អ័រម៉ូនតេស្តូស្តេរ៉ូនគឺជាអ័រម៉ូនភេទប្រុស ប៉ុន្តែស្ត្រីក៏មានដែរ គ្រាន់តែមានចំនួនតិចតួច។ ការផលិតរបស់អ័រម៉ូននេះចំពោះមនុស្សប្រុសនឹងកើនខ្លាំងក្នុងពេលពេញវ័យ ហើយក៏ចាប់ផ្តើមថយចុះដែរក្រោយពីអាយុ ៣០ឆ្នាំ។ជារៀងរាល់ឆ្នាំក្រោយពីអាយុ ៣០ឆ្នាំ អ័រម៉ូននេះនឹងចាប់ផ្តើមថយចុះបន្តិចម្តងៗ ក្នុងអត្រាមួយ ១ភាគរយក្នុងមួយឆ្នាំ។ ការថយចុះនេះហើយគឺជាលទ្ធផលនៃភាពចាស់ទៅតាមអាយុ និងជារឿងធម្មជាតិដែរ។
យ៉ាងណាមិញ អ័រម៉ូនតេស្តូស្តេរ៉ូនមានតួនាទីច្រើនដែរក្នុងរាងកាយមនុស្សប្រុសដូចជា៖
១-ផ្តល់ចំណង់ផ្លូវភេទ
២- ផលិតមេជីវិតឈ្មោល
៣- ពង្រឹងដល់សាច់ដុំ ឬបង្កើនទំហំសាច់ដុំ
៤- ចែកចាយជាតិខ្លាញ់ក្នុងខ្លួន
៥- ផ្តល់ភាពរឹងមាំដល់ឆ្អឹង
៦- ផលិតកោសិកាគ្រាប់ឈាមក្រហម
ដោយសារតែអ័រម៉ូនតេស្តូស្តេរ៉ូនមានមុខងារច្រើនក្នុងខ្លួន ដូច្នេះការថយចុះរបស់វានឹងប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយ និងផ្លូវចិត្ត។ ការប្រែប្រួលរាងកាយមួយចំនួនអាចកើតឡើងចំពោះរាងកាយបុរសបើសិនជាចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះខ្លាំងដូចជា៖
១-កើនជាតិខ្លាញ់ក្នុងរាងកាយ
២- សាច់ដុំកាន់តែស្វិតទៅៗ
៣- ឆ្អឹងចាប់ផ្តើមផុយ
៤- សក់ជ្រុះកាន់តែច្រើន
៥- ជាលិការខ្លាញ់នៅដើមទ្រូងហើម ឬតឹង
៦- មានអារម្មណ៍ក្តៅៗពេញខ្លួន
៧- អស់កម្លាំងកាន់តែខ្លាំង
៨- ការរំលាយជាតិខ្លាញ់មានការប៉ះពាល់ (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ