ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​ប​ក្នុងស្រុក​សន្ទុ​ក​ទទួល​ការ​លើក​ទឹកចិត្ត​ពី​ប្រធាន​ក្រុមការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​ស​ន្ទុ​ក​ ៖ ​ដើម្បី​ជា​ការ​លើក​ទឹ​ចិត្ត​ដល់​សិស្ស​ក្នុងស្រុក​ស​ន្ទុ​ក​ខេត្ត​កំពង់ធំ ​ដែល​ប្រឡង​ជាប់​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ​ឯកឧត្ដម ជា ចាន់​តូ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក ​និង​លោក​ជំទាវ​បាន​ផ្ដល់​អំណោយ​លើកទឹកចិត្ត​តាម​រយៈ​លោក​ជំទាវ…

ស្រុក​ស​ន្ទុ​ក​ ៖ ​ដើម្បី​ជា​ការ​លើក​ទឹ​ចិត្ត​ដល់​សិស្ស​ក្នុងស្រុក​ស​ន្ទុ​ក​ខេត្ត​កំពង់ធំ ​ដែល​ប្រឡង​ជាប់​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ​ឯកឧត្ដម ជា ចាន់​តូ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក ​និង​លោក​ជំទាវ​បាន​ផ្ដល់​អំណោយ​លើកទឹកចិត្ត​តាម​រយៈ​លោក​ជំទាវ ជា សិរី ។

អំណោយ​លើកទឹកចិត្ត​នេះ ​ត្រូវ​លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេក​ទេ​ធនាគារជាតិ​នៃ​កម្ពុជា
ប្រគល់​ជូន​នៅ​ក្នុង​ពិធី​សំណេះ​សំ​ណា​ល​ជាមួយ​សិស្ស​ប្រឡង​ជាប់​ទាំង​៤៣៣​នាក់​កាលពី​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​។

ក្នុង​នាម​ជា​តំណាង​ឯកឧត្ដម ជា ចាន់​តូ លោក​ជំទាវ ជា សិរី បាន​សម្ដែង​នូវ​សេចក្តី​សោមន​ស្ស​រីករាយ​និង​ចូលរួម​អបអរសាទរ​ដល់​សិស្សានុសិស្ស​ដែល​ជា​ជ័យ​លា​ភី​ទាំង​៤៣៣​នាក់​ផង​ដែរ​។ ជាមួយ​នេះ​ដែរ ​លោក​ជំទាវ​បាន​ចាត់​ទុក​លទ្ធផល​ដែល​សិស្សានុសិស្ស​សម្រេច​បាន​នា​នេះ​ថា​  ៖ ជោគជ័យ​មួយ​ពិត​ប្រាក​ដដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​តស៊ូ អត់ធ្មត់​ការ​ខិតខំ​ប្រឹង​ប្រែង ព្រម​ទាំង​​ការ​យកចិត្តទុកដាក់​រៀនសូត្រ​។ ហើយ​ការ​ខិតខំ​ព្យាយាម​រៀនសូត្រ​នេះ​ក៏​បាន​នាំ​មក​នូវ​កិត្តិ​យស និង​សេចក្តី​ថ្លៃថ្នូរ​ជូន​ក្រុម​គ្រួសារ និង​សង្គម​ជាតិ ជា​ពិសេស មុខមាត់​របស់​ស្រុក​ផង​ដែរ​

ទន្ទឹម​នឹង​នេះ​ដែរ ​លោក​ជំទាវ ជា​សិរី ឲ្យ​ស្នើ​ឲ្យ​សិស្ស​ប្រឡង​ជាប់​ទាំងអស់​ត្រូវ​ជ្រើសរើស​ការ​សិក្សា ឬ​អាជីព​ដែល​ស្រប​ទៅ​តាម​តម្រូវការ​ផ្ទាល់ខ្លួន និង​ទីផ្សារ ហើយ​គួរ​គប្បី​មានការ​រៀបចំ​ផែនការ ​និង​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ពិនិត្យ​ពិចារណា ស្វែង​យល់​ពី​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ដូច​ជា ចំណង់​ចំណូលចិត្ត ជំនាញ គុណ​តម្លៃ និង​បុគ្គលិកលក្ខណៈ​ម្នាក់​ៗ​។

សូម​បញ្ជាក់​ថា ៖ ​សិស្ស​នៅ​ស្រុក​ស​ន្ទុ​ក​ដែល​សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន ៤៣៣​នាក់ ស្មើនឹង ៨២,៤៨%​ ក្នុង​នោះ​សិស្ស​ដែល​ទទួល​បាន​និទ្ទេស A ម្នាក់​។​ ហើយ​ទិន្នន័យ​នេះ ​គឺ​អត្រា​ប្រឡង​ជាប់​របស់​សិស្ស​នៅ​ក្នុងស្រុក​ស​ន្ទុ​ ក​គឺ​ខ្ពស់​ជាង​អត្រា​ប្រឡង​ជាប់​ថ្នាក់​ជាតិ​។

ក្នុង​ឱកាស​នោះ​ លោក​ជំទាវ ជា ​សិរី បាន​ប្រគល់​អំណោយ​ឯកឧត្ដម ជា ចាន់​តូ​និង​លោក​ជំទាវ​មាន​​កុំ​ព្យូ​ទ័​រ​យួរ​ដៃ​មួយ​គ្រឿង​ដល់​សិស្ស​ជាប់​និទ្ទេស A និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​សិស្ស​ជ័យ​លា​ភី​ទាំងអស់​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ