តម្លៃ​ប្រេង​លើ​ពិភពលោក​អាច​នឹង​ឡើង​ថ្លៃ​ក្រោយ​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​​ប្រេង


សហរដ្ឋអាមេរិក ៖ តម្លៃ​ប្រេង​ទំនង​អាច​នឹង​ឡើងថ្លៃ​ហើយ​អ្នក​ប្រើប្រាស់​អាច​នឹង​ត្រូវ​បង់​ចំណាយ​បន្ថែម​លើ​ការ​ឡើងថ្លៃ​នៃ​ប្រេង​ឆៅ បន្ទាប់​ពី​ការ​ការ​វាយប្រហារ​មួយ​កាលពី ថ្ងៃ​សៅរ៍​កន្លង​ទី​នេះ​ទៅ​លើ​រោងចក្រ​កែ​ច្នៃ​ប្រេង​សំខាន់​ៗ​របស់​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​ការ​វាយប្រហារ​នេះ​នឹង​សាក​ល្បង​សមត្ថភាព​របស់​ពិភពលោក​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ផ្គត់ផ្គង់​ប្រេង ខណៈ​ដែល​វា​ប្រឈម​នឹង​ការ​បាត់បង់​ជា​បណ្តោះអាសន្ន​ជាង ៥% នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​អ្នក​នាំ​ចេញ​ប្រេង​ឆៅ​ធំ​បំផុត​របស់​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សារ​របស់​ភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ។

ក្រុម Houthis ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​យេ​ម៉ែ​ន​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដែល​បាន​បិទទ្វារ​រោងចក្រ​ចំនួន​ពីរ​នៅ​ឯ​រោងចក្រ Abqaiq ដែល​ជា​បេះដូង​នៃ​ឧស្សាហ​កម្ម​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​នឹង​កាត់​បន្ថយ​ផលិតកម្ម​របស់​ប្រទេស​នេះ​ប្រមាណ ៥,៧ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​ច្រើន​ជាង​ពាក់កណ្តាល​ផលិតកម្ម​របស់​ប្រទេស​នេះ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់ Saudi Aramco ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​។

តម្លៃ​ប្រេង​ឆៅ​អាច​នឹង​ឡើងថ្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ពេល​ដែល​ទីផ្សារ​បើក​នៅ​យប់​ថ្ងៃអាទិត្យ ដោយសារ​ការ​វាយប្រហារ​បណ្តាល​ឲ្យ​ដាច់​ភ្លើង​យូរ​អាច​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃ​ទៀត​បញ្ចេញ​ប្រេង​ឆៅ​ចេញពី​ប្រេង​បម្រុង​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ជំរុញ​ស្តុក​ពាណិជ្ជកម្ម​នៅ​ទូ​ទាំង​ពិភពលោក ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ថាមពល​សហរដ្ឋ​អាមេ​រិក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ចេញ​ប្រេង​ពី​ទុនបំរុង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ប្រសិនបើ​មាន​ភាព​ចាំបាច់​នោះ​។

លោក Jason Bordoff ប្រធាន​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​គោលនយោបាយ​ថាមពល​សកល​នៃ​សាកលវិទ្យាល័យ​កូ​ឡុំ​បៀ (Columbia University) នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​មាន​ប្រសាសន៍​ថា «​តម្លៃ​ប្រេង​នឹង​លោត​ឡើង​ខ្ពស់​ដោយសារ​តែ​ការ​វាយប្រហារ​នេះ ហើយ​ប្រសិនបើ​ការ​រំខាន​ដល់​ផលិតកម្ម​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ត្រូវ​បាន​អូស​បន្លាយពេល​យូរ នោះ​ការ​ចេញផ្សាយ SPR …​ហាក់​ដូចជា​នឹង​មាន​បញ្ហា​»​។

យ៉ាងណាមិញ វា​ហាក់ដូចជា​លឿន​ពេក​ដើម្បី​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ដល់​រោងចក្រ​កែ​ច្នៃ​និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​នាំ​ប្រេង​ឆៅ​ចេញពី​កន្លែង​ប្រេង​ទៅ​កន្លែង​នាំ​ចេញ​។ នាយក​ប្រតិបត្តិ​នៃ​អា​រ៉ាប់​ប៊ី​សា​អូឌីត គឺ​លោក Amin Nasser បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ក្រុមហ៊ុន​នឹង​មាន​ព័ត៌មាន​បន្ថែម​ក្នុង​រយៈពេល​៤៨​ម៉ោង​ព្រោះ​ក្រុមការងារ​កំពុងធ្វើការ​ដើម្បី​ប្រមូល​នូវ​ទិន្នផល​ដែល​បាត់បង់​ដោយ​ការ​វាយប្រហារ​មួយ​នេះ ។

សូម​រម្លឹក​ថា​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន Aramco បាន​នាំ​ចេញ​ប្រេង​ឆៅ​ច្រើន​ជាង​៧​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ ប្រទេស​នេះ​មាន​ស្តុក​ប្រេង​បម្រុង​ប្រហែល​១៨៨​លាន​បារ៉ែល​ឬ​ប្រហែល​៣៧​ថ្ងៃ​នៃ​សមត្ថភាព​ដំណើរការ​របស់ Abqaiq ។ នេះ​បើ​យោង​តាម​កំណត់​ត្រា​ចុះ​ផ្សាយ​ថ្ងៃ​សៅរ៍ ដោយ​ក្រុមហ៊ុន​ថាមពល Rapidan Energy Group ។ សមត្ថភាព​ផ្ទុក​ដែល​រៀបចំ​ដោយ​អង្គការ​នៃ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន​ក្នុង​ករណី​មានការ​ធ្លាក់​ចុះ​នៃ​ផលិត​កម្ម​គួរ​ឱ្យ​កត់សម្គាល់​ណាមួយ ក៏​កំពុង​មាន​បញ្ហា​ធ្លាក់​ចុះ​អស់​ជា​ច្រើន​ទស​វត្ស នៅ​ពេល​ដែល​តំបន់​ប្រេង​ចាស់​ៗ​បាន​បាត់បង់​សមត្ថភាព​ផលិតកម្ម​នោះ ។

យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​សមត្ថភាព​បម្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ប្រមាណ​ជាង​២,៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​របស់ Saudi Arabia បម្រុង​ទុក​ក្នុង​ខែសីហា គឺ​មាន​ដែល​មាន​ចំនួន​ច្រើន​ជាង ២ ភាគ ៣ នៃ​ការ​ផ្គត់ផ្គង់​ដែល​មាន​ក្នុង​ដៃ​របស់​អង្គការ OPEC ដែល​មាន​ចំនួន​៣,២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ខណៈ​ចំនួន​ប្រេង​ផ្សេង​ទៀត​គឺ​យក​មក​ពី​ប្រទេស​គុយ​វ៉ែត និង សហព័ន្ធ​អា​រ៉ាប់​រួម ។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ប្រទេស​រុ​ស្ស៊ី​អាច​មាន​សមត្ថភាព​បន្ថែម បន្ទាប់​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​រវាង​អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ផលិតកម្ម​ក្នុង​ការ​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ​ឲ្យ​នៅ​ថេរ​ល្អ ។

យោង​តាម​នាយកដ្ឋាន​ថាមពល​សហរដ្ឋអាមេរិក​បានអោយ​ដឹង​ថា​ប្រេង​បម្រុង​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​បច្ចុប្បន្ន​មាន​ប្រហែល​៦៤៤ លាន​បារ៉ែល ប្រហែល​៥២​ថ្ងៃ​នៃ​ការ​ផលិត​របស់​សហរដ្ឋអាមេរិក ។ ក្រុម​អ្នកវិភាគ​និង​អាជីវករ​បាន​និយាយ​ថា ការ​អាក់ខាន​យូរ​ណាមួយ​នោះ អាច​ជំរុញ​ផលិតកម្ម​និង​ការ​នាំ​ចេញ​កាន់តែ​ខ្ពស់​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ជា​ច្រើន​ខែ​សម្រាប់​ក្រុម​ហ៊ុន​អា​មេ​រិ​ក​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​តម្លៃ ដោយសារ​តែ​ការ​ដឹក​ជញ្ជូន​មាន​កំណត់​។

សហរដ្ឋអាមេរិក​ផលិត​បាន​ជាង​១២ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​ហើយ​នាំ​ចេញ​បាន​ជាង ៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​រោងចក្រ​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក​អាច​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​បន្ថែម​បាន​ដែរ​ឬទេ​។

លោក Andy Lipow ប្រធាន​ក្រុមហ៊ុន Lipow Oil Associates បាន​មាន​ប្រសាសន៍​ថា «​ជា​រៀងរាល់ថ្ងៃ​រោងចក្រ​នេះ​ត្រូវ​បាន​បិទ នាំ​ឲ្យ​ពិភពលោក​បាត់បង់​នូវ​ផលិតកម្ម​ប្រេង​ចំនួន ៥ លាន​បារ៉ែល​ទៀត​។ សមត្ថភាព​ដឹក​ទំនិញ​របស់​ពិភពលោក​គឺ​មិន​ដល់​៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ទេ ដូច្នេះ​នឹង​មាន​បញ្ហា​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ