មក​ដឹង​ពី​មេរៀន​សំខាន់​ៗ​ពី​កម្មវិធី​ស្ថាបនិក​ដែល​រៀបចំ​ដោយ Alibaba


លោក Rishabh Singhi ដែល​ជានា​យក​គ្រប់គ្រង​ប្រតិបត្តិការ​ក្រុមហ៊ុន​ប្រចាំ RedDoorz បាន​ ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា e-Founders Fellowship Program នៅ​ការិយាល័យ​ធំ​របស់ Alibaba ក្នុង​ប្រទេស​ចិន​ហើយ​លោក​បាន​ចែករំលែក​មេរៀន​សំខាន់​ៗ​ដែល​លោក​ទទួល​បាន​ពី​ឱកាស​នេះ ។

១. ការ​គ្រប់គ្រង​បែប​អាស៊ី ៖ ប្រទេស​លោក​ខាងលិច​ភាគច្រើន​ផ្តល់​សេរីភាព​ដល់​អតិថិជន​ក្នុង​ការ​ជ្រើសរើស​ទំនិញ ឬ​សេវាកម្ម​ដែល​ពួក​គេ​ចង់បាន ។ ផ្ទុយ​មក​វិញ​នៅ​អាស៊ី អ្នក​គិតលុយ ឬ​អ្នកលក់​ភាគច្រើន​តែងតែ​ផ្តល់​យោបល់​ឲ្យ​អតិថិជន ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​សម្រេចចិត្ត ។ មាន​ន័យ​ថា​លោក​ខាងលិច​ភាគច្រើន​ឲ្យ​តម្លៃ​លើ​គោលដៅ ចំណែកឯ​អាស៊ី​វិញ​ឲ្យ​តម្លៃ​លើ​មនុស្ស ។
លោក Singhi បាន​ចែករំលែក​ថា អាជីវករ​គួរតែ​ផ្តោត​ស្មារតី​លើ​ការ​គ្រប់គ្រង​ទាំង​ពីរ​បែប ហើយ​ស្ថាប័ន​នីមួយ​ៗ​គួរតែ​មាន​មនុស្ស​ដែល​រៀន​ខណៈ​ដែល​ធ្វើការ និង​មិន​ភ័យ​ខ្លាច​ហានិភ័យ​ដូច​មនុស្ស​នៅ​លោក​ខាងលិច និង​មនុស្ស​ដែល​គោរព​វប្បធម៌ និង​សីលធម៌​ច្រើន​ដូច​ជនជាតិ​អាស៊ី ។

២. ការ​ផ្តល់​អត្ថប្រយោជន៍ និង​តម្លៃ​៖ អាជីវកម្ម​ដែល​ល្អ​ពិត​គឺជា​អាជីវកម្ម​ដែល​ផ្តល់​អត្ថប្រយោជន៍​និង​តម្លៃ​ដល់​ភាគី​ទាំងអស់​ដែល​ចូលរួម ។ អាជីវកម្ម​ភាគច្រើន​អាច​ផ្តល់​បាន​តែ​អតិថិជន​ដែល​ទិញ​ទំនិញ ឬ​សេវាកម្ម​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ផ្គត់ផ្គង់​ក៏​គួរ​ទទួល​បាន​ចំណាប់អារម្មណ៍​ដែរ ។ ឧទាហរណ៍​មួយ​ល្អ​គឺ​ក្រុមហ៊ុន​ចែករំលែក​មធ្យោបាយ​ដឹក​ជញ្ជូន​ដូច​ជា Grab និង PassApp ជាដើម​ដែល​ផ្តល់​អត្ថប្រយោជន៍ និង​តម្លៃ​ដល់​ទាំង​អ្នកបើកបរ និង​អ្នក​ជិះ ។

៣. ការ​ខិតខំ​ប្រឹងប្រែង​តែងតែ​ឈ្នះ ៖ លោក Jack Ma បាន​ចែករំលែក​ថា ពេល​ដែល​ក្រុមហ៊ុន Alibaba ចាប់​ដំណើរការ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង បុគ្គលិក​ក្នុង​ក្រុមហ៊ុន​លោក​ធ្វើការ​ជិត​១៨​ម៉ោង​ឯណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​វា​ជា​កត្តា​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​លោក​ជោគជ័យ ។
៤. សារៈសំខាន់​នៃ​វប្បធម៌​ក្រុមហ៊ុន ៖ ក្រុមហ៊ុន​គួរតែ​បង្កើត​វប្បធម៌​ដែល​ជំរុញ​ដល់​ប្រសិទ្ធិ​ភាព​ការងារ ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ធ្វើ​នវានុវត្តន៍​ជាដើម ព្រមទាំង​មិន​ទទួលយក​អំពើរ​អ​សុច្ចរិត នយោបាយ​នៅ​កន្លែងធ្វើការ ឬ​ភាព​ខ្ជិលច្រអូស​ឡើយ ។ លោក Singhi បាន​ចែករំលែក​ថា ក្រុមហ៊ុន​របស់​លោក​តែងតែ​ជ្រើសរើស​បុគ្គលិក​ដែល​មានបទពិសោធន៍​តិច​រួច​ផ្តល់​ការ​ណែនាំ​ពួក​គេ​ឲ្យ​ចេះ​ដឹកនាំ​មនុស្ស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ