្នា​ន​អាកាសចរណ៍​តួ​ក​គី​MYURT​។ កុងត្រា​មាន​ទឹកប្រាក់​ប្រមាណ​ជា​២,៥​ពាន់​លាន​ដុល្លារ​នោះ រវាង​រុ​ស្ស៊ី ​និង​តួ​ក​គី​ជា​សមាជិក​អង្គការ​អូតង់ នាំ​ឲ្យ​លោក​ដូ​ណា​ល់​ត្រាំ​ខឹង​ច្រឡោត​។ សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​បោះបង់​ចោល​លែង​ផ្ដល់​ឲ្យ​ក្រុង​អង់កា​រ៉ា បណ្ដា​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥​ធុន​F-35A ជា​កម្មវិធី​មួយ​ចូលរួម​ដោយ​បណ្ដា​ឧស្សាហកម្ម​តួ​ក​គី​។ អា​មេ​រិ​ក​ក៏​លើក​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា យោង​ទៅ​តាម​ច្បាប់​មួយ​របស់​ខ្លួន ដែល​ហាមឃាត់​រាល់​កុងត្រា​ជាមួយ​បណ្ដា​សហគ្រាស​គ្រឿង​សព្វាវុធ​រុ​ស្ស៊ី​។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន ធ្លាប់​មាន​ប្រតិកម្ម​តប​ដោយ​លើក ពី​លទ្ធភាព​ទិញ​​យន្តហោះ​រុ​ស្ស៊ីជំនាន់​ចុង​ក្រោយ​ធុន​SU-57 ក្នុង​ឱកាស​ជួប​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាល​ពី​ដំណាច់​ខែសីហា​ទៀត​ផង​។ ម្យ៉ាងទៀត​លោក​អ័​រ​ដូ​ហ្គា​ន​រហូត​ដល់​ថា​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​ផលិត​ប្រព័ន្ធ​មី​ស៊ី​ល​S-500 ជាមួយ​រុ​ស្ស៊ី​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ