ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី​ថា អាជ្ញាធរ​ត្រូវ​ត្រៀម​ជួយ​ប្រជាពលរដ្ឋ​​ពេល​ស្ថានភាព​ទឹក​ហក់​ឡើង​ខ្ពស់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក ត្រាំ អុីវ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា «​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខ​ក្សេម​ក្សា​ន…

ខេត្តកំពង់ឆ្នាំង ៖ លោក ត្រាំ អុីវ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា «​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខ​ក្សេម​ក្សា​ន និង​ក្នុង​មូលដ្ឋាន​មាន​សុខ​សន្តិភាព​»​។ លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ឃុំ​ក្រ​ងិ​ល ស្រុក​កំពង់លែង ដែល​មាន​សមាជិក​ចូលរួម​ជាង​៦​០០​នាក់ ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ធានា​បាន​សុខ​សន្តិភាព​បាន​ល្អ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​ចេះ​សហការ​គ្នា​ក្នុង​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​ត្រូវ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ កម្ចាត់​ការ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដោយឡែក សម្រាប់​ស្រុក​កំពង់លែង រដូវ​នេះ​ជា​រដូវ​ទឹក​កាន់តែ​ឡើង​ខ្លាំង សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​នៅ​តែឯង​នោះ​ទេ និង​មិន​ត្រូវ​បណ្ដោយ​ឱ្យទៅ​ណា​មក​ណា​ដោយ​គ្មាន​មនុស្ស​ចាស់​ទៅ​ជាមួយ​ឡើយ ។ ចំណែក​អាជ្ញាធរ​ដែនដី​ត្រូវ​រៀបចំ​រក​ទីទួល​មាន​សុវត្ថិភាព ត្រៀម​សម្ភារៈ សម្រាប់​ជួយ​ដល់​បងប្អូន​មក​ទីទួល​មាន​សុវត្ថិភាព និង​ត្រៀម​មធ្យោបាយ​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ