ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពលរដ្ឋ​បង្ហោះ​វី​ដេ​អូ​ទឹក​កខ្វក់​ផ្អើល​ហ្វេ​ស​ប៊ុ​ក​ចុះ​ពិនិត្យ​មើល​ទើប​ដឹង​ការ​ពិត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បង្ហោះ​រូបភាព​ទឹក​កខ្វក់​ចេញពី​ទុយោ​ទឹក​ស្អាត​មង្គល​បូ​រី​ហើយ​មន្ត្រី​ជំនាញ​បកស្រាយ​ការ​ពិត​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្អាត​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានីយ៍​ទឹក​ស្អាត​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ស្ថិត​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។ លោក ញ៉ឹ​ល…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បង្ហោះ​រូបភាព​ទឹក​កខ្វក់​ចេញពី​ទុយោ​ទឹក​ស្អាត​មង្គល​បូ​រី​ហើយ​មន្ត្រី​ជំនាញ​បកស្រាយ​ការ​ពិត​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្អាត​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានីយ៍​ទឹក​ស្អាត​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ស្ថិត​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

លោក ញ៉ឹ​ល ប៊ុ​ន​ធឿ​ន ប្រធាន​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ទទួល​ព័ត៌មាន​ឃើញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​វី​ដេ​អូ​ទឹក​កខ្វក់​ចេញពី​ទុយោ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​ទឹក​ស្អាត​មង្គល​បូ​រី និង​រិះគន់​យ៉ាង​ចាស់ដៃ​រឿង​ប្រើប្រាស់​ទឹក​ស្អាត​បង្ហូរ​ប្រើប្រាស់​ទឹកខ្មៅ​កខ្វក់​ដែល​ឃើញ​មិន​គួរ​នឹង​ប្រើប្រាស់ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ឃើញ​ព័ត៌មាន​នេះ​ហើយ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​មង្គល​បូ​រី​ចុះ​ទៅ​ពិនិត្យ​ស្ថានីយ៍​ផ្គត់ផ្គង់​ទឹក​ស្អាត​មង្គល​បូ​រី​ឃើញ​ថា នៅ​អាង​ចម្រុះ​ទឹក និង​ប្រព័ន្ធ​ចែកចាយ​ទឹក​គឺ​មាន​លក្ខណៈ​បច្ចេកទេស និង​ចម្រុះ​បាន​ល្អ​តាម​ស្តង់ដា​ត្រឹមត្រូវ ។

លោក ញ៉ឹ​ល ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា បើ​តាម​សំដី​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​បានឱ្យ​ដឹង​គឺជា​ការ​ពិត​ក៏​ប៉ុន្តែ​រយៈ​ខ្លី​នៅ​ពេល​ក្រុមហ៊ុន​កំពុង​ផ្លាស់​ប្តូរ​បណ្តាញ​ប្រព័ន្ធ​ទឹក​ដែល​ប៉ះពាល់​ដល់​ការ​កសាង​ផ្លូវជាតិ​លេខ​៥ ហើយ​ក្រុមហ៊ុន​តែងតែ​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​ផង​ដែរ​ព្រោះ​ការ​ផ្លាស់​ប្តូរ​បណ្តាញ​ប្រព័ន្ធ​ទឹក​តែងតែ​ប៉ះពាល់​បន្តិចបន្តួច​គួ​អនុគ្រោះ ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាល​ស្រុង​មង្គល​បូ​រី​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​មានការ​រិះគន់​ក្រុមហ៊ុន​ទឹក​ស្អាត​មង្គល​បូ​រី​ដើម្បី​ឱ្យ​ដឹង​ការ​ពិត​បានឱ្យ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ចុះ​ទៅ​ពិនិត្យ តើ​ស្ថានីយ៍​ចែកចាយ​ទឹក​ស្អាត​ស្រុង​មង្គល​បូ​រី​ពិតជា​ដូច​ការ​រិះគន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឬ​យ៉ាងណា ។

ការ​ពិត​ដោយសារ​ក្រុមហ៊ុន​មានការ​ផ្លាស់​ប្តូរ​បណ្តាញ​ប្រព័ន្ធ​ទឹក​ស្អាត​ដែល​ប៉ះពាល់​ការ​កសាង​ផ្លូវជាតិ​លេខ​៥ តែ​ការ​ប៉ះពាល់​ទឹក​មិន​ស្អាត​មាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ក្នុង​នាម​អាជ្ញាធរ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញទឹក​ស្អាត​ត្រូវ​មានការ​អនុគ្រោះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ