ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ដែល​មហាសេដ្ឋី Jack Dorsey ដើរ​៨​គីឡូម៉ែត្រ​ទៅ​ធ្វើការ​រាល់ថ្ងៃ !

4 ឆ្នាំ មុន

លោក Jack Dorsey ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter និង Square តែងតែ​ ដើរទៅ​ធ្វើការ​ប្រមាណ ៥​ម៉ា​យ…

លោក Jack Dorsey ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter និង Square តែងតែ​ ដើរទៅ​ធ្វើការ​ប្រមាណ ៥​ម៉ា​យ ឬ ៨​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​មក​ហើយ ។ លោក​បាន​ឲ្យ​ដឹង​ថា វា​ជា​ការ​វិនិយោគ​ដ៏​ល្អ​មួយ​សម្រាប់​លោក ។ ក្នុង​កំឡុង​ពេល​ដើរ​រយៈពេល​ប្រមាណ ១​ម៉ោង​ជា​រៀង​រាល់​ព្រឹក​នេះ លោក​មិន​ដែល​ឆែក​អ៊ីមែល ឬ​សារ​ទូរស័ព្ទ​ឡើយ ។ លោក​យក​ពេល​នេះ​ដើម្បី​ស្តាប់​បទ​ចម្រៀង ឬ​គិត​ជាដើម ។

វា​ក៏​ជា​ពេល​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ដែរ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវភាព​រស់នៅ និង​ភាព​ជោគជ័យ​របស់​លោក Dorsey ។ ជា​រៀង​រាល់​ព្រឹក​លោក​តែងតែ​ក្រោកពីដំណេក​នៅ​ម៉ោង ៥​ព្រឹក តាំងសមាធិ​អស់ ៣០​នាទី និង​ធ្វើ​លំ​ហាត់ប្រាណ​ប្រមាណ ២០​នាទី ។

លោកនាយក​ប្រតិបត្តិ​រូប​នេះ​បាន​អះអាង​ថា ការ​រស់នៅ​ដោយ​មាន​សុខភាព​ល្អ​ជួយ​ឲ្យ​លោក​មានគំនិត​ច្នៃប្រឌិត និង​អនុញ្ញាត​ឲ្យ​លោក​គិត​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព ។ មហាសេដ្ឋី​ដទៃ​ដូច​ជា​លោក Richard Branson, Mark Zuckerberg និង Mark Cuban ក៏​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ ។

លោក Mark Zuckerberg ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Facebook Inc បាន​ឲ្យ​ដឹង​ថា​លោក​ផ្តល់​អាទិភាព​ដល់​ការ​ធ្វើ​លំ​ហាត់ប្រាណ​ព្រោះ​លោក​គិត​ថា​ការ​បំពេញ​កិច្ចការ​តម្រូវការ​កម្លាំង​ថាមពល ហើយ​អ្នក​ត្រូវ​មាន​កម្លាំង​ច្រើន​ពេល​ដែល​អ្នកមាន​សុខភាព​ល្អ ។

សម្រាប់​លោក Mark Cuban វិញ​តែងតែ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​បាន ១​ម៉ោង​ឲ្យ​បាន​ពី​៦​ទៅ​៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ព្រោះ​វា​ជំរុញ​ដល់​ភាព​ប្រកួតប្រជែង​របស់​លោក ។ លោក​បាន​បន្ត​ថា​ការ​ប្តេជ្ញា​របស់​លោក​ទៅ​លើ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រៀប​បានជា​ការ​ប្តេជ្ញា​លើ​អាជីវកម្ម​របស់​លោក​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ