ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ទាំង​៥ បញ្ជាក់ពី​​ស្នេហា​​របស់​អ្នក​​ស្រឡាញ់​គ្នា​យូរអង្វែង

4 ឆ្នាំ មុន

ការ​ដែល​មាន​ទំនាក់ទំនង​ស្នេហា​នីមួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​។ និយាយ​រួម​ទៅ អ្នក​ទាំង​ពីរ​ហាក់បីដូចជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​មួយគូរ​អ​ញ្ជឹ​ង​ក្នុង​ពេល​ផ្តើម​ទំនាក់​ទំនងជា​លើក​ដំបូង ហើយ​ទំនាក់ទំនង​នេះ​នឹង​ក្លាយទៅជា​ស្នេហា​បន្តិច​ម្តង​ៗ​បើសិនជា​អ្នក​ថែរក្សា​វា​បាន​កាន់តែ​យូរ និង​មានការ​ចាប់ផ្តើម​ដោយ​ការ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​ទៅ​វិញ​ទៅ​មក​។ យ៉ាងណាមិញ បើសិនជា​អ្នក​អាច​មាន​អាកា​រៈ ៥​យ៉ាង​ចំពោះ​ទំនាក់ទំនង​ស្នេហា មាន​ន័យ​ថា​អ្នក​កំពុង​តែ​ស្រឡាញ់​គ្នា​យូរអង្វែង​ហើយ​។ ១-អាច​ជជែក​គ្នា​ច្រើន​ម៉ោង​គ្មាន​ថ្ងៃ​ចប់…

ការ​ដែល​មាន​ទំនាក់ទំនង​ស្នេហា​នីមួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​។ និយាយ​រួម​ទៅ អ្នក​ទាំង​ពីរ​ហាក់បីដូចជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​មួយគូរ​អ​ញ្ជឹ​ង​ក្នុង​ពេល​ផ្តើម​ទំនាក់​ទំនងជា​លើក​ដំបូង ហើយ​ទំនាក់ទំនង​នេះ​នឹង​ក្លាយទៅជា​ស្នេហា​បន្តិច​ម្តង​ៗ​បើសិនជា​អ្នក​ថែរក្សា​វា​បាន​កាន់តែ​យូរ និង​មានការ​ចាប់ផ្តើម​ដោយ​ការ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​ទៅ​វិញ​ទៅ​មក​។ យ៉ាងណាមិញ បើសិនជា​អ្នក​អាច​មាន​អាកា​រៈ ៥​យ៉ាង​ចំពោះ​ទំនាក់ទំនង​ស្នេហា មាន​ន័យ​ថា​អ្នក​កំពុង​តែ​ស្រឡាញ់​គ្នា​យូរអង្វែង​ហើយ​។

១-អាច​ជជែក​គ្នា​ច្រើន​ម៉ោង​គ្មាន​ថ្ងៃ​ចប់ ៖ អ្នក​អាច​ចំណាយ​ពេលវេលា​ច្រើន​ម៉ោង​ជាមួយ​មនុស្ស​សំខាន់​របស់​អ្នក​ដោយ​ការ​ធ្វើ​អ្វីមួយ​ដែល​គ្មាន​ប្រយោជន៍ តែ​វា​បែរជា​មិន​ធ្វើ​ឲ្យ​អ្នក​ធុញទ្រាន់​។ និយាយ​រួម​គឺ​អ្នក​ទាំង​ពីរ​បាន​ឲ្យ​តម្លៃ​ពេលវេលា​ដែល​អ្នក​ចំណាយ​នៅ​ជាមួយ​គ្នា និង​ព្យាយាម​ធ្វើ​វា​បន្ត ព្រមទាំង​ស្វែ​រក​អ្វី​ដែល​ថ្មី​ៗ​ជាមួយ​គ្នា​រហូត​។ អ្នក​តែងតែ​ពេញចិត្ត​ស្តាប់​នូវ​អ្វី​ដែល​ម្ខាង​ទៀត​និយាយ​ទោះបីជា​វា​ជា​ការ​សន្ទនា​ដ៏​យូរ​ក៏​ដោយ​។

២-ម្យ៉ាងវិញទៀត​អ្នក​បាន​ផ្តល់​ព​លេ​ល​វេលា​ផ្ទាល់ខ្លួន​ដល់​ដៃគូ ៖ ខណៈ​ពេល​កំពុង​តែ​ចំណាយ​ពេលវេលា​ជាមួយ​ដៃគូរ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត និង​ខាងគេ​សប្បាយចិត្ត​ដែរ​នោះ អ្នក​ទាំង​ពីរ​ក៏​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​ដែរ​។ មាន​ន័យ​ថា អ្នក​នឹង​មិន​មាន​ភាព​អាក់អនចិត្ត ឬ​ខូចចិត្ត​នៅ​រយៈពេល ពីរ​បី​ថ្ងៃ​ដែល​ដៃគូរ​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន និង​មិន​បាន​ជួប​អ្នក ទោះបីជា​មិន​បាន​ទូរស័ព្ទ​សួរសុខទុក្ខ​ក៏​ដោយ​។ វា​គឺជា​អ្វី​ដែល​អ្នក​គោរព​ទៅ​លើ​ពេលវេលា​ផ្ទាល់ខ្លួន​គ្នា​ទៅ​វិញ​ទៅ​មក​។

៣-ទាំង​ពីរ​នាក់​មិន​អៀនខ្មាស់​លើ​ការ​និយាយ​ថា​សុំ​ទោស ៖ ការ​ឈ្លោះប្រកែក​គ្នា​គឺជា​រឿង​មួយ​ដែល​មិន​ងាយ​ចៀស​ផុត​ឡើង​ចំពោះ​ទំនាក់ទំនង​ស្នេហា​គ្រប់​ប្រភេទ ជា​ពិសេស​ពេល​មានការ​យល់​ច្រឡំ​អ្វីមួយ​តែ​ម្តង​។ នៅ​ពេល​មនុស្ស​ម្នាក់​សាង​កំហុស​ទៅ​លើ​ម្ខាង​ទៀត អ្នក​មិន​បាន​ភ័យ​ខ្លាច ក្នុង​ការ​សារភាព​កំហុស​របស់​ខ្លួន​នោះ​ពិតជា​អំណោយផល​ដ៏​ល្អ​ណាស់ ព្រោះ​អ្នក​បាន​ប្រើប្រាស់​ភាព​ស្មោះត្រង់​របស់​ខ្លួន​បញ្ជាក់​ប្រាប់​គ្នា​រួច​ហើយ​។ ដូច្នេះ​អ្នក​ប្រាកដជា​គ្មាន​អ្វី​អាច​រារាំង​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរអង្វែង​បាន​ឡើយ​។

៤-គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ៖ ទោះបី​វា​គឺជា​ការងារ​ថ្មី ឬ​សម្រេចចិត្ត​ចូល​រៀន​វិញ និង​ការ​ជ្រើស​រើស​មុខរបរ​ថ្មី​ក៏​ដោយ ក៏​ដៃគូរ​តែងតែ​នៅ​ខាង​អ្នក​ដើម្បី​ជំរុញ​លើកទឹកចិត្ត​អ្នក​ដែរ​។ តាម​ពិត អ្នក​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ហើយ​ចាប់ពី​ការ​ផ្តល់​ដំបូន្មាន​ល្អ​ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​លំបាក​ផ្សេង​ៗ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នក​ទាំង​ពីរ​ធ្វើ​រឿង​នេះ​ទាំង​ន​គឺ​មិន​មាន​បំណង​ចង់បាន​អ្វី​តបស្នង​វិញ​ឡើយ ក្រៅពី​ចង់បាន​សុភមង្គល និង​ភាព​រីករាយ​ក្នុង​ជីវិត​ប៉ុណ្ណោះ​។

៥-មានការ​ជឿជាក់​និង​គោរព​គ្នា ៖ មិន​ខ្វល់​ថា​អ្នក​ឬ ដៃគូ​ត្រូវការ​ពិនិត្យ ឬ​មើល​សារ​ក្នុង​ទូរ​សព្ទ័​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ សំខាន់​អ្នក​ទាំង​ពីរ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ១០០​ភាគរយ​ថា​អ្នក​នឹង​មិន​កុហក​គ្នា​លើ​រឿង​បែកឆ្វេង​រក​ថ្មី​ឡើយ​។ មាន​ន័យ​ថា អ្នក​ទាំង​ពីរ​តែងតែមាន​ភាព​អត់ធ្មត់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ព្យាយាម​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទោះបីជា​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ក៏​ដោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ